ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកជំនួយសង្គ្រោះជូនអ្នក​រងគ្រោះដោយអគ្គិភ័យចំនួន2គ្រួសារ

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី១៧ ខែ​ សីហា​ ឆ្នាំ២០១២ ប្រតិ​ភូសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកណ្តាល​ ដឹក​នាំ​ដោយ​លោក​ ហេ កាន់ ប្រធាន​គណៈ​កម្មាធិការ​សាខា​ បាន​នាំ​ជំនួយ​សង្គ្រោះ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​អ​គ្គិភ័យ​​ចំនួន២គ្រួសារ នៅ​ភូមិ​កណ្តាល​កោះ ឃុំកោះ​អន្លង់ចិន​ ស្រុកស្អាង ។ អញ្ជើញ​ចូល​រួម​ជា​កិតិ្តយស​ជា​មួយ​ប្រតិភូ​រួម​មាន​ លោក​ជំទាវ​ គឹង ចាន់ឌី គន់ គីម

ខេត្ត​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី១៧ ខែ​ សីហា​ ឆ្នាំ២០១២ ប្រតិ​ភូសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកណ្តាល​ ដឹក​នាំ​ដោយ​លោក​ ហេ កាន់ ប្រធាន​គណៈ​កម្មាធិការ​សាខា​ បាន​នាំ​ជំនួយ​សង្គ្រោះ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​អ​គ្គិភ័យ​​ចំនួន២គ្រួសារ នៅ​ភូមិ​កណ្តាល​កោះ ឃុំកោះ​អន្លង់ចិន​ ស្រុកស្អាង ។ អញ្ជើញ​ចូល​រួម​ជា​កិតិ្តយស​ជា​មួយ​ប្រតិភូ​រួម​មាន​ លោក​ជំទាវ​ គឹង ចាន់ឌី គន់ គីម ,លោក​ជំទាវ​ អុល ណា​រ៉ាន់ ជឹម សុខខុន ,លោក​ជំទាវ​ ស៊ុន ម៉ាលី ហេ កាន់ ,លោក​ជំទាវ​ ចាន់ ចំរើន កុល ​សំអុល ,​​លោក​វេជ្ជ​បណ្ឌិត ប្រាក់ ផន ,លោក មាស សឿន និង​លោក​ស្រី កើត សាវ៉ាន ,លោក​ស្រី​ សុខ សុវណ្ណារី ,លោក​ស្រី គង់ សារីយ៉ា​ ,​មន្រ្តី​ក្រុម​ប្រតិ​បតិ្តសាខា​ លោក​អភិបាល​ស្រុក​ស្អាង​ និង​មន្ត្រី​រាជការ​ជុំវិញ​សាលា​ស្រុក ឃុំ ភូមិ​មួយ​ចំនួន​ទៀត ។

តាម​របាយការណ៍​ស្វាគមន៍​លោក ខឹម ច័ន្ទគីរី ប្រធាន​គណៈ​កម្មាធិការ​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​ និង​ជា​អភិបាល​ស្រុក​ស្អាង​ បានឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​១០ ខែសីហា​ ឆ្នាំ២០១២​​ វេលា​ម៉ោង១០ព្រឹក​ នៅ​ភូមិ​កណ្តាល​កោះ​ ឃុំ​កោះ​អន្លង់​ចិន ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល ​មាន​គ្រោះ​អគ្គិភ័យ​មួយ​កើត​ឡើង​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ។ គ្រោះ​អគ្គិ​ភ័យ​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋចំនួន​២​ខ្នង ដែល​មាន​ទំហំ​ (៧ ម៉ែត្រ គុណ​នឹង៦ម៉ែត្រ) និង (៦ម៉ែត្រ គុណ​នឹង​ ៥​ម៉ែត្រ) សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​បាន​ឆាប​ឆេះ​អស់​ទាំង​ស្រុង​ ។

លោក​ ហេ កាន់ មាន​មតិ​សំណេះ​សំណាល​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខពី​សំណាក់​លោក​ជំទាវ​កិតិ្តព្រឹទ្ធ​បណិ្ឌត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​សមា​ជិក​សមា​ជិកា​គណៈ​កម្មាធិការ​សាខា​ ជូន​ចំពោះ​បង​ប្អូន​រង​គ្រោះ​ទាំង​ពីរ​គ្រួសារ​ដោយ​កី្ត​នឹក​រឭក ។ លោក​ក៏​បាន​សម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជា​មួយ​គ្រួសារ​រងគ្រោះ​ទាំង​ពីរ​ផង​ដែរ​ និង​បាន​សំណូម​ពរ​សុំ​ឱ្យ​គ្រួសារ​រង​គ្រោះ​កុំ​មាន​ការ​អស់​សង្ឃឹម​ ត្រូវ​ប្រឹង​ប្រែង​ប្រកប​របរ​រកស៊ី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ជា​បន្ត​ទៀត ​។​ ម៉្យាង​ទៀត​ជំនួយ​សង្គ្រោះ​របស់​សាខា​ ដែល​បាន​នាំ​យក​មក​ឧបត្ថម្ភ​ជូន​គ្រួសារ​រង​គ្រោះ​ក្នុង​ឱកាស​នេះ​ គឺ​មាន​ចំនួន​តិច​តួច​មិន​សម​ទៅ​នឹង​ទំហំ​នៃ​ការ​រង​គ្រោះ​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​គឺជា​ការ​ចូល​រួម​ចំណែក​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​បង​ប្អូន​ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ខ្វះ​ខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រា​ចំពោះ​មុខ​នេះ​បាន​មួយ​រយៈ​ពេល​ផង​ដែរ ។

លោក​បាន​បន្តថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិតិ្ត​ព្រឹទ្ធ​បណិ្ឌត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​ជា​និច្ចកាល​តែង​តែ​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស​ដោយ​ពុំ​ប្រកាន​់​និន្នាការ​នយោបាយ ​ពូជ​សាសន៍​ សាសនា​ វណ្ណៈ ឬពណ៌​សម្បុរ​ឡើយ។ ជំនួយ​សង្គ្រោះ​ដែល​បាន​ឧបត្ថម្ភ​គ្រួសារ​នីមួយៗ​មាន​ អង្ករ​៥០​គីឡូក្រាម ,សំពត់​តង់​១ ,​សារុង​៣ ,ខោអាវ​១កញ្ចប់ ,មី​១​កេស ,​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ២៥​មុខ និង​ថវិកា​ចំនួន​១លាន​៥​ម៉ឺនរៀល ។

សប្បុរស​ជន​ដែល​បាន​ឧបត្ថម្ភ​សម្ភារ និង ថវិកា​រួម​មាន សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត អង្ករ១០០​គីឡូក្រាម​ ថវិកា៤០​ម៉ឺន​រៀល​ និង​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ២៥មុខ ចំនួន​២ ប្រដាប់ ,លោក​ជំទាវ គឹង ចាន់ឌី គន់ គីម ថវិកា​ ១០០ដុល្លារ ,លោក​ ឈុន ស៊ីរុន និង​លោក​ជំទាវ អៀង វុឌ្ឍី ឈុន ស៊ីរុន សំពត់​តង់២ផ្ទាំង ស្មើ​នឹង​ទឹក​ប្រាក់៥០​ដុល្លារ ,លោក​ឧកញ៉ា ថៃ សេង​ឡុង ថវិកា៤​ម៉ឺនរៀល ,លោក​ជំទាវ អុល ណារ៉ាន់ ជឹម សុខខុន ថវិកា១០ម៉ឺនរៀល , លោក​ជំទាវ ឈួ ចក្ត្រា អ៊ាវ ចំរើន ថវិកា១០ ម៉ឺន​រៀល ,លោក មាស សឿន និង​លោក​ស្រី កើត សាវ៉ាន ថវិកា​១២​ម៉ឺនរៀល ,លោក​ ទាវ សាវឿន ថវិកា៤​ម៉ឺនរៀល ,លោក​ ផៃ ប៊ុន​ឈឿន​ និង​លោក​ជំទាវ ថវិកា២០​ម៉ឺន​រៀល សារុង​៦ អាវ​៦ , លោក​ ឈឹម កន ថវិកា៤ ម៉ឺន​រៀល ,លោក​ជំទាវ សួស សារ៉ាម ថវិកា៤ ម៉ឺនរៀល ,លោក​ជំទាវ ចាន់ ចំរើន កុល សំអុល ថវិកា១០ម៉ឺនរៀល ,លោកស្រី កិច អៃដាគន្ធារី ថវិកា២ម៉ឺនរៀល ,លោកស្រី សុខ សុវណ្ណារី ខោអាវ២កញ្ចប់ ,លោកជំទាវ វដ្តី សម សាគុណ ថវិកា២ម៉ឺនរៀល ,លោកជំទាវ ហេ កាន់ ថវិកា៨ម៉ឺន​រៀល ,លោកស្រី ប៊ុន ពុទ្ធី ថវិកា២ម៉ឺនរៀល ,លោកស្រី ជី គឹម ថវិកា២ ម៉ឺនរៀល ,លោកស្រី ថន សាខឿន តាំង ម៉េង លាន ថវិកា៦​ម៉ឺនរៀល ,លោកស្រី លូ បូណារី ថវិកា៤ម៉ឺនរៀល អាវ៤ ,លោកវេជ្ជបណ្ឌិត ប្រាក់ ផន ថវិកា៤ម៉ឺនរៀល ,លោកស្រី សុខ ថុល សារុង២ និងសពត់ស៊ឹង២ ,លោកជំទាវ ស៊ិន ខ័ណ្ឌី ថវិកា៨ម៉ឺនរៀល ,លោកស្រី គន់ រដ្ឋា លន់ សុផាត ថវិកា៦ម៉ឺនរៀល ,លោកស្រី ឃ្លាំង សំបូរ អ៊ូឈាង ថវិកា១០ម៉ឺនរៀល ៕