ពួកអ្នកសង្កេតការណ៍អ.ស.ប បានដកចេញវិញពីស៊ីរីនាថ្ងៃទី១៦សីហា ក្រោយការប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពីការបញ្ចប់បេសកកម្មរបស់ពួកគេប្រឈមមុខនឹងការបន្តការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងពួកបះបោរ និងកងទ័ពស៊ីរីដែលញ៉ាំងឱ្យមានការភ័យខ្លាចចំពោះការរាលដាលនៃជម្លោះដល់ប្រទេសលីបង់ជិតខាង ។
នាយប់ថ្ងៃទី១៦សីហា រដ្ឋមន្ត្រីការបរទេសបារាំងលោកឡូរ៉ង់ហ្វាប៊ីអូស អះអាងថា លោកបានទទួលព័ត៌មាននានាអំពីការរត់ចោលជួរថ្មីៗជាច្រើនចេញពីរបបស៊ីរីនាពេលខាងមុខនេះ ។នៅលើទីលានពួកបះបោរនិងកងទ័ពបានប្រយុទ្ធគ្នាដើម្បីដណ្តើមត្រួតត្រាទីក្រុងយុទ្ធសាស្ត្រអាឡែបដែលនៅទីនោះការប្រយុទ្ធគ្នា កើតមានចាប់តាំងពីជិត១ខែមកហើយ ។ កងទ័ពបានវាយប្រហារយ៉ាងខ្លាំងទៅលើសង្កាត់ដែលពួកឧទ្ទាមកាន់កាប់គឺសង្កាត់សាឡាហ៊ុដ ឌីន ។ អំពើហិង្សាក្នុងទីក្រុងនេះបើតាមអង្គការ OSDHថា បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ក្នុងនោះមានជនស៊ីវិល២៤នាក់នាថ្ងៃទី១៦សីហា ។
នៅក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអ.ស.ប សម្រេចថា បេសកកម្មអ្នកសង្កេតការណ៍អ.ស.ប នៅស៊ីរីបានផ្អាកដោយសារការបន្តអំពើហិង្សាដែលបណ្តាលឱ្យមនុស្សស្លាប់ឡើងដល់ជាង២៣.០០០នាក់ ហើយក្នុងរយៈពេល១៧ខែកន្លងមកនេះ ។
ចែករំលែកព័តមាននេះ