ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ក​រខ្មែរ​ចំនួ​ន57​នាក់​ដែល​ជាប់​ពន្ធនា​គារ​ត្រូវ​សមត្ថ​កិច្ចថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ជាំសាងាំ​

13 ឆ្នាំ មុន

ខេត្ត​​ឧត្តរ​​មាន​ជ័យ​​​​​​​ ៖ ​ពល​ករ​​ខ្មែរ​ចំនួន​​៥៧​នាក់​​ ​ក្នុង​នោះ​​ស្ត្រី​​​២៣​នាក់​​ ដែល​ជាប់​​​ក្នុង​ពន្ធ​នា​គារ​​ប្រទេស​ថៃ​​កាល​ពី​​ថ្ងៃ​ទី​​២៥ ខែ​មិថុនា ​ឆ្នាំ​​​២០១២​កន្លង​ទៅ​ ត្រូវ​​បាន​អាជ្ញា​ធរ​​ថៃ​ដោះ​​លែ​ង​​​​ និង​​បញ្ជូន​​​មក​​​​កម្ពុជា​វិញ​​តាម​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ជាំ​​​សា​ងាំ ​ស្ថិត​ក្នុង​​​ភូមិ​​ជើង​​ភ្នំ ​ឃុំ​​ត្រពាំង​​​​ប្រីយ៍ ​ស្រុក​អន្លង់​វែង ​នា​រសៀល​​ថ្ងៃ​ទី​​១៦ សីហា ។​

​មន្ត្រី​ប៉ូលិស​​អន្តោ​ប្រ​វេសន៍​​ច្រក​ទ្វារ​អ​ន្តរ​ជាតិ​ជាំ​​សា​ងាំ​​បាន​​ឱ្យ​​​​ដឹង​ថា​​ ពល​ករ​ខ្មែរ​​ចំនួន​​៥៧​នាក់​​នេះ​ បាន​ធ្វើ​ដំណើរ​​ផ្សង​ព្រេង​​ចូល​ទៅ​ក្នុង​​​ទឹក​ដី​ថៃ​​ ក្នុង​ស្រុក​មុតតា​​​ហាន ខេត្ត​​ឧប៊ុន ​ជាប់​នឹង​​ព្រំ​​ប្រទល់​​ប្រទេស​ឡាវ ​ដោយ​​​ខុស​ច្បាប់​ ហើយ​​ត្រូវ​​សមត្ថ​កិច្ច​​ថៃ​​​​ចាប់​ខ្លួន​​ដាក់​ពន្ធ​នា​គារ​ក្នុង​​​ប្រទេស​ថៃ​​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មិថុនា ​ឆ្នាំ​​​២០១២ ដោយ​ចោទ​ប្រកាន់​ថា ​​​ឆ្លង​ដែន​ចូល​​ក្នុង​ទឹក​​ដី​ថៃ​ដោយ​​ខុ​ស​ច្បាប់​ ។ លុះ​នៅ​​ថ្ងៃ​ទី​​១៦ សីហា ​ឆ្នាំ​​២០១២​ ​អាជ្ញា​ធរ​​ថៃ បាន​ធ្វើ​​ការ​ដោះ​លែង​​ ​និង​បញ្ជូន​​មក​​កម្ពុជា​វិញ​​តាម​មាត់​ច្រក​​ទ្វា​រអន្តរ​ជាតិ​​​ជាំ​សា​ងាំ ។​​​​​ប​ន្ទាប់​ពី​​បាន​ទទួល​​​ពល​ករ​​ខ្មែរ​ទាំង​​៥៧​នាក់​ ​រួច​​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​​ណែ​នាំ​​ពួក​គេ​កុំ​ឱ្យ​ធ្វើ​ដំណើរ​​​ដោយ​​ផ្សង​ព្រេង​​បែប​នេះ​​ត​ទៅ​ទៀត​ ។ បើ​​បង​ប្អូន​ចង់​ទៅ​រក​ការ​ងារ​​​​ធ្វើ​ ​​គឺ​​ត្រូវ​តែ​​ធ្វើ​ច្បាប់​​ទម្លាប់​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​ជា​មុន​សិន ​ទើប​​មាន​​​សុវត្ថិ​ភាព​​ក្នុង​កា​រធ្វើ​ដំណើរ​​​ក្នុង​ប្រទេស​​​របស់​គេ​ ។

មន្ត្រី​​​​ប៉ូលិស​អន្តោ​ប្រវេសន៍​​​បញ្ជាក់​ថា ​ពល​ករ​​ដែ​ល​ជាប់​​ពន្ធ​នាគារ​​នៅ​ក្នុង​​ប្រទេស​ថៃ​​ ​ហើយ​ត្រូវ​​បាន​ដោះ​លែង​​ទាំង​នេះ​ គឺមក​ពី​ខេត្ត​បន្ទា​​​យ​​​មាន​ជ័យ​ ​ចំនួន​​៩នាក់ ​ខេត្ត​បាត់​​ដំបង​​ចំនួន​​​៤នាក់ ​ខេត្ត​​ឧត្តរ​មាន​ជ័យ​​​៨​នាក់ ​ខេត្ត​ពោធិ៍​សាត់​​ចំនួន​​២នាក់ ​ខេត្ត​ព្រៃវែង​​ចំនួន​​១នាក់ ​​ខេត្ត​កំ​ពង់​ឆ្នាំង​​ចំនួន​​៣នាក់​​ ខេត្ត​កំ​ពង់​ចាម​​ចំនួន​​២៤​នាក់ ​ខេត្ត​​កំពង់​ធំ​​ចំនួន​​៤នាក់ ​និង​ខេត្ត​​សៀ​ម​រាប​​ចំនួន​​​២នាក់ ​។ បន្ទាប់​​ពី​​បាន​​ធ្វើ​​ការ​អប់​រំ​​រួច សមត្ថ​កិច្ច​​បាន​អនុ​ញ្ញាត​​ឱ្យ​ពួក​គេ​ទៅ​កាន់​​លំនៅ​ឋាន​ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ ៕​