ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ត្រូវ​ឃាតករ​សម្លា.ប់​សមត្ថ​កិច្ច​សង្ស័យ​រឿង​គំនុំ​​ដែល​កូន​ធម៌​ជា​អ្នក​​ប្រព្រឹត្ត

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្រ្តីម្នាក់ត្រូវឃាត​ករសម្លា.ប់​ដោយប្រើកាំបិ​តកា.ប់ពីក្រោយ​កាលពីវេលា​ម៉ោងជាង​៣រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី១៧ សីហា ២០១២ នៅក្នុង​ផ្ទះ​របស់​គាត់​ដែលស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខណៈពេល​​ប្ដីរបស់គាត់​មិននៅផ្ទះ។ ហេតុ​

ខេត្តបាត់ដំបង ៖ ស្រ្តីម្នាក់ត្រូវឃាត​ករសម្លាប់​ដោយប្រើកាំបិ​តកាប់ពីក្រោយ​កាលពីវេលា​ម៉ោងជាង​៣រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី១៧ សីហា ២០១២ នៅក្នុង​ផ្ទះ​របស់​គាត់​ដែលស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខណៈពេល​​ប្ដីរបស់គាត់​មិននៅផ្ទះ។ ហេតុ​ការណ៍​​​នេះ​សមត្ថកិច្ច​សង្ស័យ​ថា កូនប្រុស​ធម៌​ដែល​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​មុននេះ២​ថ្ងៃជាជន​ដៃដល់​ព្រោះតែរឿង​គំនុំអ្វី​មួយ ។

មន្រ្តីនគរ​បាលមូល​ដ្ឋាន​និយាយថា ស្រ្តីរងគ្រោះ​ឈ្មោះ​យ៉ាង ចំរើន អាយុ៤២​ឆ្នាំ ប្ដីឈ្មោះស ឃន អាយុ៦៤​ឆ្នាំ ជាប្ដី​ក្រោយ​មាន​កូន​ប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ គ្រួសារនេះ​ស្នាក់នៅ​បណ្ដោះ​អាសន្នចាំដីឲ្យ​គេនៅចំណុច​ខាងលើ។ សមត្ថកិច្ច​ប្រាប់ថា ឃាត​ករបានប្រើ​កាំបិតកាប់​សម្លាប់​ស្ដ្រីរង​គ្រោះ​ក្នុង​គ្រា​ដែល​គាត់ដេកនៅ​ក្នុង​ផ្ទះជាមួយ​កូនប្រុស ឯប្ដីរបស់​គាត់ទៅស្នាក់នៅ​ឯខ្ទមចាំស្រែ។ ប៉ុន្តែសមត្ថ​កិច្ចបញ្ជាក់​ថា នៅយប់នោះ​ក៏មានកូន​ធម៌​ប្រុសរបស់​ស្រ្តីរង​គ្រោះ​ឈ្មោះ​ភ័ក្រ អាយុជាង​៣០ឆ្នាំ មកស្នាក់នៅ​ក្នុងផ្ទះនោះ​ដែរ សមត្ថកិច្ច​សង្ស័យ​ថា កូន​ធម៌​របស់ស្រ្តីរង​គ្រោះ​អាចជា​ជនដៃដល់​ក្នុង​ករណី​នេះ​ពាក់​ព័ន្ធ និង​រឿងគំនុំ​អ្វីមួយ ព្រោះព្រឹក​ឡើងកូនធម៌​ម្នាក់នេះ​បានគេច​ខ្លួន​បាត់។

ស្វាមីស្រ្តីរងគ្រោះឈ្មោះស ឃន បានប្រាប់សមត្ថកិច្ចដែរថា នៅយប់នោះគាត់បានទៅ​ស្នាក់នៅឯខ្ទមចាំស្រែ លុះព្រឹកឡើង​ពេលគាត់​ដើរត្រឡប់​មក​ផ្ទះវិញ​ក៏​ឃើញ​ប្រពន្ធ​របស់​គាត់ដេក​ស្លាប់នៅ​ក្នុងថ្លុក​ឈាមបាត់ទៅ​ហើយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕