ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែង​​ចិន ​ហ្វាន់ ប៊ីង​ប៊ីង សារ​ភាព​ថា ចាប់​ផ្តើម​​បង្កាត់​​ភ្លើង​ស្នេហ៍​​សា​ជា​ថ្មី​

13 ឆ្នាំ មុន

យោង​ទៅ​តាម​​ប្រភព​​​ព័ត៌​មាន​​ពី​គេ​ហ​ទំ​ព័រ​​បរទេស​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៦ សីហា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​​សម្តែង​​ចិន​នាង​ហ្វាន់ ប៊ីង​ប៊ីង បាន​សារ​ភាព​ថា នាង​កំពុង​​តែ​មាន​ទំនាក់​ទំនង​​ស្នេហា​ជា​មួយ​បុរស​ម្នាក់​​ តែ​នាង​មិន​ទាន់បាន​​បង្ហើប​ប្រាប់​ឈ្មោះ​​​ឱ្យ​ដឹង​​នៅ​ឡើយ​ទេ ។

នៅ​​ក្នុង​ពិធី​​បើក​សម្ពោធ​​ខ្សែ​ភាព​យន្ត​​ថ្មី​របស់​​នាង​ដែល​​មាន​ចំណង​ជើង​​ថា “Double X posure”តារា​សម្តែង​​វ័យ​៣០​ឆ្នាំរូប​នេះ​​បាន​និយាយ​​នៅ​ចំពោះ​មុខ​​អ្នក​យក​​ព័ត៌​មាន​ថា «ខ្ញុំ​​ពិត​ជា​បាន​បណ្តុះ​​ពន្លក​ស្នេហ៍​​ជា​មួយ​បុរស​​ម្នាក់​ពិត​មែន ហើយ​ខ្ញុំ​​កំពុង​​តែ​ព្យា​យាម​រក​ពេល​វេលា​សមរម្យ​​ណា​មួយ​​ដើម្បី​បង្ហាញ​​មុខ​អនា​គត​​​​ស្វា​មី​​របស់​ខ្ញុំ​​ ឱ្យ​អ្នក​រាល់​គ្នា​​បាន​ស្គាល់ ។

ទាក់​ទង​ទៅ​នឹង​​សំណួរ​របស់​អ្នក​កាសែត​​ដែល​បាន​សួរ​​ពី​បញ្ហា​​បែក​បាក់​​អតី​ត​មិត្ត​​ប្រុស​​នាង​បាន​និយាយ​​ថា ៖ មូល​ហេតុ​​មាន​តែ​មួយ​គត់​គឺថា​ គាត់​​ជា​​មនុស្ស​​​មិន​ស្មោះ​​ត្រង់​ ក៏​ប៉ុន្តែ​​ខ្ញុំ​​ក៏​​មិន​​ឈឺ​ចាប់​ខ្លាំង​ពេក​នោះ​ទេ​ ចំពោះ​ការ​​បែក​បាក់​​ស្នេហា​​លើក​ទី​១​​នេះ ។

គួរ​រំ​លឹក​ដែរ​ថា នៅ​ក្នុង​​រឿង​​ “Double X posure”​ នាង​សម្តែង​​ជា​តួ​​ស្ត្រី​ម្នាក់​ដែល​​ព្យា​យាម​តស៊ូ​​ដោះ​​ស្រាយ​​អាថ៌​កំបាំង​ទំនាក់​ទំនង​រវាង​គូ​ស្នេហ៍​​​​ និង​មនុស្ស​​ជំនិត​​របស់​នាង ៕