ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ី​​​​​ប្រឈម​មុខ​នឹង​​គ្រោះ​​ធម្ម​ជាតិ​​​ច្រើនបំផុត​លើលោក​

13 ឆ្នាំ មុន

លទ្ធផល​​​ស្រាវ​ជ្រាវ ​​និងអង្កេតការណ៍​បាន​​​បញ្ជាក់​ថា អាស៊ី​ជា​ភូមិ​ភាគ​​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​​វិបត្តិ​​​ផ្នែក​​​ធម្មជាតិ​ដូច​ជា​រញ្ជួយ​​ដី​​ ទឹក​ជំនន់​ ព្យុះ និង​វិបត្តិ​​ផ្សេងៗទៀត។ តាម​របាយ​ការណ៍​​​ស្តីពី​ «ទីតាំង​​​​ការ​ប្រឈម​មុខនឹង​គ្រោះ​​ធម្មជាតិ​»​ ​របស់​​​មេផល​​​ក្រូហ្វ (Mapecroft) ក្រុម​​​ហ៊ុន​​ទីប្រឹក្សានៃភាព​​​​ប្រថុយ​ប្រថាន​​របស់​អង់គ្លេស​​ បាន​​ប៉ាន់​​ប្រមាណ​​​​លើ​ផល​ប៉ះពាល់​នៃ​វិបត្តិ​​​ធម្មជាតិ​ចំពោះ​​សេដ្ឋ​កិច្ច​​​ចំនួន​​១៩៧​ប្រទេស ដោយ​សង្កត់​​ធ្ងន់​​លើ​ការ​ទប់ទល់​​ និង​លទ្ធផល​​សង្គម​ក្នុង​ការ​​ស្រោច​ស្រង់​​ប្រសិន​បើ​​មូល​ដ្ឋាន​គ្រឹះរបស់​​ប្រទេស​​​ទន់​ជ្រាយ​ និង​រដ្ឋាភិបាល​​ទន់​ខ្សោយ​ ផល​ប៉ះពាល់​​​​លើ​​សេដ្ឋកិច្ច​នឹង​មាន​​​សភាព​កាន់​តែ​ធ្ងន់ ។​

លទ្ធផល​​​​នៃការ​ប៉ាន់​​ប្រមាណ​​ឃើញ​ថា​មា​ន​១០​​ប្រទេស​ត្រូវ​​ប្រឈមមុខ​​​ច្រើន​បំផុត​​ ក្នុង​នោះ​​​ប្រទេស​​​​នៅអាស៊ី​​មានចំនួន​៦​ប្រទេស រួម​មាន​​ បង់​ក្លាដេស ហ្វ៊ីលីពីន​ ភូមា ដូមីនីក ឥណ្ឌា វៀត​ណាម​ ឡាវ ហៃទី និង​នីការ៉ាហ្គា ។​មេផល​ក្រូហ្វ បាន​បញ្ជាក់​​នៅ​ក្នុង​របាយ​ការណ៍​​​ថា ​​បង់ក្លាដេស ហ្វ៊ីលីពីន​ ភូមា  ឥណ្ឌា​ និង​​​វៀត​ណាម​ គឺជា​ប្រទេស​ដែល​មាន​សមិទ្ធ​ផល​ ​សេដ្ឋកិច្ច​​ បានទទួល​​ផល​ប៉ះពាល់​​​ពីគ្រោះ​ធម្មជាតិ​​​​យ៉ាង​ច្រើន​ និងជា​ប្រទេស​ដែល​​ខ្វះ​​ខាត​សមត្ថភាព​ក្នុង​​ការ​​ស្រោច​ស្រង់​​​ក្រោយពី​រង​គ្រោះ​​ ធ្វើឱ្យ​​ប៉ះពាល់​​ដល់​បញ្ហា​​សង្គម ​​​សុវត្ថិភាព​​​​ផ្នែក​ម្ហូបអាហារ អំពើ​ពុក​រលួយ និង​ការ​​ប្រើ​​ច្បាប់​​ រួមទាំង​​អាចឈាន​ទៅរក​ភាព​ចលាចល​​ផ្នែក​​​​នយោបាយ​​​បាន ។​

​ក្រៅពី​នេះ​​មេផលក្រូហ្វ​ ​​បញ្ជាក់​​​ថា  ជប៉ុន​​ អាមេរិក ចិន​ តៃវ៉ាន់ ​​​និង​មិច​ស៊ិក​​ ចាត់​ទុក​ថា ជា​ប្រទេសដែល​​សេដ្ឋកិច្ច​ជារួម​​បានទទួល​​​ផល​ប៉ះ​ពាល់ពីគ្រោះ​ធម្មជាតិ​​ ដោយ​ទទួល​​ការ​ខូច​ខាត​​ពីវិបត្តិធម្មជាតិ​​ Munich Re  កាលពី​ឆ្នាំ​២០១១​  មាន​តម្លៃ​​សរុប​​៣,៨​សែន​​​លាន​ដុល្លារ​​ ក្នុង​​ហេតុការណ៍​​រញ្ជួយ​ដី​​ និង​​ស៊ូណាមី​​​ នៅ​ជប៉ុន​ មាន​​តម្លៃ​ប្រហែល​​៥៥% នៃ​ចំនួន​​​ការខូច​ខាត​នោះ ។​

​នៅក្នុង​របាយ​ការណ៍​បាន​​ក្រើន​រំលឹក​​ថា សេដ្ឋកិច្ច​​ទើប​កើត​ថ្មីនៅ​​អាស៊ី​មានឥទ្ធិ​ពល​​នៅ​​លើ​ពិភព​លោក កាន់តែ​ច្រើន ចំពោះ​​គ្រោះ​​វិបត្តិធម្ម​ជាតិ​​​ដែល​កើត​​ឡើង​នៅ​ក្នុង​​​ប្រទេស​​ទាំងនេះ ទើប​​ផ្តល់​​ផល​ប៉ះពាល់​​ដល់​​ពិភព​លោក​ក្នុង​​ទ្រង់​ទ្រាយ​​​ធំ និង​ធ្ងន់​ ។ ដូច្នេះ​​ត្រូវ​បង្កើន​សក្តា​នុពល​​ដើម្បី​កែសម្រួល​​​បរិស្ថាន​​​ដែល​​​ប្រឈម​​​មុខ​​នឹង​គ្រោះ​ធម្មជាតិ​​ ព្រោះ​​គ្រោះធម្មជាតិ​​ជាវត្ថុ​ដែល​មិនអាច​​ចៀស​ផុត​ប្រសិនបើ​​​មិន​បាន​​​​​ដំណើរ​ការកែទម្រង់​​​បទដ្ឋាន​ឱ្យរឹង​មាំគឺមាន​ន័យ​ថា នឹង​​មាន​​វិបត្តិ​​​ផ្នែក​​សេដ្ឋកិច្ច ៕​