ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ KAI-TAK ​រាតត្បាត​​​ខេត្ត​ភាគ​ខាង​ត្បូង​​ចិន​

13 ឆ្នាំ មុន

អាជ្ញា​ធរ​​មូលដ្ឋាន​រាយការណ៍​​​​​កាលពី​​ថ្ងៃ​ទី១៨ ​សីហា ថា ​ប្រជាជន​ក្រុងគីន​ហ្សូ​ជាង​៧០០​​នាក់ ​ក្នុង​តំបន់​ស្វយ័ត​​ ហ្សូ​អាង​ ខេត្ត​ក្វាង​​ស៊ី​​ ភាគ​និរតី​ចិន ត្រូវ​ជាប់​ទៅ​ណា​មិន​រួច​​ក្នុង​​ផ្ទះ​របស់​ពួកគេ​ដោយ​​​សារ​ទឹកជំនន់​​បណ្តាលមក​ពី​ព្យុះ​ទីហ្វុង​​ឈ្មោះ KAI-TAK ។
​ព្យុះ​នេះ ជាព្យុះ​ទី​​១៣​ប្រចាំ​ឆ្នាំ បាន​បោក​បក់​​មកដល់​តំបន់​ឆ្នេរ​សមុទ្រ​​​នៃ​ខេត្ត​​ក្វាង​ទុង ​កាលពីវេលាថ្ងៃត្រង់​​​ថ្ងៃទី១៧ ​សីហា ។​​ វា
​បាន​បោក​បក់​​មកដល់​ខេត្ត​​ក្វាងស៊ី ​នាថ្ងៃទី​១៨ ​​សីហា ។ ​​

នៅ​គីនហ្សូ មាន​ភ្លៀង​​​ធ្លាក់​យ៉ាងខ្លាំង ​លើទីក្រុង​នេះ ចាប់តាំងពី​​ថ្ងៃទី១៦ សីហា មក បណ្តាល​ឱ្យ​ជន់​លិច​​ភូមិ៣ ក្នុង​សង្កាត់​ដាហ្ស៊ី ។ ​អាជ្ញា​ធរ​មូលដ្ឋាន​បានបញ្ជូន​នាវាសង្គ្រោះ​​​ ព្រម​ទាំង​​ជំនួយសម្ភារ​​ទៅកាន់ទីនោះ ។ ​​ព្យុះ KAI -TAK ​ក៏​ប៉ះពាល់​ផង​ដែរ ​ដល់​ប្រជាជន​ជាង​៦០.០០០​នាក់ នៃទីក្រុង​ហ្វាង ចេងហ្គង់ ​​ហើយ​មនុស្ស​​ជាង​៨.៧០០នាក់ ត្រូវជម្លៀស​ចេញ ។​ម្យ៉ាង​វិញ​ទៀត មនុស្ស​២​នាក់​បាត់​ខ្លួន​ក្រោយ​ពីពួក​​គេ​ធ្លាក់​កាលពី​យប់ថ្ងៃទី១៧ សីហា ​ចូល​ក្នុង​ទឹក​ស្ទឹង​មួយនៃស្រុក​សាងស៊ី ៕