នាយទាហានម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី១៨ សីហា ថា ពួកឧទ្ទាមអ៊ិស្លាម យ៉ាងតិច៦នាក់ បានត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នាមួយកាលពីយប់ថ្ងៃទី១៧ សីហាកន្លងមកនេះ នៅម៉ាហ្គីនដាណាវ ជាខេត្តមួយនៅភាគខាងត្បូងហ្វ៊ីលីពីន។ វរសេនីយ៍ឯកព្រូដេន ស្យូ អាស៊ីយ៉ូ អ្នកនាំពាក្យរបស់កងពលធំទី៦ គូសបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើង បន្ទាប់ពីបណ្តាសមាជិក នៃពួកយុទ្ធជនអ៊ិស្លាម ដើម្បីសេរីភាពបាងសា ម៉ូរ៉ូ BIFF វាយប្រហារកាលពីថ្ងៃទី១៧ សីហា លើកងឯកភាពយោធាមួយនៅហ្គីនឌូ លុនហ្គានជាទីក្រុងមួយនៃខេត្តម៉ាហ្គីន ដាណាវ ។
ក្នុងការប្រយុទ្ធគ្នាពួកឧទ្ទាម៦នាក់ត្រូវស្លាប់ ។ កងទ័ពថ្លែងផងដែរថា ពួកឧទ្ទាម BIFF ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនានាមកលើកងយោធានៅម៉ាហ្គីនដាណាវ កាលពីសបា្តហ៍មុន ទទួលការការពារពីសំណាក់អតីតដៃគូពួកគេគឺរណសិរ្ស ម៉ូរ៉ូ រំដោះអ៊ិស្លាម MILF ។លោកអាស៊ី បញ្ជាក់ថា ពួក BIFF មួយចំនួនមានជាប់សែស្រឡាយជាមួយបណ្តាសមាជិករបស់ MILF ៕


ចែករំលែកព័តមាននេះ