ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​លា​លែង​​មក​ពី​បញ្ហា​សេដ្ឋ​កិច្ច

13 ឆ្នាំ មុន

គណ​បក្ស​ប្រឆាំង​ឥណ្ឌា BHARATIYA JANATA (BJP) កាល​ពី​ថ្ងៃ ទី​១៧ សីហា ​កន្លងមកនេះ បាន​អំពាវនាវ​​ដល់នាយករដ្ឋ​មន្ត្រី​​​​លោក​ម៉ាន់ ​ម៉ូហាន់ស៊ិញ ឱ្យ​លា​លែង​ដោយ​សារ​​​ការខាតបង់​​ខាង​សេដ្ឋ​កិច្ច​​ធ្ងន់​ធ្ងរ​មកពី​ការគ្រប់​គ្រង​មិន​ល្អ​លើ​ការ​​ធ្វើ​អាជីវកម្ម​​ធ្យូង​ថ្ម។​ក្នុង​របាយការណ៍​របស់​ខ្លួន​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃទី​១៧ ​សីហា សវនកម្ម​ផ្លូវ​ការ​អះ​អាង​ថា ​ថវិកា​​រដ្ឋ​ឥណ្ឌា​​នឹង​មាន​ចំណូល​​១៨៥​ពាន់​លាន​រូពី (ប្រមាណ​៣៧.០០០​លាន​ដុល្លារ) ថែម​ទៀត ​ប្រសិនបើ​ដំណើរ​​ការ​ប្រគល់​​ឱ្យ​ធ្វើ​អាជីវកម្ម​អនុវត្ត​​បានល្អ​ចំពោះ​ប្លុក​​ធ្យូង​​​​ថ្ម​​ឱ្យ​ដល់​​បណ្តា​ក្រុម​ហ៊ុនឯកជន ឬ​រដ្ឋ ។

គណបក្ស​ BJP បាន​ទម្លាក់​​ការ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​​ចំពោះ​​រឿង​នេះលើ​លោកស៊ិញ ពីព្រោះ​​គឺ​រូប​លោក​ដែល​ជា​អ្នក​កាន់​ក្រសួង​ធ្យូង​ថ្ម​​ខ្លួន​​ឯង ពេល​មាន​ការ​បាត់​បង់​​នោះ ។​ខាង​សវនកម្ម​ឥណ្ឌានិយាយ​ថា ​ការ​ខាត​បង់​​កើត​មាន​ព្រោះ​ដំណើររ​ការ​បញ្ចូលតម្លា​ភាព​​ក្នុងការបែង​ចែក​​ប្លុក​ធ្យូងថ្ម ដែល​ចាប់​​ផ្តើម​​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៤ មានការយឺតយ៉ាវ​​​ដោយ​សារហេតុ​ផល​​ផ្សេងៗ ។

ការ​ស្ទាប​ស្ទង់​​មតិមួយ​ចេញផ្សាយ​​កាលពីថ្ងៃ​ទី១៧ ​សីហា ​​ដោយ​ទស្សនាវដ្តី​ INDIA TODAY បង្ហាញថា ​ប្រជាប្រិយ​ភាព​របស់​​គណ​បក្ស BJP ​មាន​លើស​ប្រជាប្រិយ​ភាព របស់​គណបក្ស​​កាន់អំណាច​​មកពី ការ​មិន​សប្បាយ​​​​ចិត្ត​​របស់​សាធារណមតិ​ចំពោះ​អតិ​ផរណា​​អំពើ​ពុក​រលួយ​ និង​អត្រា​​ឥត​ការងារ​ធ្វើ​ខ្ពស់ ក្រោម​ការគ្រប់​គ្រង​របស់គណបក្ស​ចម្រុះ​កាន់អំណាច​​​ចាប់​តាំងពីឆ្នាំ​២០០៤មក៕