ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ច្រើន​រយ​នាក់​​ដង្ហែ​ក្បួន​​តវ៉ា​​ទៅ​កាន់​ក្រសួង​​ការងារ​ និង​ក្រសួង​​សង្គម​កិច្ច

13 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖  ព្រឹកថ្ងៃ​ទី១៧ សីហា ២០១២នេះ ក្រុម​កម្មកររោង​ចក្រកាត់ដេរជា​ច្រើនរយនាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជ​ធានីភ្នំពេញ បានដើរដង្ហែក្បួន​ដោយអហិង្សាឆ្ពោះ​ទៅកាន់ក្រសួង​ការងារ និងក្រសួងសង្គមកិច្ចប្រយោជន៍ ដើម្បី​ឲ្យ ជួយ​អន្តរា​គ​មន៍ដោះស្រាយនូវ​លក្ខខណ្ឌការងារ​មួយចំនួនពីថៅកែរោងចក្រ ដែលក្រុមកម្មករ​បានលើកឡើងថា ថៅកែបានជិះជាន់ រំលោភ​សិទ្ធិ​កម្ម​ករ​បំពានច្បាប់ការងារកម្ពុជា ។

ការ​ហែ​ក្បួនរបស់ក្រុមកម្មករដែល​បង្កឲ្យមានការភ្ញាក់​ផ្អើលនិងស្ទះចរាចរណ៏​នេះផងដែរ ក៏ត្រូវបានឃ្លាំ​មើល​ពីសំណាក់​​សមត្ថ​កិច្ច​ខ្លាច​ក្រែង​មានអំពើ​ហិង្សាណាមួយកើតឡើងនៅ​តាមដងផ្លូវទីសាធា​រណៈ និង​ការ​តាមដាន​ពីក្រុម​អង្គការ​សង្គមស៊ីវិល ។

ព័ត៌​មាន​​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕