ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ចែក​អំណោយ​ដល់​​កុមារ​កំព្រា​ និង​សុំឱ្យ​​កុមារ​​ខិត​ខំ​រៀន​សូត្រ​ចូល​រួម​កសាង​​ប្រទេស​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​​លោក​អ៊ុច ​បូររិទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍​​ផ្តាំ​​ផ្ញើ​​ដល់កុមារ​កំព្រា​ទាំង​​អស់​សូម​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​ក្លាយ​​ជា​ពល​រដ្ឋ​ល្អ​មាន​​ចំណេះ​ដឹង​ ជួយ​កសាង​ប្រទេស​យើង​ ទោះ​បី​ក្មួយៗ​​បាន​​កំព្រា​ឪពុក​ម្តាយ

ខេត្ត​កំពង់ចាម ៖ ​​លោក​អ៊ុច ​បូររិទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍​​ផ្តាំ​​ផ្ញើ​​ដល់កុមារ​កំព្រា​ទាំង​​អស់​សូម​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​ក្លាយ​​ជា​ពល​រដ្ឋ​ល្អ​មាន​​ចំណេះ​ដឹង​ ជួយ​កសាង​ប្រទេស​យើង​ ទោះ​បី​ក្មួយៗ​​បាន​​កំព្រា​ឪពុក​ម្តាយ​ក៏​ដោយ តែ​ក្មួយៗ​​​នៅ​មាន​​ជីដូន​ជីតា​ជួយ​បី​បាច់​ថែរក្សា​​ដែរ ជា​ពិសេស​មាន​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​​កម្ពុជា​ទាំង​អស់​តែង​តែ​​​យក​ចិត្ត​ទុក​ដាក់​មិន​ឱ្យ​ក្មួយ​ៗ​អស់​សង្ឃឹម​ទេ។

​លោក​រដ្ឋ​​លេខាធិការ​​តំណាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ផ្តាំ​ផ្ញោះ​​បែប​នេះ​ដល់​ក្មួយៗ​កុមារ​​កំព្រា​​១៩៧​នាក់ ព្រម​ទាំង​​​យក​អំណោយ​​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ហោ ណាំហុង ​ទៅចែក​​ដល់​​កុមារ​កំព្រា​ក្រីក្រ​ទាំង​នោះ​​នា​ព្រឹក​ថ្ងៃទី​១៨ សីហា ​២០១២ ​ដែល​មក​ពី​ឃុំ​ទាំង​១២​ក្នុង​ស្រុក​​បាធាយ ខេត្ត​កំពង់​ចាម ។ អំណោយ​ទាំង​​នោះ​កុមារ​កំព្រា​ម្នាក់ៗ​​ទទួល​បាន​​ថវិកា​៥​ម៉ឺន​រៀល អង្ករ​២០​គីឡូ​ក្រាម​ ​មុង​មួយ ភួយ​​មួយ ក្រមា​មួយ សាច់​ក្រក​២​គីឡូ​ក្រាម ​មី​មួយ​កេស ​ត្រី​ខ​​១០​កំប៉ុង និង​ទឹក​ស៊ី​អីុវ​ចំនួន​៦​ដប ។

​លោក​អ៊ុច បូររិទ្ធ ​មាន​ប្រសាសន៍​​រំលឹក​គុណូប​ការៈ​​ដ៏ធំ​ធេង​របស់​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ដែល​​មាន​សម្តេច​ទាំង​​បី​ជា​​ប្រមុខ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​ដែល​ជានិច្ច​កាល​តែង​តែ​​រួ​ម​សុខ​រួម​ទុក្ខ​​ជា​មួយ​ប្រជា​ជន​ និង​សមិទ្ធ​ផល​​ដ៏​ត្រចេះ​ត្រចង់​ក្រោម​ការ​​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ​ក្នុង​ការ​បង្រួប​បង្រួម​​ជតិ រក្សា​​សន្តិ​ភាព ស្ថិរ​ភាព អភិ​វឌ្ឍន៍​ប្រទេស​ឱ្យ​​រីក​ចម្រើន​​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជា​ជន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕