ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​​កម្ពុជា ចាប់​ទាហាន​ឈុតខ្មៅ​សៀមម្នាក់ដក​ហូត​បាន​អាវុធ​ អាវ​ក្រោះ​​ និងគ្រាប់​

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅវេលា​ម៉ោង​​៥​​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ សីហា ​នេះ ទាហាន​​កម្ពុជា​ឈរ​ជើង​នៅ​លើ​ខ្នង​ភ្នំដងរែក ជាប់​ព្រំប្រទល់​​កម្ពុជា-​ថៃ ចំណុច​​ខាងលិច​ប្រាសាទ​ព្រះវិហារ​ចម្ងាយ​ប្រហែល​​៨​​គីឡូ​ម៉ែត្រ​ បានធ្វើ​ការ​ឃាត់​ខ្លួន​ទាហាន​​ឈុត​ខ្មៅ​សៀម​បាន​ម្នាក់​ប្រដាប់​​ដោយ​អាវុធ​១​ដើម​ អាវ​ក្រោះ​ និង​ទុសៀ​​គ្រាប់​មួយ​កំប្លេរ ។

ទាហាន​ឈុត​​ខ្មៅ​សៀម​រូប​នោះ បាន​ចូល​ក្នុង​​ទឹក​ដី​​កម្ពុជាត្រង់​ចំណុច​ខាង​លើ​ដោយ​ខុស​ច្បាប់​ ខណៈ​នោះ​ត្រូវ​ទាហាន​​កម្ពុជា​ក្នុង​កង​​ពល​តូច​​អន្តរា​គមន៍​​លេខ​៨ ​ធ្វើការ​ចាប់ខ្លួន​ដោយ​ដក​យក​អាវុធ​១​ដើម​​ អាវ​​ក្រោះ​១ និង​គ្រាប់​១​ទុសៀ ​ហើយ​បម្រុង​បញ្ជូន​ទៅ​​កាន់​ទី​បញ្ជា​ការ​​ជួរ​មុខ​របស់​កម្ពុជា​ តែ​​​ពេល​នោះ​ត្រូវបាន​ទាហាន​ឈុត​ខ្មៅ​រូប​នោះ​លួចរត់ ដោយ​លោត​ទម្លាក់​ខ្លួន​​ទៅ​ក្នុង​ជ្រោះលើ​ខ្នង​ភ្នំ​ គេច​ចូល​ទៅ​ក្នុង​ទឹក​ដី​សៀម​បាត់ ។

មេ​បញ្ជា​ការ​ជួរ​មុខ​របស់​កម្ពុជា​កំពុង​​ទាក់​ទង​​សួរ​ពី​មូល​ហេតុ​ដែល​ទាហាន​​ឈុត​ខ្មៅ​សៀម​រូប​នោះ​ចូល​​មក​ក្នុង​​ទឹក​ដី​​កម្ពុជា ដោយ​គ្មាន​ការ​​អនុ​ញ្ញាត​បែប​នេះ ។ ដោយ​ឡែក​​អាវុធ ​គ្រាប់​ និង​អាវ​ក្រោះ​ដែល​​ទ័ព​ខ្មែរ​ដក​ហូត​បាន​នោះ​មិន​បាន​​ប្រគល់​ឱ្យ​ទាហាន​​សៀម​វិញ​ទេ ដោយ​រក្សា​ទុក​នៅ​ក្នុង​ទី​បញ្ជា​ការ​ដ្ឋាន​ជួរ​មុខ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕