ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​​​ព្យុះ​​​ KAI-TAK ជិត​​​​​មក​ដល់​​​ភាគ​ខាង​ត្បូង​ចិន​

13 ឆ្នាំ មុន

ការដឹកជញ្ជូន​​​តាម​សមុទ្រ​​​និង​សេវា​​​​កម្ម​​ផ្លូវ​​​ដែក​​ក្នុង​តំបន់​​ឆ្នេរ​​សមុទ្រ​​​​​ទាំងឡាយ​នាភាគ​ខាងត្បូង​​​​ចិន​ត្រូវ​ផ្អាក​​​ខណៈ​​ខ្យល់​​ព្យុះ​ឈ្មោះ​​​ KAI-TAK ​ជិត​មក​ដល់ ។ យោងតាម​​​​ផ្នែក​ឧតុនិយម​​​ខេត្ត​​​ក្វាងទុងថា​ព្យុះ​​​KAI-TAK  ​ត្រូវ​​បោក​បក់​​មក​​ដល់​​ផ្ទៃ​ដី​​ចន្លោះ​​​តំបន់​​ឆ្នេរ​សមុទ្រ​​​នៃទីក្រុង​​សេន​ហ្សេននិង​ស្រុកស៊ូវេន​​នា​ព្រឹក​ថ្ងៃទី​១៧​សីហា​​​ឬ​នា​វេលា​​​​​រសៀល​​ដោយ​​ព្យុះ​​​នេះ​​​នាំមក​​នូវ​​ភ្លៀង​​​ធ្លាក់​យ៉ាង​​ខ្លាំង​​និង​ខ្យល់​​ខ្លាំង ។ 

​ក្រុមហ៊ុន​​​​​ក្វាងទុង​RAILWAY GR​OUP  CORPORATION  ប្រកាស​​​​​ថា ​​​សេវាកម្ម​​​​​​​​ផ្លូវដែក​​​​កាត់​​​ច្រក​​​សមុទ្រ​​​ QIONGZHOU ភ្ជាប់​ពី​​ខេត្តហៃណាន់​ទៅ​​ខេត្ត​ក្វាង​ទុង​​ ត្រូវ​​ផ្អាក​​​​​មកពី​​​​​​ព្យុះ​​នេះ ។  ​ក្នុង​ខេត្ត​ហៃណាន់​​​បណ្តា​​នាវា​​​នេសាទ​​និង​ពួកអ្នក​​​នេសាទ​ត្រូវ​​វិល​​មក​​កាន់​​កំពង់​​ផែ ៕​