ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​​ក្លិប​​រាត្រី​មួយ​នៅ​ភូកេត​​ស្លាប់​​4​នាក់​

13 ឆ្នាំ មុន

ប៉ូលិស​​ថៃ​រាយ​ការណ៍​ថា អគ្គិភ័យមួយ​សម្លាប់​​​មនុស្ស​៤​នាក់​ និងធ្វើ​​ឱ្យ​របួស​មនុស្ស​​​១១​នាក់​​ទៀត​ក្នុង​នោះ​​​មាន​ជនជាតិ​​បារាំង​៤នាក់​ កាលពី​ថ្ងៃទី​​១៧​សីហា​ក្នុង​​បារ​មួយ​នៃ​កោះ ​ ​ភូកេត​ ។​ជន​ជាតិ​​បារាំង​ម្នាក់​​មាន​របួស​ធ្ងន់​ធ្ងរ​ហើយ​​ក្នុង​ចំណោម​​អ្នកស្លាប់​​ដែល​​មាន​នារី២​នាក់​ផង ពុំ​ទាន់​​កំណត់​​​អត្ត​សញ្ញាណ​​​​ដឹង​នៅ​​ឡើយ។ ​​អគ្គិភ័យ​​​នេះ​កើត​មាន​មុន​ម៉ោង​​​៤ទៀបភ្លឺ​​​​បន្តិច​​នៅ​​បារ​ឈ្មោះ​​​​ TIGER PUB​ ដែល​​ស្ថិត​​នៅ​​​ឯទីលាន​​ប៉ាតុង ។

​តំណាង​ប៉ូលិស​​ម្នាក់​និយាយ​​ថា ប្រហែល​​ជា​ភ្លៀង​​​​ខ្លាំង​ទើប​​បណ្តាលឱ្យ​ផ្ទុះ​​ត្រង់​​​ស្វូ​អគ្គិសនី​មួយ ហើយ​ភ្លើង​​បន្ទាប់​​មក​បាន​​ឆេះ​រាល​ដាល​ដល់​បារ​នោះ ​ដែល​​​បណ្តាលឱ្យ​រង​ការ​ខូចខាត​ធ្ងន់​ធ្ងរ ៕