ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​មា​ចិត្ត​ពាល​​ល្មោភ​កាម​ចាប់​ក្មួយ​ស្រី​បង្កើត​រំលោភ​​បាន​សម្រេច​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​កុមារី​អាយុ​ជាង៣​ឆ្នាំ​​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ជា​បន្ទាន់ បន្ទាប់​​ពី​ត្រូវ​ឪពុក​​មា​វង្វេង​កាម​​ចាប់​រំលោភ ​រហូត​​បាន​សម្រេច​ កាល​ពីវេលា​ម៉ោង​​១​១​និង​​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​​១៨ សីហា​ នៅ​ក្នុង​​ខ្ទម​ស្រែ​ ស្ថិត​ក្នុងស្រុក​ទឹក​ផុស ​​ខណៈ​ដែល​កុមារី​រងគ្រោះ​បាន​​ទៅ​មើល​ស្រែ​ជា​មួយ​ឪពុក​​មា​រូប​នោះ ។ ​ទោះ​បី​ជា​យ៉ាងណា​ឪពុក​​មា​តណ្ហា​​ក្រាស់​​ត្រូវ​បាន​មន្ត្រី​​​ប៉ូលិស​ចាប់​ខ្លួន​ភ្លាមៗ​​ផងដែរ ។

ប៉ូលិស​ស្រុក​ទឹក​ផុស បាន​និយាយ​ថា ​ឪពុក​មា​រំលោភ​ក្មួយ​ស្រី​​ឯង​បង្កើត​អាយុ​១៦​ឆ្នាំ ​ចំណែក​កុមារី​រងគ្រោះ​មាន​អាយុ​ជាង​៣​ឆ្នាំ។ ប្រភព​បន្ត​ថា ​មុន​ពេល​កើតហេតុ​​ឪពុក​មា​ និង​ក្មួយ​ស្រី​ប្រុស​ពីរ​នាក់​​ដែល​ជា​បងប្អូន​​បង្កើត​​បាន​នាំ​គ្នា​ទៅ​មើល​ស្រែ ហើយអង្គុយ​​ក្នុង​ខ្ទម​ស្រែ​ ដោយ​ឪពុក​មា​ក្រង​ទ្រូ ឯ​ក្មួយ​ទាំង​ពីរ​ ជាអ្នក​អង្គុយ​មើល ។ ប៉ុន្តែ​ពេល​នោះ​បង​ប្រុស​កុមារី​រងគ្រោះ​បានត្រឡប់​​ទៅ​ផ្ទះ​មុន លុះ​ឃើញ​ឱកាស​ស្ងាត់​ល្អ​​ឪពុក​មា​គម្រក់​ក៏​ចាប់​កុមារី​រង​​គ្រោះ​រំលោភរហូត​​បាន​សម្រេច ៕