ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​សំណេះ​សំណាល​​សមា​ជិក សមា​ជិកា​ សមា​គម​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃ​​ទី​១៨ សីហា ២០១២ ​វេលា​ម៉ោង​​៩​ព្រឹក​​នៅ​ទី​ស្នាក់​ការ​សមា​គម​យុវជន​​កម្ពុជាខេត្ត​​ បាន​រៀបចំ​​ពិធី​ជួប​​សំណេះ​សំណាល​​ជា​មួយ​សមា​ជិក សមា​ជិកា​​ សមា​គម​យុវជន​កម្ពុជា​ក្រោម​អធិបតី​ភាព​លោក​ហ៊ុន ម៉ានី ​អនុ​ប្រធាន​សមា​គម​យុវ​ជន​កម្ពុជា និង​ជា​​ជំនួយ​ការ​ផ្ទាល់​​សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា លោក​ឌី វិជ្ជា ប្រធាន​​សមា​គម​យុវ​ជន​​កម្ពុជា​ខេត្ត លោក​រស់ ឆាយ ​អភិ​បាល​​​រង​ខេត្ត និង​ជា​ប្រធាន​​ក្រុម​ការ​ងារ​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត ព្រមទាំង​​មាន​ការ​ចូលរួម​ពី​សមា​ជិក​ សមា​ជិកា​​ចំនួន​ជាង​១.០០០​នាក់ ។

​នា​ឱកាស​នោះ​ដែរ​លោក​ឌី វិជ្ជា ​បាន​​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍​​ សមា​គម​យុវជន​​កម្ពុជា​​​ខេត្ត​​​ជា​សាខា​ថ្នាក់​ខេត្ត​របស់​​សមា​គម​យុវ​ជន​កម្ពុជា​ដែល​ត្រូវ​បាន​តែង​តាំង​​កាល​ពី​ថ្ងៃទី​៥ ​កុម្ភៈ ២០១២ ។ ​លោក​ឌី វិជ្ជា ​បន្តទៀត​ថា ​សមា​គម​​បាន​រៀបចំ​រចនា​សម្ព័ន្ធ​​ថ្នាក់​​ខេត្ត​​ចាប់​តាំង​ពី​​ខែ​ឧសភា ២០១២ ​​កន្លង​ម​ក ដោយ​បាន​​កៀង​គរ​ធនធាន​មនុស្ស​​រៀបចំ​ផែន​ការ​សកម្ម​ភាព​​បង្កើត​​ជា​លេខាធិការ​​ដ្ឋាន​​ចែក​ចេញ​ជា​៤ គឺ​ការិយា​ល័យ​រដ្ឋ​បាល​ និង​ហិរញ្ញ​វត្ថុ​ ការិយា​ល័យ​​ធន​ធាន​​មនុស្ស ការិយា​ល័យ​​សកម្ម​ភាព​​យុវជន និង​ការិយាល័យ​​ទំនាក់​ទំនង​សាធារណៈ ។ ជា​មួយ​គ្នា​នេះដែរ ដើម្បី​ធានា​ប្រសិទ្ធ​ភាព​​ការ​ងារ​​សមា​គម​បាន​រៀបចំ​​ឱ្យ​មាន​​ក្រុម​​ការ​ងារ​​​ចុះ​ជួយ​ប្រចាំ​ស្រុក​-ក្រុងទាំង​​៨​ដែល​មាន​​ភារកិច្ច​​ជាអ្នក​ទ្រទ្រង់​​ធ្វើ​សកម្ម​ភាព​នានា ពង្រឹង​​ ពង្រីក​​ និង​ថែទាំ​​រចនា​សម្ព័ន្ធ​​យុវជន​នៅតាម​មូល​ដ្ឋាន​ចាប់​ពី​ថ្នាក់​ស្រុក ក្រុង​ ឃុំ សង្កាត់​​រហូតដល់​ភូមិ​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕