ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ប្រហារ​​​លើ​ទីចាត់​ការ​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​​យេម៉ែន​​ស្លាប់១៨​នាក់

13 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​​យេម៉ែន​ និង​សាក្សី​ទាំង​ឡាយ​​រាយការណ៍​​ថា ទាហាន​ និង​សមាជិក​កង​កម្លាំង​សន្តិសុខ​យេម៉ែន​​១៨​នាក់ បាន​ត្រូវ​​ស្លាប់​​កាលពីថ្ងៃទី១៨ ​សីហា ដោយ​សារ​ការ​វាយ​ប្រហារ​​ដោយ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ ​និង​​ការវាយប្រហារ​ដោយ​កាំភ្លើង​បាញ់​រ៉ុក្កែត RPG ប្រឆាំង​ទីចាត់​ការ​របស់​ភ្នាក់​ងារ​ស៊ើ​ប​ការណ៍​យេម៉ែន​នៅ​ក្រុង​អាដេន ។

យោ​ង​តាម​ក្រសួង​​ការពារ​ប្រទេសយេម៉ែន​​ថា សាកសព​​មនុស្សដទៃ​​ៗ​ទៀត អាច​ជាប់​នៅ​​ក្រោមគំនរ​បាក់បែកនៃអគារ ដែល​រងការ​វាយ​ប្រហារ​​ ដែលអគារ​នេះ​មួយផ្នែក​ត្រូវ​បាក់ ។ ក្រៅពី​​អ្នកស្លាប់​មនុស្ស​៧​នាក់​ត្រូវ​របួស ។ ក្រសួង​​នេះ​បញ្ជាក់ថា ប្រតិបត្តិ​ការ​​វាយ​ប្រហារ​នេះ ហាក់ដូច​ជា​មាន​ការរៀបចំ​​ដ៏ល្អ​ ហើយ​នោះ​ជា​​ស្នាដៃ​របស់​ពួកអាល់កៃដា ។ ពួក​សកម្ម ប្រយុទ្ធ​​បានបញ្ឈប់​រថយន្ត​របស់ពួកគេ​នៅ​​មុខ​អគារ​​​​របស់ទូរទស្សន៍​មួយ ហើយ​បានធ្វើ​ឱ្យ​ផ្ទុះ​រថយន្ត​​យោធា​មួយ​ រួច​បន្ទាប់​មកទៀត​បាន​បាញ់​ប្រហារ​ទៅលើ​អគារ​សាធារណៈ​​មុន​ពេល​គេច​ខ្លួន ។

​អាមេរិក​បាន​គាំទ្រ​ដល់​កង​ទ័ព​​យេម៉ែន​​ក្នុង​ការ​តស៊ូ​​ប្រឆាំង​​អាល់កៃដា​​នៅឧបទ្វីប​អារ៉ាប់​ AQPA ជាពិសេស​ដើម្បីបញ្ចៀស​អំពើ​ហិង្សា ​កុំ​ឱ្យ​រីករាលដាល​ដល់ប្រទេសជិត​ខាង ពិសេស​អារ៉ាប៊ីសាអូឌីត ជាប្រទេស​នាំប្រេង​កាត​ចេញ​ធំជាងគេទីមួយ​លើពិភព​លោក​។

ការ​វាយលុក​ខាង​យោធា​ធំ​មួយ​ជួយទ្រទ្រង់​​​ដោយកង​ទ័ពអាេមរិក​កាលពីខែ​មិថុនា ​​នៅ​ខាង​ត្បូង​​យេម៉ែន​​អាចបណ្តេញ​​ពួកអ៊ិស្លាម​​និយមនៃ​ក្រុម ANSAR AL CHARIA ជា​ក្រុម​មាន​ទំនាក់​ទំនង​​ជាមួយ​អាល់កៃដា ចេញពី​បណ្តា​​​មូលដ្ឋាន​​​ដែលពួកនេះ​ដណ្តើម​​យកបាន​កាល​ពី​ឆ្នាំ​ទៅ​មិញ ។ ចាប់​តាំងពីពេលនោះមក ការ​វាយ​ប្រហារ​លើ​បណ្តា​ទីតាំង​​សាធារណៈ​​មានការ​កើន ឡើង  ៕