ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​ព្រះ​យេ​ស៊ូ​ប្រទះ​ឃើញ​​​លើ​កំណាត់​ឈើ​​ ក្រោយ​ពី​កាប់​ផ្តួល​នៅទីលាន​បញ្ចុះសពមួយ​

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​ព័ត៌មាន​​​​​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា មនុស្ស​ជាច្រើន​​​បាន​ភ្ញាក់​ផ្អើល​​​ឆ្ពោះ​ទៅ​កន្លែង​​បញ្ចុះ​សព​មួយ​​​ក្នុង​ទីក្រុង​​​បែល​ហ្វាស់​ អៀរឡង់​ខាង​ជើង​ ដើម្បី​មើល​​​រូប​ភាព​ដ៏​ចំលែក​​ស្រដៀង​​នឹង​មុខ​ព្រះ​យេ​ស៊ូ នៅ​លើ​កំណាត់​​ឈើ​ដែល​​បាន​កាត់​​​កាល​ពី​២ឆ្នាំមុន ។

នៅក្នុង​​របាយ​ការណ៍បាន​បញ្ជាក់​ថា ហេតុ​ការណ៍​​​ខាងលើ​​មិន​មែន​ជា​លើក​ដំបូង​ ដែល​មាន​រួប​រាង​​​ដ៏​សក្តិសិទ្ធ​​បង្ហាញ​នៅលើ​វត្ថុ​​ផ្សេង​ៗ​ឡើយ ​ព្រោះ​កាល​ពី​មុន​នេះ​ធ្លាប់​ប្រទះ​ឃើញ​​មុខ​ព្រះ​យេ​ស៊ូ​នៅលើ​ជញ្ជាំង​ក្បែរ​​ហាង​ទំនិញចិន ក្នុង​ប្រទេស​អង់​គ្លេស និងកាល​ពី​ឆ្នាំ​២០០៥ ក៏មាន​ការ​ភ្ញាក់​ផ្អើល​​មើល​ឃើញមុខ​ព្រះ​ម៉ែម៉ារី នៅលើ​កញ្ចក់​​បង្អួច​​មន្ទីរពេទ្យ​​ក្នុង​ទីក្រុង​​បូស្តុន សហរដ្ឋ​អាមេរិក ៕