ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ុន​អាស៊ី​កើន​ឡើង​មុនពេល​​អាមេរិក​និង​អឺរ៉ុប​បញ្ចេញ​ទិន្នន័យ

13 ឆ្នាំ មុន

ផ្សារ​ហ៊ុនអាស៊ី​កើន​ឡើង​កាល​ពីថ្ងៃ​អង្គារ​ខណៈ​ដែល​ក្រុម​វិនិយោគិន​​​រង់​ចាំ​ប្រមាញ់​​តួ​លេខ​សេដ្ឋ​កិច្ច​របស់​អាមេរិក​និងអឺរ៉ុប​ក្នុងពេល​ឆាប់​ៗ​នេះ​ ។ ​បន្ទាប់​ពី​ទិន្ន​ន័យ​ថ្មី​មួយ​​បង្ហាញ​ថា ​បំណុល​តំបន់​ចាយលុយ​​អឺរ៉ូ​កំពុង​ញាំ​ញី​ដល់​សកម្មភាព​ពាណិជ្ជ​កម្ម​ទូ​ទាំងសាកល​លោក ។ សន្ទស្សន៍​នៅ​ផ្សារ​ហ៊ុន ​FTSE CNBC Asia 100 ​ដែល​ជា​សន្ទស្សន៍​វាស់​វែង​ទី​ផ្សារ​នៅ​អាស៊ី​កើន​០,២%​ ។ ​

សន្ទស្សន៍​​នៅ​ផ្សារហ៊ុ​ន ​Nikkei​របស់​ជប៉ុន​កើន​០,៥%​ដល់​​៨.៩២​៩,​៨៨​ ខណៈ​ដែល​​ក្រុម​វិនិយោគិន​បាន​នាំគ្នា​ទិញភាគ​ហ៊ុន​ដែល​​លក់​លើស​កម្រិត​​កាលពី​ពេល​មុន​ ។ ​ក៏​ប៉ុន្តែ​​ក្រុ​ម​ហ៊ុន​Toshiba ធ្លាក់​ចុះ​៣,៧%​បន្ទាប់ពី​ក្រុ​ម​ហ៊ុន​នេះលក់​ភាគ​ហ៊ុ​ន​ ​១៦%​ នៅ​ក្នុង​ក្រុ​មហ៊ុន​រោងចក្រ​ថាមព​ល​នុយ​ក្លេអ៊ែរ​ ​ Westinghouse Electric ​នៅក្នុងភាគ​ហ៊ុន​ដែល​ខ្លួ​ន​កាន់​កាប់​៦៧%​ ។ ​ចំណែក​ភាគ​ហ៊ុន​នៅ​ទី​​ក្រុង​សេអ៊ូល​កើន​ឡើង​បន្ទាប់​ពី​ធនាគារ​កណ្តាល​បាន​បន្ធូរ​បន្ថយ​គោល​នយោបាយ​បន្ថែម ។ ​

សន្ទស្សន៍​នៅ​ផ្សារ​ហ៊ុន ​Korea Composite  Stock ​Prince​  (KOSP​I) កើន​១,៣%​ ដល់​ ១.៩៥៦,៩៧ ។ ​ក្រុម​ហ៊ុនស្ល​ប្រេង​ឆៅ​ធំ​បំផុត​របស់កូរ៉េខាងត្បូង​ ​SK Innovation កើន​២,៧%​ ខណៈ​ដែល​ក្រុ​ម​ហ៊ុន​ GS Holding ដែល​ជា​​ក្រុម​ហ៊ុន​ស្លប្រេង​ឆៅ​​លំដាប់​ទី​២​កើន​៣%​ ​។ ចំណែក​ក្រុម​ហ៊ុនHyundai Heavy Industries ​​ដែល​ជា​ក្រុម​ហ៊ុន​​ផលិត​កប៉ាល់​​ធំបំផុត​នៅ​លើ​ពិភព​លោក​​បាន​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​នៅក្នុង​ត្រី​មាស​ទី​២​ ចំនួន​ ​៦៧%​ ។ ​

នៅ​ផ្សារ​ហ៊ុន​ S&P/ASZ 200 ​របស់​អូស្ត្រាលី​​កើន​០,១% ​ដល់​៤.២៩២,២​ ខណៈ​ដែល​ផ្សារ​ហ៊ុន ​NZX 50 ​របស់​នូវែល​សេឡង់​កើន​០,៤%​ដល់​៣.៦០៨,៩​ ។ ​ចំណែក​សន្ទស្សន៍​នៅ​ផ្សារហ៊ុន​Shanghai ​Composite កើន​០,៣%​ដល់​​២.​១៤២,៥​ ខណៈ​​ដែល​ផ្សារហ៊ុន​ ​Hang Seng ​របស់​ហុងកុង​កើន​០,២%​ដល់​ ២០.​២៩១,៦៩ ៕