ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Heineken សម្ពោធ​​ដប​រចនា​ថ្មី​​រាង​តូច​ច្រឡឹង​​កាន់​តែទាន់​សម័យ

13 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ​​​​​ ៖ ​Heineken បាន​ដាក់​បង្ហាញជូន​​នូវ​​ដប​រចនា​ថ្មី​ស្រស់​​ស្អាត ​កាន់​តែ​​ទាន់​សម័យ​ រាង​តូច​​ច្រឡឹង​​យ៉ាង​ពិសេស​ ​តែ​ជា​ការ​រចនា​​ដោយ​​ភាព​ប៉ិន​ប្រសប់​​​ដែល​មិន​​ត្រឹម​តែ​​ជា​ការ​ទាក់​​ភ្នែក​​ប៉ុណ្ណោះទេ ​ប៉ុន្តែ​​ក៏​មាន​​អារម្មណ៍​​ថា​ពិត​ជា​​អស្ចារ្យ​​គួរ​​ឱ្យ​​សរ​សើរ​​នៅ​​ពេល​​​យក​ដៃ​ប៉ះ​​ ហើយ​នឹង​ជួយ​ធ្វើ​ឱ្យ​​ប្រាកដ​ថា ​ស្រា​បៀរ​​ពិត​ជា​សក្តិ​​សម​​ឥត​ខ្ចោះ​​ និង​នៅ​តែ​ត្រជាក់ ។​

​ជា​ការ​ផ្លាស់​​ប្តូរ​បន្តិច​​​បន្តួច តែ​ធ្វើ​​ឱ្យ​​មាន​ភាព​ខុ​ស​ប្លែក​​គ្នា​យ៉ាង​​សម្បើម​រវាង​​អ្វី​ដែល​​ជា​ការ​​ងារ​ធម្ម​តា​ និង​​អ្វ​ី​ដែល​​​បង្កើត​​ផ្នែក​មួយ​​ដ៏​ល្អ​បំផុត​​លំដាប់​​កំពូល ។ ដោយ​​យល់​ច្បាស់​​ថា​ បញ្ហា​​សំខាន់​​ចំពោះ​អតិថិជន​​របស់​យើង​នោះ ​Heine ken បាន​​បង្ហាញ​​ជូន​នូវ​​ការ​វិវត្តការ​វេច​ខ្ចប់​​ថ្មី ​ការ​រចនា​ថ្មី ​ដោយ​​ផ្តល់់​ជូន​​អតិ​ថិ​ជន​​នៅ​គ្រប់​ទី​កន្លែង​​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​​កាន់​តែ​​ប្រសើ​រ​ក្នុង​ការ​​ពិសា​ស្រា​បៀរ​ ។

លោកយូ ​អាង ​ជា​ប្រធាន​​គ្រប់​គ្រង​​ស្លាក​សញ្ញា ​Heineken ប្រចាំ​​ប្រទេស​កម្ពុជា​​បាន​មាន​ប្រសាសន៍​​ថា ​អតិ​ថិជន​​របស់​យើង​កត់​សម្គាល់ថា ​ការ​រចនា​ថ្មី​​មាន​​ភាព​ល្អ​ឥត​ខ្ចោះ​ ហើយ​នេះ​​ជា​អ្វី​ដែល​​ Heineken រៀប​ចំ​​សម្ពោធ​​នៃ​ការ​រចនា​​ដប​​ថ្មី​​ដែល​ចំ​ណាយ​​រយ​ៈ​​ពេល​​​២​ឆ្នាំ​នេះ ​ដោយ​​ធ្វើ​ឱ្យ​​ច្បាស់​ថា ​​គ្រប់​វត្ថុ​ធាតុ​​នីមួយៗ​​ត្រូវ​បាន​បញ្ចូល​​ក្នុង​គំនិត​ថ្មី​នេះ ។ រាល់​​ការ​​វេច​ខ្ចប់​ដប​ថ្មី​ គឺ​​ត្រូវ​បាន​​បញ្ចូល​​បន្ថែម​​​ទាំង​អស់ ​ដូច​នេះ​​អតិ​ថិជន​​របស់​យើង​​ទទួល​អារម្មណ៍​​ថា​ជា​ការ​​រចនា​ដ៏​ប៉ិន​ប្រសប់​​មួយ​ ​ប៉ុន្តែ​​ខុស​ប្លែក​​គ្នា​យ៉ាង​សម្បើម ។
ការ​រចនា​​ដប​ Heineken ថ្មី​មាន​លក្ខណ​ៈ​​ពិសេស​នៃ​​ការ​វិវត្តវត្ថុ​ធាតុ​ ដែល​ផ្តល់​​នូវ​ភាព​​ទាន់​សម័យ​​នៃ​ការ​វេច​ខ្ចប់​​ និង​ទទួល​​បាន​​ផងដែ​​រ​នូវ​បទ​​ពិ​សោធន៍​​កាន់​តែ​ប្រសើរ​​ក្នុង​ការ​ពិសា​​ស្រា​បៀរ​ ។

លក្ខណៈពិសេស​​របស់​ដប​ថ្មី​​កាន់​តែ​ទាន់​សម័យ​​ និមិត្ត​សញ្ញា​​បន្ទាត់​​កោង​លេច​​ចេញ​យ៉ាង​ច្បាស់​នៅ​ក​​ដប ​និង​ផ្នែក​​ខាង​​​ក្រោយ ​ដែល​មិន​ត្រឹម​តែ​​​មើល​​ទៅ​ស្រស់​​ស្អាត​ប៉ុណ្ណោះ​​ទេ តែ​​មា​ន​អារម្មណ៍​​ថា ​ពិត​ជា​អស្ចា​រ្យ​​​ណាស់​​ពេល​ដែល​​លូក​ដៃ​​ស្ទាប ។ ​និមិត្តសញ្ញា​​​ឡូ​ហ្គោ​​កោង​របស់​ Heine​​ken រំលេច​​រូប​​​រាង​​ផុស​​ចេញ​យ៉ាង​​ច្បាស់​​ ដែល​បង្ហាញ​​​​​ពី​គុណ​ភាព​​ និង​ភាព​​ត្រឹម​ត្រូវ​​ដ៏​ប្រណីត​ ។ នៅ​ពេល​​​យក​ដៃ​ប៉ះ​ដប ​Heineken មាន​ក្បាច់​​ចង្ហូរ​ដែល​​ធ្វើ​ឱ្យ​ងាយ​ស្រួល​​ក្នុង​កា​រ​​ចាប់​​កាន់​រហូ​ត​ដល់​ផ្នែក​​ខាង​ក្រោម​​ និ​ង​​ធ្វើ​ឱ្យ​​ស្រា​​បៀរ​​រក្សា​ភាព​​ត្រជាក់​បាន​​យូរ​ហើយងាយ​ស្រួល​​កាន់ ។

​ថ្ងៃ​នេះ​ Heineken ​ដប​ថ្មី​​នឹង​សម្ពោធ​​ជា​ផ្លូវ​ការ​​​ក្នុង​​ប្រទេស​កម្ពុជា ​ហើយ​នៅចុង​ឆ្នាំ​​នេះ​ក្នុង​ប្រទេស​​ចំនួន​​១១៦ផ្សេង​ទៀត​​ទូទាំង​ពិ​ភព​លោក​ ។ ពិធី​​សម្ពោធ​នេះ​ ​បង្ហាញ​ពី​​អានុ​ភាព​​នៃ​ការ​រចនា​​ថ្មី​ដែល​​​បាន​បង្ហាញ​​ជូន​រួច​​ហើយ ​កាល​ពី​ឆ្នាំ​​ទៅ​​មិញ ​ក្នុង​វគ្គ​ដែល​​បាន​ជ្រើ​ស​រើស​​នៃ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​​ដែល​មាន​ឈ្មោះ​​ថា «ភាព​អា​ច​ប៉ះ​​បាន​» ​កំប៉ុង​​​ដែល​រចនា​​ថ្មី​ និង​​កែវ​មាន​​បន្ទាត់​កោង​ផុស​​ចេញ​​យ៉ាង​ច្បាស់​ ៕​