ប៉ូលិសក្រុងតូរ៉ុងតូ ប្រទេសកាណាដា កាលពីថ្ងៃទី១៦ សីហា បានរកឃើញក្បាលមនុស្សស្រីម្នាក់ដែលគេកាត់ក្នុងស្ទឹងមួយមិនឆ្ងាយប៉ុន្មានពីកន្លែងដែលគេប្រទះឃើញជើងមនុស្សមួយនាពេលមុននេះ ។ប៉ូលិសបានរកឃើញក្បាលមនុស្សនោះក្នុងឧទ្យានមួយស្ថិតនៅជិតស្ទឹង CREDIT នៅមីស៊ីសាអ៊ូហ្គាក្រុងអុនតាវីយ៉ូជាទីក្រុងរណបមួយនៃទីក្រុងតូរ៉ុងតូ ។ អាជ្ញាធរនៅពុំទាន់អាចអះអាងថាតើក្បាលនិងជើងនោះជារបស់មនុស្សតែម្នាក់ឬយ៉ាងណាឡើយ ក៏ប៉ុន្តែនិយាយថា បានធ្វើការស្រាវជ្រាវរឿងនោះ ។
លោករ៉ានឌី កូវ៉ាន អ្នកនាំពាក្យប៉ូលិសមូលដ្ឋានម្នាក់ថ្លែងទៅកាន់សារព័ត៌មានថា ច្បាស់ណាស់នេះជាការសម្លាប់មនុស្សហើយយើងកំពុងស្រាវជ្រាវ ។
កាលពីខែមិថុនា កន្លងមកនេះ រឿងប្រហាក់ប្រហែលគ្នានោះដែរដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលគឺឃាតករម្នាក់ឈ្មោះ LUKA MAGNOTTA បានសម្លាប់និស្សិតចិនម្នាក់ហើយកាប់ជាដុំនៅក្រុងម៉ុងរេអាល់ ប្រទេសកាណាដាដែរ ។ ជននេះត្រូវចាប់ខ្លួនបាននៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ពេលគេគេចទៅទីនោះ ។ ជននេះក្រោយកាប់ខ្លួនមនុស្សជាកង់ហើយបានផ្ញើកង់ខ្លួនមនុស្សទាំងនោះទៅកាន់សាលារៀននិងគណបក្សនយោបាយនានា ៕
ចែករំលែកព័តមាននេះ