ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យា​ករណ៍​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​បើក​រដូវ​កាល​ថ្​មីចុង​សប្តាហ៍​នេះ

13 ឆ្នាំ មុន

​​ការ​​ប្រកួត​​​​បាល់​​ទាត់​​​អង់​​គ្លេស​​ប្រឺ​មី​ញេ​​លីក​​​បើក​​រដូវ​កាល​ថ្មី​សម្រាប់​​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត ។ ក្រុម​ម្ចាស់​ជើង​ឯក Man City សង្ឃឹម​​យក​​​​ឈ្នះ Southampton ខណៈ Arsenal, Fulham និង​ Chelsea មាន​ប្រៀប​​ជាង​គូ​ប្រកួត ។

ថ្ងៃ​សៅរ៍
Arsenal V Sunderland
Arsenal លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Man City 2-0 ក្នុង​ផ្ទះ ស្មើ Kitchee 2-2 បន្ទាប់​​មក​លេង​ឈ្នះ Koln 4-0 ក្រៅ​ផ្ទះ ។
Sunderland ល​ទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-1-3 ។ 3 ប្រកួត​ចុង​​ក្រោយ​គឺ​លេង​ឈ្នះ Groningen 3-2 ក្នុង​ផ្ទះ ស្មើ Derby 1-1 បន្ទាប់​មក​លេង​ចាញ់ Leicester 1-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​ជួប​​គ្នា​ 10 ប្រកួត Sunderland ឈ្នះ 1 Arsenal ឈ្នះ 5 ស្មើ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
03-11 Arsenal 0-0 Sunderland
10-11 Arsenal 2-1 Sunderland
02-12 Sunderland 1-2 Arsenal
02-12 Sunderland 2-0 Arsenal

Fulham V Norwich
Fulham លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ 3-0-2 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Nice 4-0 ឈ្នះ Milton 1-0 ក្រៅ​ផ្ទះ តែ​ចាញ់ Charlton 2-1 ក្នុង​ផ្ទះ ។
Norwich ល​ទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ 1-2-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​​លេង​​ស្មើ Ajax 1-1 ក្នុង​ផ្ទះ ស្មើ Milton 0-0 ក្រៅ​ផ្ទះ តែ​ចាញ់ Gladbach 2-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​​គ្នា 8 ប្រកួត Fulham ឈ្នះ 6 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
12-04 Norwich 0-1 Fulham
05-05 Fulham 6-0 Norwich
12-11 Norwich 1-1 Fulham
03-12 Fulham 2-1 Norwich

Reading V Stoke
Reading គឺ​ជា​ក្រុម​ជើង​ឯក​ឆេម​ពាន​ស៊ីប​​ទើប​​ឡើង​មក​ថ្មី ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​​គឺ 1-3-1​។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​ស្មើ Bournemouth 2-2 ស្មើ Brighton 1-1 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Crystal 2-0 ក្នុង​ផ្ទះ ។
Stoke លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ1-3-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Lisbon 1-1 ស្មើ Torquay 1-1 និង​ស្មើ Greuther 1-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Reading ឈ្នះ 5 Stoke ឈ្នះ 2 ស្មើ 3 ។
ជួប​គ្នា 4 ប្រកួត​​ចុង​ក្រោយ​គឺ៖
11-04 Reading 1-0 Stoke
10-05 Stoke 0-1 Reading
04-06 Reading 3-1 Stoke
09-08 Stoke 2-2 Reading

West Brom V Liverpool
West Brom លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Stockport 4-1 ​ស្មើ Sheff Wed 1-1 បន្ទាប់មក​លេង​ឈ្នះ Nottingham 2-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។
Liverpool លទ្ធ​ផល 5 ប្រ​កួត​​ចុង​ក្រោយ​គឺ  3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Gomel 1-0 ក្រៅ​ផ្ទះ ឈ្នះ Gomel 3-0 ម្តង​ទៀត​ក្នុង​ផ្ទះ និង​ឈ្នះ Leverkusen 3-1 ក្រៅ​ផ្ទះ​​ ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Liverpool ឈ្នះ 8 West Brom ឈ្នះ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
08-10 Liverpool 1-0 West Brom
04-11 West Brom 2-1 Liverpool
10-11 West Brom 0-2 Liverpool
04-12 Liverpool 0-1 West Brom

QPR V Swansea
QPR លទ្ធ​ផល 5 ប្រកួត​ចុងក្រោយ​គឺ​     3-1-1 ។ 3 ប្រកួត​ចុងក្រោយ​គឺ​​លេង​​ឈ្នះ Persebaya 2-1 ឈ្នះ Wycombe 3-0 បន្ទាប់​មក​លេង​ស្មើ Augsburg 2-2 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។
Swansea លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-2-2 ។ 3 ប្រកួត​ចុងក្រោយ​គឺ​លេង​​ឈ្នះ Liverpool 1-0 ចាញ់ Colorado 2-1 បន្ទាប់​មក​លេង​ស្មើ Earthquakes 2-2 ក្រៅ​ផ្ទះ​​ទាំង​បី​ប្រកួត ។ ប្រវត្តិ​ជួប​គ្នា 8 ប្រកួត Swansea ឈ្នះ  1 QPR ឈ្នះ 4 ស្មើ 3។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
10-10 Swansea 0-0 QPR
12-10 QPR 4-0 Swansea
12-11 Swansea 1-1 QPR
04-12 QPR 3-0 Swansea

West Ham V Aston Villa
West Ham លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-2-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ស្មើ Cottbus 2-2 ចាញ់ Ipswich 3-1 បន្ទាប់​មក​លេង​ស្មើ Braga 1-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។
Aston Villa លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Peterborough 2-0 ចាញ់ Nottingham 3-1 បន្ទាប់​មក​លេង​ស្មើ Bremen 3-3 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Aston Villa ឈ្នះ 5 West Ham ឈ្នះ 1 ស្មើ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
11-09 West Ham 2-1 Aston Villa
01-10 Aston Villa 0-0 West Ham
08-10 Aston Villa 0-0 West Ham
04-11 West Ham 1-2 Aston Villa

Newcastle V Tottenham
Newcastle លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-3-1 ។ 3 ប្រកួត​ចុងក្រោយ​គឺ​លេង​​ឈ្នះ Braga 2-1 ក្នុង​ផ្ទះ ស្មើ Den Haag 0-0 បន្ទាប់​មក​លេង​ចាញ់ Cardiff 4-1 ក្រៅ​ផ្ទះ ។
Tottenham លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-3-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​​លេង​ស្មើ Liverpool 0-0 ឈ្នះ New York 2-1 បន្ទាប់​មក​លេង​ចាញ់ Valencia 2-0 ក្រៅ​ផ្ទះទាំង​បី​ប្រកួត ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Newcastle ឈ្នះ 4 Tottenham ឈ្នះ 4 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុងក្រោយ​គឺ៖
12-10 Tottenham 2-0 Newcastle
01-11 Newcastle 1-1 Tottenham
10-11 Newcastle 2-2 Tottenham
02-12 Tottenham 5-0 Newcastle

ថ្ងៃ​អាទិត្យ
Wigan V Chelsea
Wigan លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ   2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Botev 2-2 ស្មើ Hoffenheim 1-1 ក្នុង​ផ្ទះ តែ​ចាញ់ Celta 1-0 ក្រៅ​ផ្ទះ ។
Chelsea លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 1-1-3 ។ 3​ ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Milan 1-0 ក្នុង​ផ្ទះ ចាញ់ Brighton 3-1 ក្រៅ​ផ្ទះ និង​ចាញ់ Man City 3-2 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Chelsea ឈ្នះ 7 Wigan ឈ្នះ 1 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
08-10 Wigan 0-6 Chelsea
04-11 Chelsea 1-0 Wigan
12-11 Wigan 1-1 Chelsea
04-12 Chelsea 2-1 Wigan

Man City V Southampton
Man City លទ្ធ​ផល 5 ប្រកួត​ចុងក្រោយ​គឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេ​ង​ឈ្នះ Wolfsburg 2-0 ឈ្នះ Limerick 4-0 និង​ឈ្នះ Chelsea 3-2 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត ។
Southampton លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ 2-1-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Wolves 2-0 ក្នុង​ផ្ទះ ស្មើ Bristol City   1-1 ក្រៅ​ផ្ទះ បន្ទាប់​មក​លេងចាញ់ Udinese   4-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Man City ឈ្នះ 5 Southampton ឈ្នះ 4 ស្មើ 1 ។
ជួប​គ្នា 4 ប្រកួត​ចុងក្រោយ​គឺ៖
04-04 Man City 1-3 Southampton
10-04 Southampton 0-0 Man City
01-05 Man City 2-1 Southampton
01-07 Man City 3-1 Southampton
         
​   ​