ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​​​បើក​រថយន្ត​​​​លឿន​​​​រេចង្កូត​​​ពន្លះ​​​ស្លាក​យី​ហោ​​​ភោជ​នីយ​ដ្ឋាន​​​​ ​​​បង្គោល​​​​ភ្លើង​​​​​​ និង​ស្លាក​​ហ្គា​​រ៉ាស​​សាំង​​​​របួស​​​​ធ្ងន់​2​នាក់​

13 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ​បុរ​សម្នាក់​​​ស្រ​​វឹង​​​​​​​​ជោក​បាន​បើក​រថយន្ត​ឌុប​ស្រី​្តម្នាក់​​​​ពីភ្ន​ំ​ពេញ​​ឆ្ពោះ​ទៅ​កៀន​ស្វាយ​​​ ក្នុង​ល្បឿន​​លឿន​ក៏​រេ​ចង្កូត​​​ទៅ​ខាង​ស្តាំង​​​​ដៃ​បុក​​ស្លាក​យី​ហោ​​​​ភោជ​នីយ​ដ្ឋាន​​​​តារា​វាល​ស្បូវ​​​ រួច​​​ទៅ​បុក​បង្គោល​​​​​ភ្លើង​​​​ ​ហើយ​មិន​ទាន់​​​​អស់​ល្បឿន​​​​ ក៏​ជ្រុល​​ទៅ​​បុក​​ផ្ទប់​​​នឹង​ស្លាក​​​យី​ហោ​​​​ហ្គា​រ៉ាស​​​សាំ​ង​ជាប់​​​​ទៅ​​មុខ​លែង​រួច​​​ បណ្តាល​​ឱ្យ​​​​​អ្នក​បើក​​​​រថយន្ត​​​ និង​អ្នក​​​រួម​ដំណើរ​​​រង​របួស​​​​ធ្ងន់​ កាល​ពី​វេលា​ម៉ោង​​​​៣​រំលង​អធ្រាត្រ​​​​​​​ឈាន​ចូល​ថ្ងៃ​ទី​​១៩ សី​ហា​​ ​​នៅចំណុច​​​​មុខ​ភោជ​នី​យ​ដ្ឋាន​​​​​​​​​​តារា​វាល​​ស្បូវ​​​ ក្នុង​ភូមិ​​បឹង​​ឈូក​​​ សង្កាត់​​​​វាល​​ស្បូវ​​ ខណ្ឌ​​មាន​ជ័យ​ ។

សាក្សី​​​ដែល​​បាន​​ឃើញ​ហេតុ​ការណ៍​​​ខាង​លើ​​​ឱ្យ​​ដឹង​​​​ថា ​មុន​ពេល​​​​កើត​ហេតុ​​​​​ គេ​ឃើញ​បុរស​​​​ម្នាក់​ស្ថិត​ក្នុង​​​​​ស្ថាន​​ភាព​​​ស្រវឹង​​​​​បាន​បើក​​​រថយន្ត​​​​​មួយ​គ្រឿង​​ម៉ាក Funcargo ពណ៌ស​​ រួម​​​ដំណើរ​​​​​​ជា​មួយ​​​​​ស្រី​្ត​ម្នាក់​​​​​​ ក្នុង​ទិ​សដៅ​​​​​​ពី​លិច​ទៅ​កើត​​​​ គឺ​ពី​ភ្នំពេញ​​ឆ្ពោះ​ទៅ​​​​ស្រុក​កៀន​ស្វាយ​​​​ ។ លុះ​បើក​​​​មក​ដល់​​ចំណុច​​​កើត​ហេតុ​​​​​ ស្រាប់​តែ​​​រថយន្ត​នោះ​រេ​ចង្កូត​​​ទៅ​​​​​ខាង​ស្តាំ​​ដៃ​ពន្លះ​​​ស្លាក​​យី​ហោ​​​​​ភោជនីយ​ដ្ឋាន​​​​​​​តារា​​វាល​​ស្បូវ​​​ពេញ​ទំហឹង​​​​​​​អូសជាង​​​២០​ម៉ែត្រ​​​​​ ទៅ​បុក​បង្គោល​ភ្លើង​​​មួយ​ដើម​​​​​ទៀត​ដែល​​​​នៅពី​មុខ​ស្លាក​យី​ហោ​​​​​នោះ ​ហើយ​​​រថយន្ត​នៅមិន​​​​ទាន់​​អស់​ល្បឿន​​​​ក៏​បន្ត​ទៅ​​​​ពន្លះ​ស្លាក​​​​​ហ្គា​រ៉ាស​​​សាំង​​​មួយ​នៅ​​មុខ​​​ហាង​​កៀប​ជាប់​​​​ទៅ​មុខ​លែង​រួច​​​តែ​ម្តង ។​​​ ប្រភព​ដដែល​​បន្ត​​ថា បន្ទាប់​ពី​​​​កើ​ត​ហេតុ​​​​នោះ​ គេ​​ឃើញ​​​បុរ​ស​អ្នក​​បើក​​បរ​ និង​​​ស្ត្រី​ដែល​រួម​ដំណើរ​​ជា​មួយ​​​​​​បែក​ក្បាល​​ ​រយះ​ដៃ​ជើង​​​ គឺ​រ​ង​​របួស​ធ្ងន់​​​​ត្រូវ​បាន​​​​ប្រជា​ពល​រដ្ឋ​​​​​ជួយ​ដឹក​​​​​​ទៅ​មន្ទីរ​​​ពេទ្យ​​​​នៅ​ជិត​នោះ​​ ចំណែក​​​​រថយន្ត​​​​​រង​កា​រ​ខូច​ខាត​​​​ខាង​មុខ​ទាំង​ស្រុង​ ។​

​​បន្ទាប់​ពី​​កើតហេតុ​​​​ ​សមត្ថកិច្ច​​​បាន​ស្ទូច​​​​រថ​យន្ត​​​​​បង្ក​​យក​ទៅ​រក្សា​ទុក​​នៅ​​សាលា​រាជ​ធានី​​​​​ភ្នំពេញ​ដើម្បី​​​​​​​​​ឱ្យ​ម​្ចាស់​​រថយន្ត​​ចូល​​​​​ខ្លួន​​ទៅ​ដោះ​ស្រាយ​​ ។ សមត្ថ​កិច្ច​​​​​​​​មិន​ទាន់​ស្គាល់​អត្ត​​សញ្ញាណ​​​អ្នក​បើក​​​​បរ​​ និង​​​​​​ស្រ្តីត​រួម​​​​​​ដំណើរ​ទាំង​​​ពី​រ​នាក់​​​នោះ​​នៅឡើយ​​​ទេ ព្រោះ​អ្នក​​ទាំង​ពីរ​​​នៅមិន​ទាន់​​​​ដឹង​ខ្លួន​​​​​ ហើយ​កំពុង​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ៕