ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​បើក​បុក​ក្បាល​របាំង​​ថ្ម​បាក់​មួយ​កំណាត់​ ហើយ​​រថយន្ត​ហោះ​ទំលើ​របាំង​ថ្ម​អ្នក​​បើក​ហៅ​​មិត្ត​ភក្តិ​​មក​កាង​ហាម​អ្នក​កាសែត​​ថត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត SUZUKI ពណ៌​ទឹក​ប​៊ិច ​មួយ​គ្រឿង​ដែល​គេ​អះ​អាង​ថា អ្នក​​បើក​ស្រវឹង​ជោក​ជាំ​​​​បាន​បោះ​ពួយ​ទៅ​​បុក​ក្បាល​របាំង​ថ្ម​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​ដួល​រលំ​ រថយន្ត​​ហោះ​ទៅ​​ទំ​​លើ​របាំង​ថ្ម​​ជាប់​ទៅ​​មុខ​លែង​រួច។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១៨ សីហា ២០១២ ​នៅ​តាម​​បណ្តោយ​​វិថី​​ម៉ៅសេទុង ចំណុច​ស្តុប​ផ្សារ​ដើម​គ ​សង្កាត់​​ផ្សារ​ដើម​គ ​ខណ្ឌ​ទួលគោក ។ ​បន្ទាប់ពី​​មាន​គ្រោះថ្នាក់​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធារណៈ​​អ្នក​​បើក​​ ស្ថិត​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្លាក់​ភ្នែក​បាន​ទាក់​ទង​​ហៅ​មិត្តភក្តិ​​មាឌ​ធំ​ខ្មៅស្លៀក​ខោ​ប៉ូលិស​ពាក់​អាវ​ខ្មៅ​​មក​រារាំង​អ្នក​កាសែត​​ថត​ទៀត​ផង​ ។

​តាម​សាក្សី​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​គេឃើញ​រថយន្ត​ម៉ាក SUZUKI ​ពណ៌​ទឹក​​ប៊ិច ​មួយ​គ្រឿងបើក​​ដោយ​បុរស​ម្នាក់​​តាមបណ្តោយ​​វិថី​ម៉ៅសេទុង​​ ក្នុងទិសដៅ​ពី​ត្បូង​ទៅជើង ។ លុះ​មកដល់​ស្តុប​ផ្សារ​ដើមគ ក៏​បានបុក​ក្បាល​​របាំងថ្ម​ចែក​ផ្លូវពេញទំហឹង បណ្តាល​ឱ្យ​បាក់​​​​ដួល​ចំណែក​រថយន្ត​​ហោះ​​ទៅទំជាប់​លើ​របាំង​ថ្ម ។ ​សាក្សី​​បន្តទៀតថា ភ្លាម​នោះ​​គេឃើញ​អ្នក​បើក​បរ​បាន​ចុះពីលើ​រថយន្ត​ក្នុង​ស្ថាន​ភាព​ស្រវឹង បាន​ទាក់​ទងហៅ​​មិត្តភក្តិ​​ម្នាក់​​មកកាង​​មិន​ឱ្យ​អ្នក​កាសែត​​ថត​ក្បាល​របាំង​​ថ្ម​ និង​រថយន្ត ហើយ​ថែម​ទាំង​​ប្រវាយ​ចាប់​ហែក​សៀវភៅ​​​​កំណត់​​ហេតុ​អ្នក​យក​ព័ត៌​មាន​ទូរទស្សន៍​មួយ​​បោះរ៉ាយ​​ពេញផ្លូវ ។ ដោយ​ឡែក​អ្នក​យក​ព័ត៌​​មាន​​កោះ​សន្តិ​ភាព​ក៏ត្រូវ​ជន​​នោះស្រែក​​គំរាម​ថា «អ្ហែង​ថត​អី​រថយន្ត​​មិត្ត​ភក្តិ​​អញ» ព្រមទាំង​​រក​វាយ និង​ស្ទុះ​​មក​ចាប់​ដៃ​ប្រតាយ​​យក​ម៉ាស៊ីន​​ថត​តែ​ដណ្តើម​មិន​បាន​​ និងត្រូវ​សម្រប​សម្រួល​ឱ្យមន្ត្រី​ប៉ូលិស​មូល​ដ្ឋាន។ លុះ​ក្រោយ​មក​ជន​នោះ​បាន​គេច​ខ្លួន​បាត់​នៅ​សល់​តែ​អ្នក​បើក​បរ… ពូកែ​ចេះ​រត់​គេច​ខ្លួន​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕