ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​២​វង់​ផ្សេង​គ្នា​​ផ្ទុះជម្លោះ​​គង​សម្តី​គ្នា​បា.ញ់​​ឱ្យ​របួស​

11 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​​បាន​រង​របួស​.ក និង​ស្មា​ខាង​ឆ្វេង​ដោយ​ត្រូវគ្រាប់​​កាំភ្លើង​​ខ្លី​របស់​ជន​សង្ស័យ​ម្នាក់​ក្រោយ​​ពី​ផ្ទុះ​អាវុធ​​ជា​ច្រើន​គ្រាប់ កាល​ពីវេលា​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី​១៦ សីហា ២០១២ ស្ថិតក្នុងភូមិ​គីឡូ​ម៉ែត្រ​​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ​

ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​​បាន​រង​របួស​.ក និង​ស្មា​ខាង​ឆ្វេង​ដោយ​ត្រូវគ្រាប់​​កាំភ្លើង​​ខ្លី​របស់​ជន​សង្ស័យ​ម្នាក់​ក្រោយ​​ពី​ផ្ទុះ​អាវុធ​​ជា​ច្រើន​គ្រាប់ កាល​ពីវេលា​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី​១៦ សីហា ២០១២ ស្ថិតក្នុងភូមិ​គីឡូ​ម៉ែត្រ​​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ​បន្ទាប់​ពី​​ជម្លោះ​​គូ​​ភាគី​​២​វង់​ផឹក​ស៊ី​គង​សម្តីគ្នា ។

​ជនរងគ្រោះ​​ឈ្មោះ​សួង ​កុសល ​ភេទប្រុស អាយុ​២៤​ឆ្នាំ​​មាន​ទីលំនៅ​​ភូមិ​ជ្រៃ​វៀន​ ឃុំ​​តារៀម ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ​បច្ចុ​ប្បន្ន​​ស្នាក់​នៅ​ផ្សារ​រុង​ក្លឿ ទឹក​ដីថៃ​​​ជាអាជីវ​ករ​លក់​ដូរ​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​​ខ្លី​ចំ​​.ក​ខាង​ឆ្វេង​ផ្លាត​ទៅ​ត្រូវស្មា​ខាង​ឆ្វេង ។ តាម​ប្រភព​​ព័ត៌​មាន​​ប្រាប់​ថា ​មុន​ហេតុ​ការណ៍​កើត​ឡើង​​មាន​មនុស្ស​​២​ក្រុម​​អង្គុយ​ផឹក​ស៊ី​២​វង់​ផ្សេង​គ្នា​ដោយមួយ​វង់​ផឹក​ស៊ី​នៅ​ផ្ទះ​លក់​ហ្គាស និង​មួយ​វង់​ទៀត​ផឹក​ស៊ី​​នៅផ្ទះ​កាត់ដេរ​ ដែល​ជា​ផ្ទះ​របស់​ជន​រងគ្រោះ ។ ប្រភព​បន្ត​ថា ​លុះ​ផឹក​ស៊ី​កាន់តែ​យប់​ជ្រៅ​​ដោយ​​ភាគី​ទាំង​២​ ស្រវឹង​រៀងៗ​ខ្លួន​បាន​ដៀម​ដាម​ដាក់​​គ្នា​រហូត​បង្កើត​ជា​ជម្លោះ​​​តឹង​សរសៃ.ក​ដាក់​គ្នា​ ។ ក្រោយ​មក​​ស្រាប់តែ​​ភាគី​ម្ខាង​ គឺ​ខាង​លក់​​​ហ្គាស​បាន​ទូរស័ព្ទ​​ហៅ​សាច់​ញាតិ​​ដែល​ជា​សមត្ថ​កិច្ច​​ឱ្យ​មក​​កន្លែង​កើតហេតុ​​ លុះ​មួយ​សន្ទុះ​ក៏​ឮ​​សំឡេង​​ផ្ទុះ​អាវុធជាច្រើន​​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​ជន​រងគ្រោះ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕