ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​មង្គល​បុរី សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ឃុំ​រៀ​ប​ចំ​សណ្តាប់​ធ្នាប់​ផ្លូវ​ជាតិ​លេខ​៥​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ អនុវត្តតាម​សេច​ក្តី​ណែនាំ​របស់​​លោក​អ៊ុង អឿន អភិបាល​ខេត្ត​ និងបទ​បញ្ជាដោយ​ផ្ទាល់​របស់​លោក​ឧត្តម​សេនីយ៍ត្រី ខេង ស៊ុម ស្នង​ការនគរ​បាល​ខេត្ត​ ស្តី​ពីការ​រៀបចំ​គ្រប់គ្រង​ថែរក្សា​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​តាម​ដង​ផ្លូវ ​ស្ពាន​នៅ​ក្នុង​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃទី១៦ សីហា ២០១២ កម្លាំង​នគរ​បាល​ស្រុក​មង្គល​បុរី​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី យ៉ត សុផល បាន​សហ​ការ​ជា​មួយ​អាជ្ញាធរ​ឃុំ​ចំនួន​៣ នៅតាម​ដង​ផ្លូវ​ជាតិ​លេខ៥ ចុះរៀប​ចំសណ្តាប់​ធ្នាប់​នៅ​តាម​ទីប្រជុំជន (តូប​លក់​ដូរ) ដែលលយ​ចូលមក​លើដី​ចំណីផ្លូវ​បង្កឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​ធ្វើ​​ដំណើរ​​លើ​ដង​ផ្លូវសាធា​រណៈ។

លោក​វរសេនីយ៍ត្រី យ៉ត សុផល អធិ​ការ​នគរ​បាល​ស្រុក​មង្គល​បុរី បាន​និយាយ​ថា ដោយ​ពិនិត្យ​ឃើញ​​កន្លង​មកនៅ​ទីប្រជុំ​ជន​ផ្សារ​បន្ទាយ​នាង ក្នុង​ឃុំបន្ទាយ ​ផ្សារ​ភ្នំធំ​ក្នុង​ឃុំអូរ​ប្រាសាទ និ​ងផ្សារ​ភ្នំតូច​ក្នុង​ឃុំភ្នំតូច នៃស្រុ​កមង្គល​បុរី មាន​ភាព​អនាធិប​តេយ្យ​ដែល​បងប្អូន​អាជីវ​ករ​មួយ​ចំនួន​បាន​ធ្វើ​តូប​ល​ក់ដូរ ដោយ​រំលោភ​បំពា​នមក​លើដីចំណីផ្លូវ ចិញ្ចើម​ផ្លូវ​ជាញឹក​ញាប់ដែល​តែង​តែបង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ជាងនេះទៅ​ទៀត​គឺធ្វើឲ្យ​បាត់បង់​នូវ​​សណ្តាប់​ធ្នាប់​សាធារណៈ ម្យ៉ាង​ទៀត​ផ្លូវនេះ ក៏មាន​រថយន្ត​តូចធំ ភ្ញៀវ​ជាតិ និងអន្តរ​ជាតិធ្វើ​ដំណើរឆ្លង​កាត់ផងនោះ។ ដូច្នេះ​ដើម្បីលំអ​សោភ័ណ​ភាព​ឲ្យ​បាន​ល្អ និង​បញ្ចៀស​នូវការ​គ្រោះ​ថ្នាក់ជាយ​ថាហេតុ លោក​ឧត្តម​សេនីយ៍ត្រី ខេង ស៊ុម ស្នងការ​នគរ​បាល​ខេត្ត នៅ​ក្នុងឱកា​ស​ប្រជុំប្រចាំ​សប្តាហ៍​កន្លងទៅ​នេះ​បាន​ដាក់​ផែនការ​ឲ្យលោក​ដឹក​នាំ​កម្លាំង​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ រៀបចំ​សណ្តាប់​នៅ​តាម​ទី​ផ្សារ​ទាំង៣​កន្លែ​ងខាងលើ ឲ្យ​មាន​សណ្តាប់​ធ្នាប់ល្អ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕