ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកភាព​​បោះ​បង្គោល​សីមា​ជាប់​ព្រំដែន​​កម្ពុជា-វៀត​ណាម​បាន​៦០​បង្គោល​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រហូត​មកដល់​បច្ចុ​ប្បន្ន​គណៈ​កម្មការ​បច្ចេក​ទេស ព្រំដែន​ប្រទេស​ទាំង២ (កម្ពុជា-វៀត​ណាម) បានឯក​ភាព​គ្នាបោះ​បង្គោល​សីមា​សរុប​បានចំនួន​៦០​បង្គោល ក្នុងនោះ​ភូមិ​សាស្រ្ត​គ្រប់​គ្រង​របស់​វរសេនា​តូច​នគរបាល​ការ​ពារ​ព្រំដែន​លេខ​៦១៥ មាន​២៨​បង្គោល និង​នៅ​ក្នុង​ភូមិ​សាស្រ្ត​គ្រប់​គ្រង​ដោយ​វរសេនា​តូចនគរ​បាល​ការពារ​ពំ្រដែន​លេខ​៦១៧ មាន៣២​បង្គោល។ នេះគឺជាប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នង​ការ​នគរ​បាល​ខេត្ត​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សហប្រតិ​បត្តិការ​រវាងនគរ​បាលស្រុក​មេមត់ និងនគរ​បាល​ស្រុក​ឡុក​និញ ខេត្តប៊ិញភឿក-ស្រុ​ក​តាំង​ចូវ ខេត្តតៃនិញ (វៀត​ណាម) កាលពី​ព្រឹក​ថ្ងៃទី​១៦ សីហា នៅក្នុង​សា​លប្រជុំនៃ​អធិការ​ដ្ឋាននគរ​បាល​ស្រុកមេមត់ ប្រចាំ​ឆមាស​ទី១ និង​លើក​ទិសដៅឆមាស​ទី២ ឆ្នាំ​២០១២ ជាមួយនឹង​ភាគីវៀត​ណាម​ដឹកនាំ​ដោយលោក​វរសេនីយ៍​ឯក វ៉ ហុងមិន ប្រធាន​នគរបាល​ស្រុកឡុក​និញ  ។

លោក​វរសេនីយ៍​ត្រី ឯម កុសល អធិការ​នគរបាល​ស្រុក​មេមត់ បានឲ្យ​ដឹងថា ជាមួយ​នោះ​ដែរភាគីទាំង​២​បាន​ឯក​ភាព​វាយ​តម្លៃរាល់​សភាព​ការណ៍ និង​លទ្ធ​ផលការងារ​សហការ​រយៈ​ពេល​១​ឆមាស​ដើមឆ្នាំ​២០១២ ជាមួយ​នឹងការ​លើក​ឡើង​នូវខ្លឹម​សារ​ស្តី​ពីការបង្កើន​កិច្ច​សហ​ការ​ក្នុងការ​តស៊ូទប់​ស្កាត់​​ប្រយុទ្ធប្រឆាំង​​នឹង​បទ​ល្មើស ដើម្បីការពារ​សន្តិសុខ​ព្រំដែន​រយៈ​ពេល៦​ខែដើម​ឆ្នាំ​២០១២ នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕