ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​​កូ​​វិច​​ជួ​ប​ហ្វេ​ដឺ​រ័រ​​ប្រ​ជែង​​យក​​ពាន​​ជើង​ឯ​ក​វាយ​​កូន​​បាល់​ Cincinnati Open​នៅ​​អា​​មេ​រិក​​​

13 ឆ្នាំ មុន

កី​ឡា​ករ​​លំ​ដាប់​​ទី​​១​​ពិភព​លោក​​រ៉ូ​​ជើ ហ្វេ​ដឺរ័រ​​នឹង​​ជួប​​​ប្រ​កួត​ជា​មួយ​​កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ដើម្បី​ប្រ​ជែង​យក​ពាន​ជើង​ឯក​កម្ម​វិធី Cincinnati Openវគ្គ​ផ្តាច់​ព្រ័ត្រ​ប​ន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​ឈ្នះ​​​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍ទី​១៨​សី​ហា​កន្លង​មក​ ។ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Cincinnati​​​​​​​រ​ដ្ឋ​អូ​ហៃ​យ៉ូ​សហ​រដ្ឋ​​អា​មេរិក​ ។​
ហ្វេដឺរ័រ​បាន​បំ​បាក់​មិត្ត​រួម​ជាតិ​ខ្លួន Stanislas Wawrinka ​ក្នុង​លទ្ធផល ៧-៦​និង​៦-៣​ ខណៈ​កីឡាករ​យូ​កូ​វិច​បំ​បាក់​កីឡាករ​អា​ហ្សង់​ទីន​ចូ​អាន ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​ក្នុង​លទ្ធផល ៦-៣​និង​៦-២ ។​

ហ្វេដឺរ័រ​ពេល​នេះ​កំពុង​តែ​ព្យាយាម​ដណ្តើម​យក​ពាន​ជា​លើក​ទី​៥​ខណៈ​យ៉ូ​កូ​វិច​កំពុង​ដណ្តើម​យក​ពាន​ជា​លើក​ទី​១ ។ សម្រាប់​កីឡាករ​ស៊ែ​ប៊ី​យ៉ូ​កូ​វិច គេ​ធ្លាប់​បាន​បរា​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​នេះ​ចំ​នួន​៣លើក​រួច​មក​ហើយ​ដោយ​គិត​បញ្ចូល​​​ពី​ឆ្នាំ​ទៅ​មិញ​ផង​ដែរ​ ។ កាល​ពី​ឆ្នាំ​២០០៩ គេ​ក៏​ធ្លាប់​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស្វ៊ីស​ហ្វេដឺរ័រ​ម្តង​រួច​មក​ហើយ​ដែរ ។​

​នៅ​ក្នុង​ការ​ជួប​គ្នា​ចំ​នួន ២៧​ប្រ​កួត​កន្លង​មក ហ្វេដឺរ័រ​មាន​ចំ​នួន​ឈ្នះ​ច្រើន​ជាង​ យ៉ូ​កូ​វិច ។ ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​គេ​គឺ​នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌធំ Wimbledonនៅ​ប្រ​ទេស​អង់​គ្លេស​ខែ​កក្ក​ដាកន្លង​ទៅ​ ។ ​បង្ហាញ​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ជួប​គ្នា​លើក​នេះ យ៉ូ​កូ​វិច​​បាន​​បញ្ជាក់​ថា ៖«យើង​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ថា ហ្វេដឺរ័រ​ពូ​កែ​​​ប៉ុនណា ជា​​​ពិ​សេស​​នៅ​​ក្នុង​ការ​ប្រ​កួត​ថ្មី​ៗ​នេះ ។ លក្ខខណ្ឌ​ទី​លាន​នៅ​ទី​នេះ ខ្ញុំ​គិត​ថា វា​សក្តិ​​សម​នឹង​ស្ទីល​ប្រ​កួត​របស់​ហ្វេដឺរ័រ​ ។ យើង​ធ្លាប់​បាន​ប្រ​កួត​ជា​មួយ​គ្នា​អស់​ជា​ច្រើន​លើក​មក​ហើយ ។ ជានិច្ច​កាល​ វា​ជា​ការ​ប្រ​ជែង​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ពេល​ដែល​យើង​ប៉ះ​គូ​ប្រ​កួត​ខ្លាំង​ម្នាក់ »។

ហ្វេដឺរ័រ​វិញ​បាន​និយាយ​ថា​៖«ជួប​ជា​មួយ​យ៉ូ​កូ​វិច ខ្ញុំ​នឹង​ខាត​បង់​២-៣​ពិន្ទុ​ តែ​យ៉ាង​ណា​ ខ្ញុំ​មិន​ព្រួយ​បា​រម្ភ​​ចំពោះ​ការ​ប្រ​កួត​ដែល​ត្រូវ​ធ្វើ​ក្នុង​វគ្គ​បន្ថែម​ម៉ោង​ឡើយ ។ បើ​ទោះ​ណា ការ​លេង​របស់​គេ​សកម្ម​ខ្លាំង​ ប៉ុន្តែ​គេ​នឹង​ជួប​ការ​លំ​​បាក​​ប្រ​កួត​នៅ​លើ​ទី​លាន​រអិល​បែបនេះ ។ នេះ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ »។វា​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រ​វត្តិ​កម្ម​វិធី Cincinnati Openដែល​កំពូល​កីឡាករ​ពិ​ភព​លោក​ទាំង​២នាក់​(​លេខ១និង​លេខ២)​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ៕