ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេក្វា​ទ័រ​​​​​ផ្តល់​​​​សិទ្ធិ​​ជ្រក​កោន​​ដល់​​ស្ថាបនិក​​​WIKILEAKS

13 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​​ការ​បរទេស​​អេក្វាទ័រ​​ លោក​​រីកា​ដូ ប៉ា​​ទីណូ ​ប្រកាស​​កាលពី​ថ្ងៃទី​​១៦ សីហាថា ប្រទេស​​​អេក្វាទ័រ​​បាន​ផ្តល់​​សិទ្ធិ​ជ្រក​កោន​​​នយោបាយ​​ដល់​​ស្ថាបនិក​​វ៉េប​សាយ​ WIKILEAKS ដ៏ល្បី​​​ល្បាញ​​​​លោក​​ JULIAN ASSANGE ដែល​​រត់​​ភៀសខ្លួន​ចាប់​​តាំងពី២​ខែ​មក​ហើយ​​ក្នុង​ស្ថានទូត​​របស់​ខ្លួន​​​​ប្រចាំ​​ទីក្រុង​​​​ឡុង​ដ៍ ។ ​​

ប្រទេស​​អេក្វាទ័រ​​​​បាន​ធ្វើ​ការ​​​សម្រេច​ចិត្ត​​នោះ​​បន្ទាប់​ពី​រដ្ឋាភិបាល​​អង់​គ្លេស​​គំរាម​លុកចូល​​ក្នុង​​​​ស្ថានទូត​​​អេក្វាទ័រ​​​​​ប្រចាំ​ក្រុង​​ឡុងដ៍​ ។ រដ្ឋ​​ាភិបាល​​​អង់​គ្លេស​បាន​ចេញ​​បញ្ជា​​​​ឱ្យ​​ធ្វើ​បត្យា​ប័ន​​​លោក​​ JULIAN ASSANGE ​ទៅ​កាន់​​ប្រទេស​​ស៊ុយ​អែត​​ដែល​​នៅទីនោះ​​​លោក​ទទួល​​ការចោទ​ប្រកាន់​​ពីបទ​​ចាប់​រំលោភ​​​​​​​រួមភេទ​​​​នារី​២នាក់ ។​

លោក​ប៉ាទីណូ ថ្លែង​ថា រដ្ឋាភិបាល​​អេក្វាទ័រ​​នៅតែ​​ស្មោះ​​ត្រង់​ចំពោះ​​ប្រពៃណី​​​ ការពារ​ពួកអ្នក​​​ដែល​​​​ភៀសខ្លួន​​​​ចូល​មក​​ជ្រកកោន​​ក្នុង​បណ្តា​ទីតាំង​​​ការទូត​​របស់​ខ្លួន​​​ ។ ​លោក​​​​ពន្យល់​ថា​ ​ការ​សម្រេច​​​ចិត្ត​នោះ​​​ធ្វើ​ឡើង​​ក្រោយ​​ពីប្រទេស​​​អង់​​គ្លេស​​​​​ ស៊ុយ​អែត ​​​និង​សហរដ្ឋអាមេរិក​ បដិសេធ​​​​មិន​ធានា​ថា លោក​​ ASSANGE  ​នឹងពុំ​ត្រូវ​​ធ្វើ​​បត្យា​​​ប័ន​​ទៅ​កាន់​​សហរដ្ឋអាមេរិក​ដើម្បី​​​សួរ​ចម្លើយ​ពីរឿង​​​ចារកម្ម​ក្រោយ​​ការចេញ​​​​ផ្សាយ​​​​​តាម​​​វ៉េប​សាយ​​របស់​លោក​​នូវ​ឯកសារ​ការទូត​អាមេរិក​​ដល់ទៅ​​២៥០.០០០​ច្បាប់ ។​​   នៅ​អាមេរិក​​​​​លោក​ ASSANGE  អាច​​ត្រូវ​​កាត់​ទោស​​ដោយ​​​តុលាការ​​​ពិសេស​ឬយោធា​​ហើយ​​​លោក​អាច​​ទទួល​​ទោស​​​ប្រហារជីវិត​​​​ទៀត​​ផង។​

​លោក​  ASSANGE បាន​​រត់​​​ចូល​ស្ថានទូត​អេក្វាទ័រ​​ ប្រចាំ​ទីក្រុង​​ឡុងដ៍​​កាលពី​ថ្ងៃទី​​១៩ ​មិថុនា​ ​ដើម្បី​​​ស្នើ​​សុំ​​សិទ្ធិ​ជ្រក​កោន​​​នយោ​បាយ​​។  លោក​សំដែង​​ការអបអរ​សាទរ​​​ចំពោះ​​ការ​សម្រេច​ចិត្ត​នោះ​របស់​​អេក្វាទ័រ​ដោយ​ចាត់ទុក​​ថានេះ​ជាជោគជ័យ​​​​​​ដ៏សំខាន់​មួយ ៕