ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រឆាំង​ថ្មី «សង្គ្រោះ​​ជាតិ» ​គ្រោង​បង្ហាញ​ឈ្មោះ​​ជា​សាធារណៈ​​នៅថ្ងៃទី​២០ សីហា ​២០១២

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​​ប្រកាស​ព័ត៌​មាន​​មួយ​របស់​​ចលនា​ប្រជាធិប​តេយ្យ​​ សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី១៧ សីហា ២០១២ ​បាន​ឱ្យ​ដឹង​ថា ​លេខាធិការ​​ចលនា​ប្រជាធិបតេយ្យ​​សង្គ្រោះជាតិ​ជូន​ដំណឹង​​ដល់​​សាធារណ​ជន​​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ តំណាង​ស្ថាន​ទូត និង​សារ​ព័ត៌​មាន​​ជាតិ នងិ​អន្តរជាតិ​​នានាឱ្យ​បាន​ជ្រាប​ថា ​ចលនា​ប្រជាធិ​ប​តេយ្យ​សង្គ្រោះ​​ជាតិ នឹង​រៀបចំ​​ធ្វើ​សន្និ​សីទ​​សារព័ត៌​មាន​ស្តីពី «ការ​បង្កើត​គណ​បក្ស​សង្គ្រោះ​​ជាតិ» នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២០ សីហា ២០១២ ​ស្ថិតនៅស្នាក់​​ការ​​កណ្តាល​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ ។

​ មន្ត្រីគណ​បក្ស​សម រង្ស៊ី ​បាន​បញ្ជាក់ថា ​ក្នុង​សន្និ​សីទ​​នេះ​លោក​សម រង្ស៊ី ​​នឹង​មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង និង​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​ចំនួន​៨០​នាក់ ។ ក្នុង​សន្និ​សីទ​​កាសែត​នេះ​អ្នក​ចូលរួម​​នឹង​សម្រេច​​​​ក្នុង​ការ​បង្កើត​ គណៈ​កម្មការ​​បណ្តោះ​អាសន្ន​​មួយ​មុន​ពេល​ឈាន​ដល់​ការ​បង្កើត​គណ​បក្ស​ សង្គ្រោះជាតិ ។ ស្របពេល​ជា​មួយ​គ្នា​​នដែរ អ្នក​ចូលរួម​ នឹង​ជ្រើស​រើស​​ថ្នាក់​ដឹក​នាំ​គណៈ​កម្ម​ការ​បណ្តោះ​អាសន្ន​​ចំនួន​៧​រូប ។ ដោយឡែក​​មន្ត្រី​គណ​បក្ស​​សិទ្ធិ​មនុស្ស​អះអាង​ថា ​នៅថ្ងៃទី​២០ សីហា ក្រុម​ការ​ងារ​របស់​ចលនា​ប្រជាធិប​តេយ្យ​​សង្គ្រោះ​​ជា​តិ និង​ដាក់​ពាក្យ​ទៅក្រសួង​​មហាផ្ទៃ​​ចុះ​ឈ្មោះ​​បក្ស និងរចនា​សម្ព័ន្ធ​​​របស់​បក្ស ៕