ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ព្រះ​មហា​ក្សត្រ​​កម្ពុជា​ព្រះ​​បរមនាថ​​នរោត្តម​​ ​សីហមុនី យាង​មាតុ​ភូមិ​និវត្តន៍​​មក​ដល់​កម្ពុជា​វិញ​ហើយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី ​ព្រះ​មហា​ក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា នា​រសៀ​ល​ថ្ងៃទី​​១៨ សីហា ២០១២ ​វេលា​ម៉ោង​៣​និង​៣០​នាទី​​បាន​យាង​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ ​តាម​ព្រះ​ទីនាំង​​អាកាស​ចរ​កម្ពុជា​អង្គរ​អែរ បន្ទាប់​​ពី​ព្រះ​អង្គ​បាន​​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខ​ភាពរបស់​​ព្រះ​អង្គ និង​យាង​ចូល​បង្គំ​​​គាល់​​ព្រះ​វរ​រាជ​បិតា ព្រះ​វររាជ​មាតា ដែល​គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង សាធារណ​រដ្ឋ​​​ប្រជា​មានិត​ចិន កាល​ពី​​ថ្ងៃទី​​២២ កក្កដា ២០១២ ​កន្លង​មក​។

​ព្រះ​រាជ​វត្ត​មាន និង​​វត្ត​មាន​យាង និង​អញ្ជើញ​​ទទួល​ព្រះ​រាជ​បដិ​សណ្ឋា​រ​កិច្ច​​ព្រះ​​មហាក្សត្រ​​នៅ​ឯ​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ មាន​ព្រះ​រាជ​វង្សា​នុ​វង្ស សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ីម ​​ប្រធាន​ព្រឹទ្ធ​សភា, សម្តេច​​អគ្គ​មហា​ពញា​ចក្រី​​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា, សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា, លោក​ផាន គ័ង​ស៊ា, ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​ប្រជា​មានិត​ចិន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​មន្ត្រី​រាជ​ការ​ អ្នក​មុខ អ្នក​ការ​ជាច្រើន​​ក្នុង​ឱកាស​នោះ​ផងដែរ ៕