ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាក​រ​អេស្ប៉ាញ Castroviejo​ជួយ​ឱ្យ​ក្រុម​ខ្លួន​ឈ្នះ​ដំណាក់​បើក​ឆាក​ប្រណាំង​កង់ Tour of Spain

13 ឆ្នាំ មុន

កីឡាករ​ស្ប៉ាញ​ Jonathan Castroviejo បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Tour of Spainនៅ​ប្រទេសកំ​ណើត​របស់​ខ្លួន​​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី១៩​​​​​ខែសី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​​បញ្ចប់​នៅ​ទី​ក្រុង​ Pamplonaប្រ​ទេស​អេស្ប៉ាញ​។

​Castroviejoដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Movistar Teamបាន​យក​ឈ្នះ​ដំណាក់​ដែល​​​​មាន​ចម្ងាយផ្លូវ១៦.៥គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រណាំង​ត្រូវ​ធ្វើ​នៅ​ជុំ​វិញ​​​ទី​ក្រុង Pamplona។ ​

Castroviejoបាន​បោះ​ពួយ​ឆ្លង​កាត់​គំ​នូស​ខ្សែ​ព្រ័ត្រ​​ក្នុង​​​​ថិរវេលា១៨នាទី​និង៥១​វិនាទី​ជួយ​ឱ្យ​​ក្រុម​និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​​លើ​ក្រុម​Omega Pharma-Quickstepដែល​មាន​កីឡាករ​ហូ​ឡង់​ Niki Terpstra, កីឡាករ​អុីតា​លី​Dario Cataldo​, កីឡាករ​បែល​ហ្ស៊ិក​ Kevin De Weert, Kristof Vandewalle និង​Serge Pauwels​ដែល​ទាំង​អស់​គ្នា​បាន​ប្រើ​ថិរវេលា​យឺត​ជាង​១០​​វិនាទី​។

សូម​បញ្ជាក់​ថា​កីឡាករ​ Castroviejoបញ្ចប់​ការ​ប្រ​ណាំង​លើក​នេះ​នាំ​មុខ​លើ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​៥​នាក់​ផ្សេង​ទៀត​ មាន​ដូចជា ​ Javier Moreno Bazan,Benat Intxausti Elorriaga ,Nairo Alexander Quintana Rojas, Alejandro Valverde Belmonte និង​កីឡាករ Juan Jose Cobo Acebo ក្នុង​ថិរវេលា ១វិ​នា​ទី ។​

​ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ Castroviejo​បាន​​បញ្ជាក់​ថា​៖«ក្នុង​ពេល​ប្រណាំង​ ខ្ញុំ​សង្ឃឹម​ថា​មាន​កីឡាករ​ណាម្នាក់​វ៉ា​ខ្ញុំ​បាន​។ ប៉ុន្តែ​ការ​ពិត​មិន​ដូច​ជា​ការ​គិត​របស់​ខ្ញុំ​នោះ​ទេ​។​ នេះ​ជា​ការ​ប្រ​ណាំង​​មួយ​​ដែល​យើង​ត្រូវ​តែ​មាន​ល្បិច​អំឡុង​ការ​ប្រណាំង​»។​

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​២​​​ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៨១.៤​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Pamplona​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Viana ភាគ​ខាង​ជើង​​ប្រ​​ទេសអេស្ប៉ាញ​​។ គួរ​សម្គាល់​ផងដែរ​ថា ការ​ប្រណាំង​លើក​ទី​៦៧​​​​ឆ្នាំ​នេះ​​ មាន​វត្ត​មាន​នៃ​ការ​ចូល​រួម​ពី​សំ​ណាក់​កីឡាករ​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​លោក អាល់​បឺតូ កុង​តាឌ័រ​ ប៉ុន្តែ​កីឡាករ​កាដែល អេវែន​និង​កីឡាករ​បងប្អូន​ត្រកូល Schleck​​មិនមាន​វត្ត​មាន​នោះទេ​ ៕