ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ចរិត​​​​នៃការ​​​ចត​​​រថយន្ត​​គ្មាន​សណ្តាប់​ធ្នាប់​​​​នៅតាម​​​​ទីសាធារណៈ

13 ឆ្នាំ មុន

វ៉េបសាយ​​​​​មួយរបស់​​​​កាហ្សាក់​ស្ថាន​​​​បាន​បង្ហាញ​​​​រូបភាព​​បញ្ចើច​បញ្ចើពី​ទង្វើ​​​នៃការឈប់​​​​សំចត​​រថយន្ត​គួរឱ្យ​​ស្អប់​ខ្ពើម​​បំផុត​នៅលើ​​​​​ពិភព​លោក​របស់​​​​​ជនជាតិ​កាហ្សាក់​​ស្ថាន​​​ ក្នុង​​ឥរិយា​បថ​​នានាជា​ច្រើន ។ ​ប្រព័ន្ធ​​វ៉េបសាយ​​ខាងលើ​​​បាន​បើកឡើង​​​​ពីសំណាក់​​អ្នក​​​ប្រើរថយន្ត​​កាហ្សាក់​ស្ថាន​​​​ម្នាក់ដែល​​​ស៊ូទ្រាំនឹ​ងទង្វើ​​នៃ​ការឈប់​​សំចត​រថយន្ត​​​​ដ៏គំរក់​​​របស់​មនុស្ស​​នៅក្នុង​ប្រទេសនេះ​ដើម្បី​ប្រើ​​សម្រាប់​បញ្ចើច​បញ្ចើ​ដល់​អ្នក​ប្រើ​រថយន្ត​​​ដែល​​ចត​គ្មាន​​របៀប​និង​មិន​ក្រែងចិត្ត​​​អ្នកដទៃ ។​

​ការ​បើក​សេវាកម្ម​ខាង​លើ​​ឃើញ​ថា​ មាន​​មនុស្ស​​ចូល​​រួម​ផ្តល់​​រូបភាព​​គួរឱ្យ​​​ស្អប់​​ខ្ពើម​​​ទាំង​​នោះ​ជាង​១.៥០០​រូប​​ដើម្បី​ជាការ​​​បញ្ឈឺ​​​ចិត្ត​​ចំពោះ​​​ទង្វើ​ខាង​លើ​ ហើយ​វ៉េបសាយ​នេះ​ក៏បាន​ក្លាយ​ជា​​​​ទី​ពេញ​​និយម​​​យ៉ាង​​​ខ្លាំង ។​​របាយ​ការណ៍​​​បញ្ជាក់​ថា បច្ចុប្បន្ន​​​ក្នុង​ប្រទេស​កាហ្សាក់​ស្ថាន​​មាន​អត្រា​​​មនុស្ស​ជា​ម្ចាស់​​រថយន្ត​​​​​គឺ០,១៦៧​​នាក់​​ក្នុង​មួយ​គ្រឿង​ដោយ​មាន​​អ្នក​ប្រើ​រថយន្ត​ចំនួន​២,៧​លាននាក់ ក្នុង​ចំណោម​​​​ប្រជាជន​ចំនួន​​១៦,៥​​​​លាននាក់​​ ។

​​អ្នក​ជំនាញ​បញ្ជាក់​ថា​  អត្ត​ចរិត​នៃ​ការ​ចត​រថយន្ត​​​គួរឱ្យ​​ស្អប់​​ខ្ពើម​​បែបនេះ​​អាច​បណ្តាល​​មកពី​​​ស្ថាន​ភាព​សេដ្ឋកិច្ច​​រីក​ចម្រើន​​យ៉ាង​​ឆាប់​រហ័ស​របស់​​​កាហ្សាក់​​​ស្ថាន​ និង​ការ​​​អភិវឌ្ឍ​​​​នៅ​ក្នុង​​​រដ្ឋធានី​ធ្វើ​ឱ្យ​​​​មាន​ការ​ចាប់​​អារម្មណ៍​​​គ្រប់ទី​កន្លែងក្នុង​​​​ការ​​ចត​រថយន្ត​​​ ។ ​
កាហ្សាក់​​​​ស្ថាន​​ជា​ប្រទេស​​​មាន​​​ចំណូល​ពីការ​​លក់​​​ប្រេង​​​និងឧស្ម័ន​​​​​យ៉ាង​​​​ច្រើន​​ជាហេតុ​ធ្វើឱ្យ​​​​​​​ប្រទេស​នេះ​មាន​ចំនួន​រថយន្ត​​​សម្រាប់​​​ប្រើប្រាស់​កើន​ឡើង​ខ្ពស់ ៕