ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​​15​នាក់​​ក្នុង​​ការ​​វាយ​ប្រហារ​​​លើ​រថយន្ត​​៣​នៅប៉ាគីស្ថាន​

13 ឆ្នាំ មុន

ម៉ាស៊ីន​​ឃោសនា​​ប៉ាគីស្ថាន​​រាយ​ការណ៍​​​ថា មនុស្ស​យ៉ាង​តិច​​១៥​នាក់​​​បាន​ត្រូវ​​ស្លាប់​​ហើយ​ជា​​ច្រើន​នាក់​ទៀត​ត្រូវ​​របួស​​កាលពី​ថ្ងៃទី១៦​សីហា​ ពេល​​ពួក​ជន​ប្រដាប់អាវុធ​​​វាយ​​​ប្រហារ​​លើ​​​រថយន្ត​​​បឺស​​ធុន​​តូច​៣គ្រឿង​ ​ក្នុង​តំបន់​​ GILGIL-  BAL-TISTAN ភាគ​ខាងជើង​ប៉ាគីស្ថាន ។

​យោងតាម​​​ទូរទស្សន៍​​ AAJ​ថា​​ជន​​ប្រដាប់​​អាវុធ​មួយ​ក្រុម​​​មាន​គ្នា​​​ពី១០ទៅ​​​១៥​នាក់​បាន​​​​វាយ​ប្រហារ​​​​​លើ​រថយន្ត​​​បឺសធុនតូច​​៣គ្រឿង​​​​ដែល​​ដឹក​អ្នក​​​ដំណើរ​​កាលពី​ថ្ងៃទី​១៦​សីហា​​វេលា​ម៉ោង១១​ម៉ោង​​​ក្នុង​ស្រុក​​​​ក្នុង​តំបន់​​​បាប៊ូសៀរ។ ពួក​ជន​​វាយ​​ប្រហារ​​ដែល​​ស្លៀក​ពាក់​​​​ឯក​​សណ្ឋាន​យោធា​បាន​ឱ្យ​​អ្នក​ដំណើរ​​​ដែល​​ជិះ​ក្នុង​​​​​រថយន្ត​​ទាំងនេះ​​​បង្ហាញ​​ប័ណ្ណ​​សម្គាល់​​ខ្លួន​ បន្ទាប់មក​បាន​​រុញ​អ្នក​​​​ដំណើរ​​​មួយ​ចំនួន​​ឱ្យ​​ចេញ​ពីរថយន្ត​​ហើយ​​​​​បាញ់​​​សម្លាប់​​​​ពួកគេ ។ ​

ក្រោយ​​ការ​វាយ​​ប្រហារ​​រួច​​ពួក​​​​​នេះ​​​​បាន​​​រត់​គេចខ្លួន​​​អស់​ ។ ​សម្រាប់ពេល​​​​​​នេះ​​នៅ​​​​​​ពុំ​ទាន់​​មាន​ក្រុម​​​ណា​​​ប្រកាស​​ទទួល​ខុស​ត្រូវ​​នៅ​ឡើយ​ចំពោះ​​អំពើ​នេះ ។ ​ឧប្បត្តិ​ហេតុ​​កើត​​មាន​​​នៅ​​តំបន់​​​​ដាច់​​​ស្រយាល​​​មួយ​​​រួច​​ប៉ូលិស​​​​​​​និង​​​​​ពួក​​​​​អ្នក​​​ជួយ​សង្គ្រោះ​​​ប្រើ​​ពេល​​​​ដល់​​ទៅ​​៤​ម៉ោង​​​ទើប​​​​​ទៅដល់ ៕​