ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​​ផលិត​គ្រឿង​ញៀន​​ដ៏​ធំ​​នៅវាល​ស្បូវ​​ជាប់គុក​​​1ជីវិត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ អតី​ត​​ម្ចា​ស់​ភោជ​នីយ​ដ្ឋាន​​​​ណាំទ្រាស្វ៊ីត​ និងជាម្ចាស់​​ទីតាំង​​ផលិត​គ្រឿង​​ញៀន​​ដ៏​ធំ​​​ឈ្មោះ ហុង​ អេនឌី និង​បក្សពួ​ក​មូយ​​ចំនួន​​​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​​នឹងការ​រក្សា​ទុក​សារធាតុ​ញៀន​​ខុស​ច្បាប់​​​ដើម្បី​ផលិត​​គ្រឿង​ញៀន បាន​ត្រូវ​​លោក ឌុច គឹម​សន ប្រធាន​ក្រុម​ប្រឹក្សា​​សាលា​ដំបូង​​រាជធានី​​​លើក​យកមក​​​ប្រកាស​​សាល​ក្រម​​​​ កាល​ពី​ព្រឹក​ថ្ងៃទី​​​១៤ សីហា ។

រាជធានីភ្នំពេញ ​៖ អតី​ត​​ម្ចា​ស់​ភោជ​នីយ​ដ្ឋាន​​​​ណាំទ្រាស្វ៊ីត​ និងជាម្ចាស់​​ទីតាំង​​ផលិត​គ្រឿង​​ញៀន​​ដ៏​ធំ​​​ឈ្មោះ ហុង​ អេនឌី និង​បក្សពួ​ក​មូយ​​ចំនួន​​​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​​នឹងការ​រក្សា​ទុក​សារធាតុ​ញៀន​​ខុស​ច្បាប់​​​ដើម្បី​ផលិត​​គ្រឿង​ញៀន បាន​ត្រូវ​​លោក ឌុច គឹម​សន ប្រធាន​ក្រុម​ប្រឹក្សា​​សាលា​ដំបូង​​រាជធានី​​​លើក​យកមក​​​ប្រកាស​​សាល​ក្រម​​​​ កាល​ពី​ព្រឹក​ថ្ងៃទី​​​១៤ សីហា ។

សាល​ក្រម​​​​នេះបាន​​​សម្រេច​​ផ្តន្ទាទោស​ឈ្មោះ ហុង​ អេន​​ឌី អាយុ​​៥១​ឆ្នាំ​ ដាក់​ពន្ធ​នាគារ​​អស់​មួយ​ជីវិត និង​ពិន័យ​ជាប្រាក់​៨០​លាន​រៀល ពីបទ​​ផ្តើម​គំនិត​​​ផលិត​​​គ្រឿង​ញៀន ​ជួញដូរ​គ្រឿង​ញៀន រក្សា​ទុក​​គ្រឿង​ញៀន​ខុស​ច្បាប់​​​ និង​បទ​​មិនរាង​ចាល​​ប្រព្រឹត្ត​​ក្នុង​បទ​ល្មើស​​​ឧក្រិដ្ឋ និង​​មជ្ឈិម​ ។ ផ្តន្ទា​ទោស​​ឈ្មោះ ណៃ ស្រី​នី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ​ដាក់​ពន្ធនាគារ​​២០​ឆ្នាំ និង​ពិន័យ​ជាប្រាក់​​​៤០​លាន​រៀល​​ ពីបទ​ផលិត​​ និងជួញ​ដូរ​គ្រឿង​ញៀន ។

ផ្តន្ទាទោស​​​ឈ្មោះ អ៊ា គឹម​ហេង​ ភេទប្រុស​ អាយុ​៤២​ឆ្នាំ ​ដាក់​ពន្ធនាគារ​​​​២៥​ឆ្នាំ ​និង​ពិន័យ​​ជាប្រាក់​​​​៥០​លាន​រៀល ​​​ពីបទ​សមគំនិត​​ ផលិត​​​និងជួញដូរ​គ្រឿង​ញៀន​ ។ ផ្តន្ទាទោស​​ឈ្មោះ គឹម ដារិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ដាក់​ពន្ធនាគារ​​​​៤​ឆ្នាំ​ តែ​អនុវត្ត​ទោស​២ឆ្នាំ ពីបទ​​រក្សាទុក​​សារធាតុ​​​​សម្រាប់​​ផលិត​គ្រឿង​ញៀន​ ។ ផ្តន្ទាទោស​​​ឈ្មោះ សំរិត​ ផាត ភេទ​ប្រុស​ ​អាយុ​៤៥​ឆ្នាំ ដាក់​ពន្ធ​នា​គារ​​១៨​ខែ ពីបទ​​បំបាត់​វត្ថុតាង​​​​​បំផ្លាញ​​ចោល​សារធាតុ​ផលិត​គ្រឿង​ញៀន និង​ផ្តន្ទាទោស​​​​កំបាំង​មុខ​​ ឈ្មោះ យ៉ុង សុវណ្ណ ភេទ​ប្រុស​ អាយុ​​៦២​ឆ្នាំ ដាក់​ពន្ធនាគារ​​​២ឆ្នាំ​​​ តែព្យួរ​ទាំងអស់​ ពីបទ​​សមគំនិត​បំបាត់​វត្ថុតាង​​បំផ្លាញ​ចោល​សារធាតុ​​​ផលិត​គ្រឿង​​ញៀន ប៉ុន្តែ​បើក​ផ្លូវ​​ប្តឹង​ទាស់ និង​ឧទ្ធរណ៍​​។

គួរ​រំលឹក​​​ថា សមត្ថកិច្ច​​ការិយា​ល័យ​​នគរ​បាល​​​ប្រឆាំង​គ្រឿង​​ញៀន​រាជធានីភ្នំពេញ​​​ដែល​កាលណោះ​​ដឹកនាំ​ដោយ​លោកវរសេនីយ៍​ទោ​ យឹម​ សុជាតិ​ ជាប្រធានការិយាល័យ​​​និង​មាន​ការ​ចូល​រួម​​​ពី​សំណាក់​​​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​​រាជធានី​ផង​បាន​បើក​​យុទ្ធ​នាការ​​​បង្ក្រាប​ ក្រុម​ផលិត​គ្រឿង​ញៀន​​ដ៏​ធំ​មួយ​​​​ ដែល​មានឈ្មោះ ហុង​ អេន​ឌី​ ជា​មេ​ខ្លោង​ និង​បក្សពួក​មួយ​ចំនួន​​ទៀត​នៅវេលា​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១ មីនា​ ២០១១ នៅចំណុច​ដី​ឡូត៍​អត់​លេខ​មួយ​កន្លែង​​​ជិត​មជ្ឈមណ្ឌល​​​កូប្រា​ ក្នុងភូមិ​ស្វាយ​តា​អុល​ ​​សង្កាត់​វាល​ស្បូវ​ ខណ្ឌមានជ័យ​ ។ ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​​​នេះ​ ប៉ូលិ​ស​​ដក​ហូត​​​​បាន​សារ​ធាតុុ​ផ្សំ​គ្រឿង​ញៀន​មួយ​ចំនួន​​ទម្ងន់​ជាង​​​៦គីឡូ​​ក្រាម​មាន​ដូចជា​ សារធាតុ​​អេហ្វេ​ឌ្រីន អីុដ្រូ​ក្លរីត, សូដ្យូម​​ក្លរីត​, អាស៊ីត​​ស៊ុលហ្វូរីត, សូដ្យូម​អីុដ្រុកស៊ីត…។ សម្ភារ​សម្រាប់​​ផលិត​គ្រឿង​ញៀន​​មួយ​ចំនួន​​រួ​មមាន​​ ឧបករណ៍​​បង្កើន​សម្ពាធ​ចង្ក្រាន​​ស្អំ កែវ​បាឡុង​ ម៉ាស៊ីន​បឺត​ខ្យល់​ក្រៅ​ពី​នោះ​​មាន​ថ្នាំញៀន​​គ្រវីក្បាល​​៤គ្រាប់​​ និង​ម៉ាទឹក​កក​​៤កញ្ចប់​ ។

បន្ទាប់​​ពីចុះ​​ឆែក​ឆេរ​​ទីតាំង​នៅសង្កាត់​​វាល​ស្បូវ​រួច​ហើយ​ នៅថ្ងៃ​​​ទី​​២ មីនា ឆ្នាំ​២០១១ វេលា​​ម៉ោង​១១ព្រឹក​សមត្ថកិច្ច​​នគរបាល​ការិយា​ល័យ​​​ប្រឆាំង​​ការ​ជួញដូរ​គ្រឿង​ញៀន​​រាជធានី​ភ្នំពេញ​​បានចុះ​ឆែក​ឆេរ​ផ្ទះ​របស់​​ឈ្មោះ ហុង​ អេន​ឌី​ នៅផ្ទះល្វែង​​​សង​់ថ្មី​ផ្លូវ​​​១២BT (ផ្លូវ​តា​ផុន)​ ភូមិសន្សំ​កុសល​៤ សង្កាត់​​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​​តាមដីកា​ឆែកឆេរ​​​លំនៅ​ស្ថាន​ ។ នៅក្នុង​​ការ​ឆែក​​ឆេរ​នេះ​​សមត្ថកិច្ច​​បានដកហូត​​រថយន្តឡិច​ស៊ីស​​​​២គ្រឿង​​​ម៉ាស៊ីន​ថត​កាមេរ៉ាសុវត្ថិភាព​​មួយ​គ្រឿង​​​ និង​ឧបករណ៍​​សម្រាប់​ផលិត​​​ និង​សេព​គ្រឿង​​ញៀន​មួយ​ចំនួន​ទៀត​ ៕