ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​​​ធុនតូច​​​មួយ​គ្រឿង​​​​ដឹក​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​​ហ្វ៊ីលីពីន

13 ឆ្នាំ មុន

ម៉ាស៊ីន​​​ឃោសនា​​ក្នុង​ស្រុក​រាយ​ការណ៍​ថា ​យន្ត​ហោះ​​មួយគ្រឿង​​ដែល​ដឹករដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​​ហ្វ៊ីលីពីន​​លោក JESSE ROBREDO ​បាន​ធ្លាក់​​កាលពី​រសៀល​ថ្ងៃទី១៨​ សីហា ​នៅ​ភាគ​កណ្តាល​ប្រទេស ។ ​រដ្ឋ​មន្ត្រី​​​រូបនេះ និង​​អ្នកបើក​យន្ត​ហោះ​​២នាក់​នៅ​តែ​​បាត់​ខ្លួន ។
​យោ​ងតាមទូរទស្សន៍​​ ABS-CBN ​​ជា​ទូរ​ទស្សន៍​​​ក្នុង​ស្រុក​​មួយថា ​​​យន្ត​ហោះ​​ធុនស្រាល​មាន​កៅ​អី​៥​នោះ​  បានធ្លាក់​នៅ​ជិត​ព្រលាន​យន្ត​ហោះ​​​ក្រុង​ម៉ា​ស្បាត ជាទីក្រុង​​​មួយ​នៃ​ខេត្ត​​​ម៉ា​ស្បាត ​ភាគ​កណ្តាល​​ប្រទេស ។

ក្រសួង​​មហា​ផ្ទៃ​​អះអាង​ពីព័ត៌មាន​​​នោះ​ក្នុង​​សេចក្តី​ថ្លែង​​ការណ៍​មួយ​ដោយ​និយាយថា ​លោក​ ROBREDO ​បាន​ជិះ​យន្ត​ហោះ​​នេះ​ធ្វើ​ដំណើរ​​​​ពីកោះ​សេប៊ូ ​ទៅ​កោះ​​ណាហ្គា ​និង​ថាអ្នក​បើក​២​នាក់​បានបញ្ជូន​​​សារ​អាសន្ន​​មក​កាន់​ព្រលាន​យន្ត​ហោះ​ម៉ា​ស្បាត ​នា​វេលា​ម៉ោង​១៧ ម៉ោង​​ក្នុង​ស្រុក​ដោយ​​ស្នើ​​ការ​ចុះ​បន្ទាន់ ។ ​ក៏ប៉ុន្តែ​យន្តហោះ​​​នេះពុំ​​អាច​ចុះ​បាន​ហើយ​ធ្លាក់​នៅឆក ​ម៉ាស្បាត ។​​ ទូ​រទស្សន៍​​​ ABS- CBN ​រាយ​ការណ៍​​​ទៀត​ថា ​​​ជំនួយ​​ការ​របស់​លោក​ ROBREDO លោក JUN ABRAZADO  ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​កន្លែង​​យន្តហោះ​​ធ្លាក់ ។ ​

អភិបាល​រង​ខេត្តម៉ាស្បាត ​លោក VINCE REVU ​គូស​បញ្ជាក់ថា ប្រតិបត្តិ​ការ​​ជួយ​សង្គ្រោះ​​​កំពុង​ធ្វើ​​​​ ក៏ប៉ុន្តែ​ស្ថានភាព​របស់​​លោក ROBREDO ​និង​របស់​អ្នក​ដំណើរ​ដទៃ​ទៀតៗ​នៅពុំ​ទាន់​ដឹង​នៅឡើយ ៕