ក្នុងឱកាសជួបពិភាក្សាកាលពីថ្ងៃទី១៧ សីហា កន្លងមកនេះជាមួយគណៈប្រតិភូមួយរបស់កូរ៉េខាងជើងដឹកនាំដោយលោក JANG SONG TAEK នាយកនៃនាយកដ្ឋានរដ្ឋបាលកណ្តាលរបស់បក្សពលករកូរ៉េ ប្រធានាធិបតីចិនលោកហ៊ូជីនតាវអះអាងថា ចិនត្រៀមរួមសហការជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឡើងដល់កម្រិតខ្ពស់ថ្មីមួយ ។
លោក JANG ដែលក៏ជាសមាជិកការិយាល័យនយោបាយបក្សពលករកូរ៉េ និងជាអនុប្រធានគណៈកម្មាធិការការពារជាតិផងដែរនោះបានមកបំពេញទស្សនកិច្ច នៅក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការនាយករួមសម្រាប់ការអភិវឌ្ឍន៍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម RASON និងតំបន់សេដ្ឋកិច្ច HWANGGUMPHYONG និងប្រជុំកោះ WIHWA កូរ៉េខាងជើង ។
ក្នុងការជួបគ្នានោះ ប្រធានាធិបតីចិនគូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងកូរ៉េខាងជើង បានបង្កើនយ៉ាងឆាប់នូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នានាខាងកិច្ចសហប្របត្តិការក្នុងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ៕
ចែករំលែកព័តមាននេះ