ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ប្រុស​​កំណាច​វាយ​បង​ប្រុស​​បង្កើត​​ និង​បង​ថ្លៃ​​២​ចប​ជីក​សន្លប់​ស្តូក​ស្តឹង​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​មាន​ករណី​​អំពើ​ហិង្សា​ក្នុងគ្រួសារ​មួយ​បាន​កើតឡើង​ ដោយ​សារ​តែ​បុរស​ម្នាក់​​ស្រវឹង​ដេញ​វាយ​ប្រពន្ធ​​ ខណៈ​​ពេល​បង​ប្រុស​​បង្កើត​ និង​បង​ថ្លៃ​ទៅ​ឃាត់​​ក៏​វាយ​​បង​ប្រុស​២​ចប​ជីក​​ចំ​ក្បាល​បែក​​ដួល​សន្លប់​​​ក្នុង​ថ្លុក​ឈាម​​ លុះ​ស្ត្រី​ជា​ប្រពន្ធ​​ត្រូវជា​​​បង​ថ្លៃ​ស្ទុះ​ចូលទៅ​ជួយ​ប្តី​ក៏​ត្រូវ​ប្អូន​ថ្លៃ​​កំណាច​​ចាប់​​បោក​ទៅ​លើ​ដី​​រួច​ជាន់​ច្រំ​លើ​ដើម​ទ្រូង និង​ពោះ​រហូត​ធ្លាក់​ឈាម​សន្លប់​​ស្តូក​ស្តឹង​២​នាក់​ប្តី​ប្រពន្ធ​​ត្រូវ​បាន​អ្នក​ស្រក​​ហៅ​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​​ ដែល​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​ ​កាល​ពី​ថ្ងៃទី​១៨ សីហា ២០១២ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ស្ថិត​ក្នុង​​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។

បើ​តាម​សមត្ថ​កិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ​ជនរងគ្រោះ​​ឈ្មោះ​យឹម ចាន់ ភេទប្រុស អាយុ​២៥​ឆ្នាំ ​រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​​ប្អូន​ប្រុស​​ឈ្មោះ​យឹម កែវ អាយុ​​២០​ឆ្នាំ ​​យក​ចប​ជីក​​វាយ​ត្រូវ​ចំ​ក្បាល​​ចំនួន​២ចបជីក បែកក្បាល​ដួល​សន្លប់​​ក្នុង​ថ្លុក​​ឈាម​ ចំណែក​ស្ត្រីជា​ប្រពន្ធឈ្មោះ​ខៀវ សុភក្តិ អាយុ​​៣០​ឆ្នាំ ​​ត្រូវ​ប្អូន​​ថ្លៃ​​ចាប់​បោក​​ដួល​ទៅលើ​ដី​​ជាន់​ច្រំ​ពី​លើ​ដើម​ទ្រូង និង​ពោះ​​រហូត​ធ្លាក់​ឈាម​សន្លប់​ក្បែ​រប្តី​គួរ​ឱ្យ​សង្វេគ ។

ប្រភព​​ពី​ជន​រងគ្រោះ​ឱ្យ​​ដឹង​ថា ​មុន​ពេ​លកើតហេតុ​​ពួកគេ​២​នាក់​ប្តីប្រពន្ធ​អង្គុយ​​នៅលើ​ផ្ទះ ស្រាប់តែ​​ឃើញប្អូន​ប្រុស​ឈ្មោះ​យឹម កែវ ស្រវឹង​មក​ពីណា​ទេ ដើរ​ស្រែក​ឡូឡា​ជេរ​ប្រពន្ធឈ្មោះ​​ភ្លុក រួច​ទាញ​ព្រនង់​ដេញ​វាយ​​ ។ ដោយ​ឃើញ​បែបនេះ​​រូបគេ (យឹម ចាន់) ក៏ចុះ​ពី​លើ​ផ្ទះ​​មក​ឃាត់​កុំ​ឱ្យ​ប្អូន​ប្រុស​​ជេរ និង​វាយ​ប្រពន្ធ ខណៈ​​នោះ​អាប្អូន​កំណាច​​ទាញ​បាន​ចប​ជីក​វាយ​​​ទៅលើ​ក្បាលរូប​គេ​​២​ចប​ជីក​ បណ្តាល​ឱ្យ​​បែក​ស្រាំ​លលាដ៍​​ដួល​សន្លប់ ហើយ​ក៏​ចាប់​បោក​បង​ថ្លៃ​​ស្រី​​ទៅលើ​​ដី​ជាន់​ច្រំ​ដើម​ទ្រូង និង​ពោះ​រហូត​ធ្លាក់​ឈាម​សន្លប់​ដូច​​គ្នា ​ដោយ​ឡែក​​ជន​ដៃ​ដល់​​រត់​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕