ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរ​កញ្ញា​​ចិន​​នាង​យូ វេន​សៀ ជាប់​ជា​បវរ​កញ្ញា​ពិភព​លោក​ឆ្នាំ​២០១២

13 ឆ្នាំ មុន

បវរ​កញ្ញា​ចិន​នាង​យូ​វេនសៀ  Yu WENXIA ដណ្តើម​បាន​ងារ​ជា​​បវរ​កញ្ញា​ពិភពលោក​​ឆ្នាំ​២០១២ ​ក្នុង​ការ​​ប្រកួត​ប្រជែង​បវ​រ​កញ្ញា​ពិភព​លោក ​វគ្គ​ផ្តាច់ព្រ័ត្រ​​នៅទីក្រុង​​អ័រ​ដូស ORDOS តំបន់​ម៉ុង​ហ្គោ​លី​ក្នុង​ភាគ​ខាង​ជើង​ចិន​​កាលពីថ្ងៃទី១៨ ​សីហា ​ ។ នាង​​​ឈ្នះ​លើ​​បេក្ខ​នារី​ចំនួន១១៥រូបទៀត ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នោះ។​សាធារណជន​ពិសេស​ប្រជាជន​ចិន​ផ្ទុះក្តី​រីក​រាយ​​យ៉ាង​ខ្លាំង​​ក្រោយពី​ប្រកាស​ពី​​ជោគ​ជ័យ​របស់នាងយូ វេនសៀ ​ជា​បវ​រ​កញ្ញា​ចិនទី២ ​ដណ្តើម​​បានងារ​​បវរ​កញ្ញា​​ពិភពលោក ។

មុន​ពេល​​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​​​ជ្រើស​រើស​បវរ​កញ្ញា​ពិភពលោកឆ្នាំ​២០១២ ​នាងយូ​វេនសៀ ​ដែល​ស្លៀក​ពាក់​រ៉ូបពណ៌​ខៀវ​ថ្លែង​ថា ​​កាល​ពី​ពេលខ្ញុំ​​នៅ​ក្មេង ​ខ្ញុំ​តែង​តែ​រីក​រាយ​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​​ជាច្រើន​​បាន​ជួយខ្ញុំ ​ហើយ​​ខ្ញុំ​សង្ឃឹម​ថា ​នា​ពេល​អនាគត​ ខ្ញុំ​អាច​ជួយ​កុមារ​ ដទៃៗ​ទៀត​ឱ្យ​ទទួល​បាន​ក្តី​រីក​រាយ​​ដែរ ។

ប​វរ​កញ្ញា​​ពិភពលោក​ឆ្នាំ​២០១១ ​គឺបវរ​កញ្ញា​ជន​ជាតិ​វេណស៊ុយអេឡានាងអីុវី​យ៉ាន​ សាកូស ​ IVIAN SARCOS ​បាន​បំពាក់​មកុដ ​ដល់បវរ​កញ្ញា​ពិភពលោកថ្មី ក្នុង​ឱកាស​នៃ​ពិធី​មួយ​ដែល​រៀប​ចំឡើង​នៅ​ឯពហុ​កីឡដ្ឋានដុង សេង នៃទីក្រុង​នោះ ដែលស្ថិត​នៅ​​ក្បែរ​វាល​ខ្សាច់​ហ្គោប៊ី ។ ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​​​​នាង​យូ​ វេនសៀ ​នៅ​លើ​ឆាក​កណ្តាល​បេក្ខ​នារី​ដ៏​ស្រស់​ស្អាតទាំងឡាយ​ស្លៀក​ពាក់​រ៉ូប​រាត្រី​សមោ​ស​​រ​បាន​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ​ចិន​មួយបទ ។

​មាន​បេក្ខ​នារី​ដល់ទៅ១១៦​រូប ចូល​រួម​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​​បវរកញ្ញា​​ពិភពលោក​ឆ្នាំ​២០១២ នេះ ដែល​ជាព្រឹត្តិ​ការណ៍​​មួយ​តាមដាន ​ដោយ​​ទូរទស្សនិកជនប្រមាណ​ជា​១០០០​លាន​នាក់​លើពិភព​លោក ពិសេសនៅអាស៊ី ។ ​​បវរ​កញ្ញា​​​តំបន់ហ្គាស់​ GALLES របស់អង់គ្លេស​នាង SOPHIE MOULDS ជាប់​ចំណាត់ថ្នាក់​​ទី២​ហើយបវរកញ្ញា​អូស្ត្រាលី​​នាង JESSICA KAHAWATY ជាប់ចំណាត់​​ថ្នាក់​ទី៣ ៕