ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​​ជន​ជាតិ​ថៃ​​4នាក់​ពាក់ព័ន្ធ​​ជួញ​ដូរ​​គ្រឿងញៀ.ន​​ឆ្លង​​ដែន​ខុស​​ច្បាប់​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្រី្ត​ជន​ជាតិ​ថៃ​​៤នាក់​​​បានត្រូវ​​សាលា​ដំបូង​​​​រាជ​ធានី សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគារ​​​​ជា​បណ្តោះ​​អាសន្ន ​ពាក់​ព័ន្ធ​​​នឹង​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​​​​ជាង​​២០គីឡូ​ក្រាម​ ​ឆ្លង​ដែន​​​ ដោយ​ខុស​ច្បាប់ ។ ស្ត្រី​​​ជន​​ជាតិ​ថៃ​​​​​៤នាក់នោះ​​មាន​ ១-ឈ្មោះ Rodsiri Rung Tiwa អាយុ​២៤​ឆ្នាំ​​ ២-​ឈ្មោះ Piw Jansod Utsanee ​អាយុ ២០​ឆ្នាំ ៣-​ឈ្មោះ Phumdee Varangkana អាយុ​២៩​ឆ្នាំ ​​និង​៤-

រាជ​ធានីភ្នំពេញ ៖ ស្រី្ត​ជន​ជាតិ​ថៃ​​៤នាក់​​​បានត្រូវ​​សាលា​ដំបូង​​​​រាជ​ធានី សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគារ​​​​ជា​បណ្តោះ​​អាសន្ន ​ពាក់​ព័ន្ធ​​​នឹង​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​​​​ជាង​​២០គីឡូ​ក្រាម​ ​ឆ្លង​ដែន​​​ ដោយ​ខុស​ច្បាប់ ។ ស្ត្រី​​​ជន​​ជាតិ​ថៃ​​​​​៤នាក់នោះ​​មាន​ ១-ឈ្មោះ Rodsiri Rung Tiwa អាយុ​២៤​ឆ្នាំ​​ ២-​ឈ្មោះ Piw Jansod Utsanee ​អាយុ ២០​ឆ្នាំ ៣-​ឈ្មោះ Phumdee  Varangkana អាយុ​២៩​ឆ្នាំ ​​និង​៤-​ឈ្មោះ Tangboon Ketkarn អាយុ​​២៩​ឆ្នាំ ។​

គួរ​​បញ្ជាក់​ថា ​សាលា​ដំបូង​​រាជ​​ធានី​ភ្នំពេញ​ សម្រេច​​ឃុំ​ខ្លួនស្រ្តី​​ជនជាតិ​​ថៃ​​ទាំង៤​នាក់នេះ ​បន្ទាប់​ពី​​រយៈ​ពេល​​តែ​១​សប្តាហ៍​​​ក្នុង​ខែ​សីហា ​ការិយា​ល័យ​​គយ​និង​រដ្ឋ​ា​ករ​​អាកាស​យា​ន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ​ ​បង្ក្រាប​​​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​​​​​បាន​​ចំនួន​​៣​ករណី និង​​ឃាត់ខ្លួន​​ជន​សង្ស័យ​ទាំង​៤នាក់​ ​​ព្រម​ទាំង​ដក​​ហូត​គ្រឿង​ញៀន​​​ប្រភេទ​ម្សៅ​​េម​តំហ្វេ​​តាមីន​​​ និង​កូ​កា​អុីន​​​បាន​ជាង​​២០គីឡូក្រាម​ ​ដែល​ពួក​​គេ​​នាំ​មក​ឆ្លង​កាត់​កម្ពុជាបម្រុង​​​​នាំ​ចេញ​ទៅ​ប្រទេស​  ថៃ​​។ ករណី​បង្ក្រាប​​​គ្រឿង​ញៀន​​ជាង​​២០គីឡូ​ក្រាម ​នេះ​គឺ​ចាប់​បាន​នៅ​ថ្ងៃទី​៧ សីហា, ១៣ សីហា និង​១៤​ សីហា នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​​​​ភ្នំពេញ​​​ដែល​ជន​សង្ស័យ​ដាក់​ក្នុង​​​វ៉ាលី​​​ស​នាំ​មក​​​ពី​ក្រៅ​ប្រទេស ​ដោយ​ឆ្លង​កាត់​​ប្រទេស​កម្ពុជា​ក្នុង​​​បំណង​នាំទៅ​កាន់​ប្រទេស​ថៃ ​។ ​

បន្ទាប់​ពី​​សមត្ថ​កិច្ច​​គយ​និង​រដ្ឋាករ​អាកាស​យាន​ដ្ឋាន​​​​​ឃាត់​ខ្លួន​​ហើយ​ស្ត្រី​ជន​ជាតិ​ថៃ​ទាំង​៤នាក់​រួម​ជា​មួយ​វត្ថុ​តាង​​ត្រូ​វ​បាន​​ប្រគល់​ជូន​​ទៅ​​ឱ្យ​នគ​រ​បាល​​​​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន​​​ក្រសួង​មហាផ្ទៃ​​ ​ដើម្បី​កសាង​​សំណុំ​រឿងទៅ​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​​ ​តាមន​ីតិ​វិធី​​ច្បាប់ ។​យោង​ទៅ​​លើ​ចម្លើយ​​គ្រប់​គ្រាន់​ ​និង​វត្ថុ​តាង​​​​​​ច្បាស់​លាស់​​ហើយនោះ​​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​​​​រាជ​ធានី​ ​បាន​ធ្វើ​​​ការ​ចោទ​​ប្រកាន់​​ពួក​​គេ​ជា​ផ្លូវ​ការ​ និង​បាន​ចាត់​បញ្ជូន​​ទៅ​ខាង​​ចៅក្រម​​សម្រេច​​​ឃុំ​ខ្លួន​​​តែ​​ម្តង ៕