ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារ​ព័ត៌​មាន​តំបន់​​ភាគឦសា​ន​ទទួល​ការ​បណ្តុះ​បណ្តាល​​ការ​យក​ព័ត៌​មាន​ពី​បញ្ហា​អាកាស​ធាតុ​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​​ ​ភ្នាក់ងារសារ​ព័ត៌​មាន​ទូរ​ទស្សន៍ និងវិទ្យុ ប្រចាំតំបន់ប៉ែកឦសាន​ប្រទេស ជាច្រើនរូប​ ​បាន​ទទួលការ​បណ្តុះ​បណ្តាល​លើ​ការ​យក​ព័ត៌មានពីបញ្ហា​ប្រែប្រួលអាកាសធាតុ​​​រយៈ​ពេល២ថ្ងៃ​ចាប់ពីថ្ងៃទី១៦​ សីហា នៅ​ក្នុង​សាលប្រជុំសណ្ឋាគារលីជឺ ក្នុងក្រុង​ក្រចេះ ។

វគ្គបណ្តុះបណ្តាល​នេះ​​បាន​រៀបចំ និង​សម្រប​សម្រួល​ពីសំណាក់លោក មឿន​ ឈាន​ណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា​សម្រាប់ការ​សិក្សា​​ផ្នែកសារព័ត៌មាន និងផ្តល់​មូល​និធិដោយ​បណ្តាញសារព័ត៌មានផែនដី និងអីុន​ថឺញូស៍​ រួម​ទាំង​​វាគ្មិន​​មកពីបណ្តាមន្ទីរ​ អង្គការ​ពាក់​ព័ន្ធ​នានា​ជុំវិញខេត្តមួយចំនួនទៀត​ ។កញ្ញាដានី ជាសហការី​អ្នកយក​ព័ត៌មាន​វិទ្យុ​ក្នុងស្រុកប្រចាំនៅខេត្តក្រចេះ បាននិយាយថា វគ្គបណ្តុះបណ្តាល​ស្តី​ពីការប្រែប្រួល​អាកាស​ធាតុ​នេះ មានគុណប្រយោជន៍​សម្រាប់រូបនាង និង​អ្នកកាសែត​ ក្នុង​​ការ​​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​​នឹង​ការប្រែប្រួសអាកាសធាតុនៅតាមតំបន់​​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែមទៀត ខណៈ​ពេលដែល​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​លើ​សាកល​លោក​កំពុង​តែមានការប្រឈម​​នឹងការ​បម្រែ​បម្រួល​អាកាសធាតុនេះ ។

លោកពៅ​ សាវុធ​ អ្នកគ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​មកពីវិទ្យាស្ថានកម្ពុជាសម្រាប់ការ សិក្សា​ផ្នែកសារព័ត៌មានហៅ​កាត់ (CIMS) បានមានប្រសាសន៍ថា​ ការបើកវគ្គបណ្តុះ បណ្តាល​នេះឡើងគឺមានគោលបំណងចង់ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ចំណេះដឹងថ្មី​មួយ​​​ទៀត​​អំពី​ការបម្រែ​បម្រួ​លអាកាសធាតុ​ ព្រោះកត្តានេះ ​ចាត់ទុកថា​ជា​រឿង​កង្វល់របស់ពិភពលោក​ទាំង​មូល និងចាត់​ទុក​ថា​ជា​បញ្ហា​សំខាន់​ដែលពិភព​លោក​មាន​ការព្រួយបារម្ភ ។

លោកពៅ​ សាវុធ​​បានបញ្ជាក់ថា នេះជាវគ្គ​បណ្តុះ​​បណ្តាលលើកទី២​ បន្ទាប់ពីវិទ្យាស្ថាន​ធ្លាប់​បាន​​បើក​វគ្គ​​បណ្តុះ​បណ្តាល​ម្តងនៅក្នុង​ខេត្ត​បាត់​ដំបង​ ដោយ​មាន​ការអញ្ជើញអ្នកកាសែតក្នុង​ស្រុក​​ជាច្រើន​ស្ថាប័ន​មកចូលរួមដើម្បី​ស្វែង​យល់ពី​ចំណេះ​ដឹងមូលដ្ឋាន​​ពាក់​ព័ន្ធទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ ។​

លោកបានបន្ថែម​ថា ក្រោយពីទទួល​បាន​វគ្គ​បណ្តុះបណ្តាលរួចមក​ ​មានអ្នកកាសែតមួយ​ចំនួន​ដែលបានបញ្ចប់វគ្គសិក្សា​​មាន​ការ​​យល់​ដឹង​​បាន​ច្រើនជុំវិញ​ចំណេះ​ដឹង​ជា​មូលដ្ឋាន ក្រោម​ការ​​ពន្យល់​​បង្ហាញ​ពី​តាម​វាគ្មិន​ដែលអញ្ជើញមក​ពី​​បណ្តាមន្ទី​រ ​អង្គ​ការ​ពាក់ព័ន្ធនានា ៕