ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពន្លឿន​គុណភាព​​នៃ​ការ​សិក្សា​ គឺ​អាស្រ័យ​​​លើ​វិន័យ ​និង​កម្រិត​​នៃ​ម៉ោង​សិក្សា

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​​ជំនាញ​ផ្នែក​​​អប់រំ​បាន​​អះអាង​ថា ​ភាព​ចាំ​បាច់​ ដែលយើង​ត្រូវ​​ពន្លឿន​​​គុណ​ភាព​នៃ​ការ​សិក្សា​​​​ក្នុង​ប្រទេស​​​​កម្ពុជា​​ឱ្យ​​កាន់​​តែ​​ប្រសើរ​ឡើង​​នោះ គឺត្រូវ​យក​ចិត្ត​ទុក​​ដាក់ទៅ​លើ​វិន័យ​ និង​កម្រិត​​ពេលវេលា​​នៃ​ការ​សិក្សា ។

​ថ្លែង​ក្នុង​ឱកាស​​​​​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០១២-២០១៣ នៅសាលា​​ឯក​ជន​​​កម្ពុជា​អូស្ត្រាលី​នៅ​ថ្ងៃទី​១៧ ​សីហា ២០១២ ​​លោក​

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​​ជំនាញ​ផ្នែក​​​អប់រំ​បាន​​អះអាង​ថា ​ភាព​ចាំ​បាច់​ ដែលយើង​ត្រូវ​​ពន្លឿន​​​គុណ​ភាព​នៃ​ការ​សិក្សា​​​​ក្នុង​ប្រទេស​​​​កម្ពុជា​​ឱ្យ​​កាន់​​តែ​​ប្រសើរ​ឡើង​​នោះ គឺត្រូវ​យក​ចិត្ត​ទុក​​ដាក់ទៅ​លើ​វិន័យ​ និង​កម្រិត​​ពេលវេលា​​នៃ​ការ​សិក្សា ។

​ថ្លែង​ក្នុង​ឱកាស​​​​​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០១២-២០១៣ នៅសាលា​​ឯក​ជន​​​កម្ពុជា​អូស្ត្រាលី​នៅ​ថ្ងៃទី​១៧ ​សីហា ២០១២ ​​លោក​នាយក​ផាន់ សិទ្ធី បាន​មាន​ប្រសាសន៍​ថា ​​បច្ចុប្បន្ន​​​វិស័យ​​អប់រំ​​នៅ​កម្ពុជា​​ បាននិងកំពុង​តែ​បោះ​​ជំហាន​​ទៅ​មុខ ​​ដែល​យើង​​​អាច​ចាត់​ទុក​ថា មាន​ភាព​ល្អ​​បង្គួរ  ប៉ុន្តែ​​អ្វី​យើង​​ចង់បាន​នោះ គឺ​​ការ​អប់រំ​​​របស់ប្រទេស​យើង​មាន​​ភាព​ជឿនលឿន​​ ដូច​បណ្តា​​​ប្រទេសជិត​ខាង​ ​និង​នៅ​តាមបណ្តា​​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ទៀត។ ​លោក​បញ្ជាក់​ថា ​​​វិស័យ​​​អប់រំ​នៅ​កម្ពុជ​ានា​ពេល​​បច្ចុប្បន្ន​នេះ ​គឺនៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​យើងនៅមិនទាន់​​អាច​គ្រប់គ្រង​​បាន​ពីបញ្ហា​​​វិន័យ ​និង​ម៉ោង​ពេល​​សិក្សា​របស់​​សិស្ស​​​ឱ្យ​មាន​​លក្ខណៈ​​​​ស្តង់ដា ។  ​លោក​បាន​ធ្វើ​ការ​ប្រៀបធៀប​​ថា វិស័យ​អប់រំ​​​​នៅ​ឯ​បរ​ទេស​ ជា​ពិសេស​​ប្រទេស​ជិត​ខាង​​​ គឺ​​​មាន​ការ​រៀបចំ​វិន័យ​​​បាន​ល្អ ​​ជាពិសេស​​​គុណភាព​នៃ​ការ​​អប់រំ​របស់​​គេ គឺ​មាន​លក្ខណៈ​​​ស្តង់ដា ​និង​ច្បាស់លាស់​​​ ដែលអាច​ឱ្យ​សិស្ស​​​មាន​ភាព​ងាយ​ស្រួល​​​​ក្នុង​ការ​​សិក្សា ​​និងប្រកប​ដោយ​គុណភាព ។ ​​

ទោះ​​ជា​យ៉ាងណា ​​លោក​ជឿ​ជាក់ថា ​គុណ​ភាព​នៃ​ការ​សិក្សា​​​ក្នុង​ប្រទេស​​​កម្ពុជា គឺ​​​មិន​ចាញ់​បរ​ទេស​​​ឡើយ គ្រាន់​តែ​យើង​នៅ​មិនទាន់​​រៀបចំស្តង់ដា​​អប់រំ​ឱ្យ​បាន​​ត្រូវ​ល្អ ។ ​លោកអះអាង​ថា ​​«និស្សិត​​យើង​ ដែល​បានចេញ​​​ទៅរៀន​នៅ​​​បរ​ទេស​​​​នោះ គឺភាគ​ច្រើន​​ការ​សិក្សា​របស់​យើង​មិន​ចាញ់​​គេ​ទេ ​​ពេល​ខ្លះ​​យើង​រៀន​​ពូកែ​​ជាងគេផង​​​​ ទាំងនេះ​មានន័យថា ​​ខ្មែរ​យើង​​មិនមាន​ខួរ​​​ក្បាល​អន់​ជាង​​​បរ​ទេស​ទេ ៕