ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ជា ខេង​ ស៊ុយ សែម និង​​ក្រុម​ការងារ​ចុះ​​សួរសុខទុក្ខ​ និង​ចែកអំណោយ​​ប្រជាជន​ក្រីក្រ​ជួប​គ្រោះ​រាំង​ស្ងួត​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោក​ជំទាវ ជា ខេង ស៊ុយ ​សែម អមដំណើរ​​ដោយ​លោកខូយ សុខា អភិបាល​​ខេត្ត​ពោធិ៍​សាត់ ​លោក​ជំទាវ លឹម ឆេង លោក​ជំទាវ ឡោក​ខេង លោក​ជំទាវ ខ្លូត ទងផ្កា និង​ក្រុម​ការ​ងារ​គណ​បក្សប្រជាជន​កម្ពុជា​មួយចំនួន​ទៀត​កាល​ពីថ្ងៃទី​១៨ សីហា

ខេត្តពោធិ៍សាត់ ៖ លោក​ជំទាវ ជា ខេង ស៊ុយ ​សែម អមដំណើរ​​ដោយ​លោកខូយ សុខា អភិបាល​​ខេត្ត​ពោធិ៍​សាត់ ​លោក​ជំទាវ លឹម ឆេង លោក​ជំទាវ ឡោក​ខេង លោក​ជំទាវ ខ្លូត ទងផ្កា និង​ក្រុម​ការ​ងារ​គណ​បក្សប្រជាជន​កម្ពុជា​មួយចំនួន​ទៀត​កាល​ពីថ្ងៃទី​១៨ សីហា ២០១២ ​បានអញ្ជើញ​ទៅ​សំណេះ​សំណាល​សួរសុខទុក្ខ​​​ និង​​នាំ​យកអំណោយ​ទៅ​ចែកជូន​ដល់​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​ដែល​ខ្វះ​ខាត​ស្បៀង​ និង​ជួប​គ្រោះ​រាំងស្ងួត​នៅ​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។

លោក​ខូយ សុខា ​អភិ​បាល​ខេត្តពោធិ៍​សាត់​បាន​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅចំពោះ​​លោក​ជំទាវ ជា ខេង ស៊ុយ​ សែម ដែល​បាន​ចុះ​មក​សួរ​សុខទុក្ខ និង​នាំ​យកនូវ​​អំណោយ​​មក​ចែកជូន​បងប្អូន​ប្រជាពល​រដ្ឋ​នៅ​ភូមិជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រុង ស្រុកភ្នំក្រវាញ នាពេលនេះ​ចំពេល​ដែល​​ពួក​គាត់​កំពុងតែ​មាន​ការ​​ខ្វះ​ខាត​ស្បៀង និងស្រែស្រូវ​ជួប​គ្រោះ​រាំង​ស្ងួត ។ កន្លងមក​នេះ​លោក​ជំទាវ​ជា ខេង ស៊ុយ សែម ឱ្យ​តែ​​ដឹងថា បងប្អូន​ប្រជា​ពល​រដ្ឋ​ជួប​ការលំបាក​ ឬ​មាន​ទុក្ខ​​កង្វល់​​ផ្សេងៗ​​ទោះ​ជាផ្លូវ​លំបាក​ធ្វើដណើរ ឬ​នៅ​ឆ្ងាយ​យ៉ាង​ណា​ក៏ដោយ​ក៏​លោក​ជំទាវ​នៅតែ​​អញ្ជើញ​ទៅដល់​ជានិច្ច ដើម្បី​ដឹង​សុខ​ដឹង​ទុក្ខរបស់​​បង​ប្អូន​​ពិត​ប្រាកដ ។ ​ជាក់ស្តែង​ថ្ងៃនេះ​លោក​ជំទាវបាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ចុះមក​​ដល់​ភូមិជ្រៃក្រឹម ដែល​ជាភូមិ​មួយ​នៅក្នុងព្រៃ ហើយ​ឆ្ងាយដាច់​ស្រយាល​ពី​ទីប្រជុំ​ជន ដើម្បី​បាន​ឃើញផ្ទាល់​នឹងភ្នែក​នូវ​ស្ថានភាពជីវ​ភាព​​រស់នៅរបស់​បងប្អូន ។

ជាមួយ​គ្នានេះដែរ​​លោក​ជំទាវបាន​នាំ​យកស្បៀង និង​សម្ភារ​មួយចំនួន​មក​ចែក​ជូន​ដល់បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​៥០០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២០​គីឡូ​ក្រាម ​ម៉្សៅ​ទឹក​ដោះគោ​បំប៉ន​សុខភាព​១​កំប៉ុង សាប៊ូម្សៅ​កន្លះគីឡូក្រាម ប៊ីចេង​១​ថង់ មុង​ជ្រលក់​ថ្នាំ​១ និង​ថវិកា​៤០.០០០​រៀល។ ​កម្លាំងប្រដាប់​អាវុធ​​មូលដ្ឋាន​៤០​នាក់ ម្នាក់​ៗ​ទទួល​បាន​សាប៊ូម្សៅ​១​ថង់ និងថវិកា​​២០.០០០រៀល ។ អង្ករ​ជាអំណោយ​របស់​អង្គ​ការ Transform Asia ក្រៅ​ពី​នោះ​ជា​អំណោយ​​របស់​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម និង​លោក​ជំទាវ​ ជា ខេង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕