ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សម្រេច ដោះលែង​​ជន​ជាតិ​​​ចិន​​ដែល​ចាប់​​ខ្លួន​

13 ឆ្នាំ មុន

ក្នុង​​​ឱកាសនៃសន្និសីទ​​​​សារព័ត៌​មាន​​​មួយ​លោក​​អូសាមូ ហ្វូជីមូរ៉ា អ្នកនាំពាក្យ​​​​​របស់​​រដ្ឋាភិបាល​​​​​ជប៉ុន​​ថ្លែង​ថា ជប៉ុន​​សម្រេច​​ដោះលែង​​ជនជាតិ​ចិន​១៤​នាក់​​ដែល​ចាប់​ខ្លួន​​កាលពី​ថ្ងៃទី​​១៥សីហា​​កន្លងមក​​នេះ ​ក្រោយ​ពី​​ពួកគេ​​​៧​នាក់​​​  ក្នុង​ចំណោម​​ពួក​នោះ​អាច​ចុះទូក​ឡើងទៅ​លើ​​កោះ​​មួយ​​​ក្នុង​ចំណោម​​​​​ប្រជុំ​​កោះ​ DIAOYU  ​ស្ថិត​​​​​នៅ​សមុទ្រ​​​ចិន​ខាងកើត ។​

​​ប៉ូលិស​​កោះ​​អូគីណា​វា៉ ថ្លែង​ថា  កាលពី​​ព្រឹក​ថ្ងៃទី១៧ សីហា ជនជាតិ​​ចិនទាំង​១៤​នាក់​​​ដែល​ជប៉ុន​ដោះលែង​វិញនោះ​បាន​ទៅ​​​ដល់​​កំពង់​ផែ​​ណាហា កោះ​អូគីណាវ៉ា​ ហើយ​ពួក​​គេ​នឹងត្រូវ​ប្រគល់​​​​ឱ្យ​​ដល់អាជ្ញាធរ​​​អន្តោ​ប្រវេសន៍​​ ។ ពួកគេ​អាច​ត្រូវ​​​​ដោះលែង​នារសៀល​​​ថ្ងៃទី​១៧ សីហា​ ​ បញ្ជូន​តាម​​​យន្ត​ហោះ​​ឬ​តាម​​នាវា ហើយ​​ផែន​ការ​​​​​ដទៃៗ​ទៀត​​ជាកម្ម​វត្ថុ​​នៃការ​ពិភាក្សា​គ្នា ។​​

​​​ទោះ​មាន​ការរារាំង​របស់​កង​ឆ្មាំ​​​ឆ្នេរ​​​សមុទ្រ​​​​ជប៉ុន​​​ សកម្មជន​​​ចិន​ទាំង១៤​នាក់​​នោះ បាន​ទៅ​​​​ដល់​​ប្រជុំ​កោះ​ DIAOYU តាម​នាវា​​​​នេសាទមួយ​គ្រឿង​​របស់​​ក្រុង​ហុង​កុង​ដើម្បី​ទាមទារ​អធិបតេយ្យ​​​​ភាព​របស់​​ចិន​លើ​ប្រជុំ​កោះ​​នោះ ។ ពួក​​​គេ​ត្រូវ​​​អាជ្ញាធរ​​​​ជប៉ុន​​​ចាប់​ខ្លួនពីបទ​​​​ចូល​​​ដែនដី​ជប៉ុន​ដោយ​ខុស​ច្បាប់ ៕