ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​​កេន​យ៉ា​​​​សម្លាប់​​ឧទ្ទាម​​​អ៊ិស្លាម​​​​និយម​​​សូម៉ាលី​​73​នាក់​

13 ឆ្នាំ មុន

អ្នកនាំពាក្យ​​របស់​​កងត័ព​​កេន​យ៉ា​​​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៦​​សីហា​​​​ថា ​កងទ័ព​​កេន​យ៉ា​​ដែលធ្វើ​​ប្រតិបត្តិការ​​​​​នៅ​ភាគ​ខាងត្បូង​​សូម៉ាលី​​ បាន​​សម្លាប់​​​ពួកឧទ្ទាម​​អ៊ិស្លាម​​និយម​​​នៃក្រុម​​​ស៊ី​បាប​ចំនួន​​៧៣​​​​នាក់ ​កាលពីយប់​ថ្ងៃទី​១៥សីហា។​​អ្នក​នាំពាក្យ​រូបនេះ​​បន្តថា ​ការ​ប្រយុទ្ធ​​​​គ្នា​​​ដែល​​កើត​មាន​​នៅ​​ហ្វាហ្វាហ៍​ឌូន ក៏​​បណ្តាល​ឱ្យទាហាន​​​កេន​យ៉ា​​​២​នាក់​​ត្រូវ​​​ស្លាប់​ដែរ ។

កង​ទ័ព​​កេន​យ៉ា​​​​​ដែល​​​​​រុល​ឆ្ពោះ​​ទៅ​កាន់​​កំពង់​ផែ​​យុទ្ធ​សាស្ត្រ គីស្មាយ៉ូ​នោះ​​បាន​វាយ​​រុញ​​ច្រាន​​​ការ​វាយ​ប្រហារ​​​​មួយ​របស់​​​​​ពួក​​​ស៊ីបាប ។ ​ក្រុម​ឧទ្ទាម​​​​សូម៉ាលី​នោះ​​ដល់ទៅ​​ជាង១.០០០​នាក់​បាន​វាយ​​​ប្រហារ​​លើ​​មូល​ដ្ឋាន​​មួយ​​​ ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​​​របស់​កង​ទាហាន​​កេន​យ៉ា ។  ​

​ការ​វាយ​​ប្រហារ​​​​ទាំង​នោះ​កើត​មាន​​​​ខណៈ​​ដែល​​ប្រទេស​​​​កេន​យ៉ា​​ពង្រឹង​សន្តិសុខ​​នៅ​​តាម​ព្រំដែន​​​​ជាមួយ​​​សូម៉ា​លី ក្រោយ​​​​​​​​ការ​ប្រយុទ្ធ​​គ្នា​នានា​​​រវាង​​កងទ័ព​​សូម៉ាលី និង​​​ពួក​​​ជីវពល​អ៊ិស្លាម​​  ​​នៃក្រុម​ស៊ីបាប ។ ពួក​ទាហាន​​កេន​យ៉ា​ដែល​​ដាក់ពង្រាយ​​​​នៅ​​​សូម៉ាលី​នាពេល​​ថ្មីៗ​នេះ​​ត្រូវ​បាន​បញ្ចូល​ក្នុង​​បេសកកម្ម​​របស់​​​សហភាព​អាហ្វ្រិក​​​​នៅ​​សូម៉ាលី​  AMISOM ៕​