ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​សមា​គម​នារី​​អាស៊ាន​ចែក​អំណោយ និង​សួរ​សុខ​ទុក្ខ​​កុមារ​ផ្ទុក​មេ​រោគ​អេដស៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ស្រី ស៊ុន ​សាភឿន រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ និង​ជា​ប្រធាន​សមា​គម​នារី​អាស៊ាន​​មាន​ប្រសាសន៍​ថា ដោយ​នយោ​បាយ​​ចែករំលែក​តាម​​មាគ៌​ា​ដ៏​ត្រឹមត្រូវ​ និងភ្លឺ​ស្វាង​របស់​រាជ​រដ្ឋា​ភិបាល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ​​ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន សែន ​និង​​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​ខ្លួន​សមា​​គម​នារី​អាស៊ាន​​បាន​ខិតខំ​បំពេញ​បេសក​កម្ម​​មនុស្សធម៌​នេះ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្មួយៗ​​ក៏​ដូចជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ទី​នេះ ។

លោក​​ស្រី​ប្រធាន​សមា​គមមាន​ប្រសាសន៍​បែបនេះ ក្នុង​ឱកាស​​ដែល​សមា​គម​​នារីអាស៊ាន​​ចុះ​សួរ​សុខទុក្ខ និង​​នាំ​យក​អំណោយ​ទៅ​ចែក​ឱ្យ​កុមារ​ដែល​ផ្ទុក​មេរោគ​អេដស៍​​​ចំនួន​១០៣​នាក់ ក្នុង​នោះ​មាន​កុមារី​​ចំនួន​៥១​នាក់ ត្រូវបាន​ទទួល​ការព្យា​បាល​ និង​ថ្នាំ​ពន្យារ​​ពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ នា​ព្រឹក​ថ្ងៃទី​១៧ សីហា ២០១២ នៅ​អគារ​​ស្ពាន​ឥន្ធធនូ ក្នុង​បរិវេណ​​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។ លោក​ស្រី មាន​ប្រសាសន៍​បន្ត​ថា ​អំណោយ​ដែល​​សមា​គម​នារី​អាស៊ាន និង​សាខា​​សមា​គម​នារី​កម្ពុជា ដើម្បី​​សន្តិ​ភាព​ និង​អភិ​​វឌ្ឍន៍​​នៃ​ក្រសួង​ការ​បរទេស​​យក​មក​ចែក​ជូន​​ក្មួយៗ​​នៅ​​​ពេល​នេះ​គឺ​បាន​មក​ពី​ការ​ចូលរួម​វិភាគទាន​​ពីសមា​ជិក សមាជិកា​ កិត្តិ​យស​របស់​​សមាគម​ដែល​តែង​តែ​​មាន​សន្តាន​​​ចិត្ត​មនុស្ស​ធម៌​ជួយ​​គាំទ្រ​​ដល់​​សកម្ម​ភាព​​មនុស្ស​ធម៌​​របស់​សមា​​គម ។

​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ព្រមទាំង​​ក្រសួង​សុខា​ភិបាល​តែង​យក​ចិត្ត​ទុកដាក់​​ក្នុង​ការ​ជួយ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ ដោយ​បាន​ផ្តល់​ជា​ជំនួយ​​ និង​អនុ​សាសន៍​​ល្អៗ​ដល់​អ្នក​ជំងឺ​ និង​អ្នក​មិន​ទាន់​​ឈឺ​ឱ្យ​មាន​វិធាន​ការ​​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ ។ ដោយ​​​សារ​​អនុ​សាសន៍​​​ដ៏​មាន​សារ​​សំខាន់​នេះ​ បច្ចុ​ប្បន្ន​អត្រា​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​នៅ​កម្ពុជា​បាន​ថយ​​ចុះ​ជា​លំដាប់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕