ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ដឹកឥដ្ឋ​​​​ក្រឡាប់​​​ដោយ​សារ​គេច​ពីអ្នកគ្រោះថ្នាក់ចរាចរណ៍

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​រថយន្ត​​ដឹក​ឥដ្ឋ​​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​​​ចំណុះ​​៣តោន​​បានធ្លាក់​ផ្លូវ​ក្រឡាប់​ ខណៈ​​កំពុង​បើកបរ​​​​តាមផ្លូវ​​ជាតិ​លេខ៦ ​ហើយគេច​នឹង​​នារី២នាក់ ដែល​ជួបគ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ ។ ហេតុការណ៍​​ក្រឡាប់​​រថយន្ត​ដឹកឥដ្ឋ​​​ខាង​លើ បាន​កើត​ឡើង​កាលពី​​​វេលាម៉ោង​១​រសៀល​ថ្ងៃទី១៩ សីហា ​​នៅចំណុច​​ចន្លោះ​​ស្ពាន​លេខ​១០-១១ ​​ស្ថិត​ក្នុង​ភូមិចំបក់​​មាស សង្កាត់​​បាក់​ខែង ខណ្ឌប្ញស្សីកែវ ។

​​សាក្សី​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​ដឹង​ថា នៅវេលាម៉ោង​​ខាង​លើ ត្រង់​ចំណុច​​កើត​ហេតុ​​​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថ យន្ត​​​​ទួរីស​​ប៉ះ​ជាមួយ​ម៉ូតូ​នារី​​២នាក់​បណ្តាល​ឱ្យ​ដួល​​នៅលើ​ទ្រូង​​​ផ្លូវ​រង​របួស​​រលាត់​ដៃ​ជើង​​​ ឯរថយន្ត​​​បង្ក​ម៉ាក​ទួរីស​នោះ​បានបើក គេច​​បាត់ ។ ស្រាប់​តែ​​​ពេល​នោះ ​មានរ​ថយន្ត​​​ដឹកឥដ្ឋ​​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ​​ដឹកឥដ្ឋ​ចេញ​​ពីព្រែក​អញ្ចាញ​​​សំដៅ​ចូល​​រាជ​ធានីភ្នំពេញ ​ខណៈ​​មកដល់​ចំណុច​​ខាង​លើ ក៏​វាក់​ជាមួយ​នារី​រងគ្រោះ​​​ដែលកំពុង​​ដួលកណ្តាល​ផ្លូវ​ ក៏បួង​​ចង្កូត​គេចបណ្តាល​ឱ្យ​ធ្លាក់​ផ្លូវក្រឡាប់​​តែម្តង ​តែ​មិន​​បណ្តាល​ឱ្យ​អ្នក​ជិះក្នុង​រថយន្ត​ទាំង​៥នាក់​​​​រួម​ទាំង​​​អ្នក​បើកបរ​​​ផង​រងរបួស​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕