ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​គីម យូ​ណា​បដិ​សេធ​ពាក្យ​ចចាម​អារ៉ាម​រៀ​ប​ការ​

13 ឆ្នាំ មុន

តារា​​ស្គី​​ស​ម្តែង​​លើ​​ទឹក​កក​​នាង​​គីម យូ​ណា​​ក្នុង​​ពេល​​ថ្មី​ៗ​​នេះ​​បាន​​ធ្វើ​​ការ​​បដិ​​សេធ​​ពាក្យ​​ចចាម​​អា​រ៉ាម​​ដែល​​និយាយ​​ថា រូ​ប​នាង​​ត្រៀម​​ខ្លួន​​ចូល​រោង​ការ ។

All That Sports​ដែល​ជា​ភ្នាក់​ងាររៀប​ចំ​ការ​ប្រ​កួត​របស់​នាង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា ៖«ពាក្យ​ចចាម​អា​រ៉ាម​អះ​អាង​ថា យូ​ណា​នឹង​ចូល​រោង​ការ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ហើយ​ដែល​ពាក្យ​ចចាម​អា​រ៉ាម​ទាំង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​បញ្ជាក់​ពី​ភាព​ពិត​នៃដំ​ណឹង​  ប៉ុន្តែ​វា​មិន​ពិត​ដូចជា​ការ​អះ​អាង​នោះ​ទេ »។

ភ្នាក់​ងារ​All That Sports​បាន​ឱ្យ​ដឹង​ថា បណ្តា​បុ​រស​ដែល​អះ​អាង​ជា​មិត្ត​ប្រុស​របស់​នាង​យូ​ណា​បាន​ផ្ញើសំ​បុត្រ​និង​សារ​អេឡិច​ត្រូ​និក​ទៅ​កាន់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​ដោយ​អះ​អាង​ថា ពួក​គេ​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ស្អិត​រមួត​ជា​មួយ​នាង​គីម យូ​ណា​និង​ខ្លះ​ទៀត​ថា ខ្លួន​បាន​រៀប​ការ​ពេញ​ផ្លូវ​ច្បាប់​ជា​មួយ​នាង​រួច​ហើយ ។ ថ្មី​ៗ​បំ​ផុត​នេះ​ បុរស​មួយ​ចំ​នួន​ថែម​ទាំង​ព្យាយាម​ណាត់​ជួប​ជា​មួយ​គីម យូ​ណា​ ក្នុង​នោះ​មាន​ម្នាក់​បាន​អះ​អាង​ថា ខ្លួន​មាន​កូន​ស្រីក​ម្នាក់​ជា​មួយ​នាង​ទៀត​ផង​ ។

សកម្ម​ភាព​​ទាំង​អម្បាល​ម៉ាន​នេះ​ ត្រូវ​ភ្នាក់​ងារ​ All That Sports​និយាយ​ថា វា​មិន​ត្រឹម​តែ​មិន​សម​ហេតុ​ផល​និង​មិន​ទំ​នង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំ​ផ្លាញ​មុខ​មាត់​របស់​នាង​គីម យូ​ណា​ផង​ដែរ​។ ភ្នាក់​ងារ​នេះ​បាន​អំ​ពាវ​នាវ​ឱ្យ​មាន​ចំ​ណាត់​ការ​ផ្លូវច្បាប់​ណា​មួយ​ជា​បន្ទាន់​ដើម្បី​លុប​លាង​ភាព​ស្អាត់​ស្អំ​របស់​យូ​ណា ។​

សូម​បញ្ជាក់​ថា គីម​ យូ​ណា​គ្រោង​នឹង​ចេញ​ប្រ​កួត​ក្នុង​កម្ម​វិធី All That Skate Summer 2012នៅ Olympic Gymnastics Arena​នា​ថ្ងៃ​ទី​២៤​ខែ​សី​ហា​នេះ ៕