ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​សំណាញ់​​ជាប់​ម៉ូតូ​​ស្មាសវី​ថ្មី​​​1គ្រឿង​​នៅ​មុខ​វត្ត​​ដី​ដុះ​

13 ឆ្នាំ មុន

​ខេត្ត​កំពង់​ចាម​​​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​ឈ្មោះ​​ឡេង រ៉ាត អាយុ​​​៣៦​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​​ទី​​២ ​សង្កាត់​វាល​​វង់ ​ក្រុង​កំពង់​ចាម ​ខណៈ​ទៅ​​បង់​សំណាញ់​​​នៅ​​មាត់​ទន្លេ​​មេ​គង្គ​ ត្រង់​ចំណុច​​មុ​ខ​វត្ត​ដី​ដុះ​​ ​​​​ក្នុងសង្កាត់​វាលវ​ង់​ ក្រុង​កំពង់​ចាម ​ស្រាប់​តែ​​​ជាប់​​ម៉ូតូ​​ស្មាស​វី​ ពណ៌​ខ្មៅ ​១​​គ្រឿង​​ថ្មីសន្លាង ​។​ ហេតុ​​ការណ៍នេះ​​ធ្វើ​​ឱ្យ​មាន​​ការ​​ភ្ញាក់​​​ផ្អើល​​ឡើង​​កា​ល​ពី​​វេលា​ម៉ោង​​៣និង​២៧​នាទី​​​រសៀល​​ថ្ងៃទី​១៦ សីហា ​ហើយ​ម៉ូតូ​​​​ត្រូវ​​បាន​សមត្ថ​កិច្ច​​យក​​​មក​រក្សា​ទុក​នៅ​​ប៉ុស្តិ៍​​វាល​វង់​ជា​បណ្តោះ​​អាសន្ន​​ដើម្បី​​ស្វែង​រក​ម្ចាស់ ។​

តាម​លោក​​ណោ ​ចាន់​​នី​ ​នាយរ​ងប៉ុស្តិ៍​​រដ្ឋ​បាល​​សង្កាត់​វាល​វង់​​​ឱ្យ​ដឹង​ថា ​ខណៈ​ពេលរូប​លោក​​កំពុង​​ធ្វើ​ការ​​នៅ​​ប៉ុស្តិ៍​​ក៏​មាន​​​​ប្រជា​ពលរ​ដ្ឋ​​មក​​រាយ​ការណ៍​​ប្រាប់​ថា ​​មាន​គេ​​បង់​សំណាញ់​​​នៅ​មុខ​វត្ត​​ដី​ដុះ​ ​ជាប់​បាន​ម៉ូតូ​​ស្មាស​១​គ្រឿង​ ដែល​​ដោះ​​ក្បាំង​​ចេញ​សល់​តែ​​តួ​​​ ។​ ក្រោយ​​ពេ​ល​ទទួល​​បាន​​ព័ត៌មាន​នេះ លោក​​​ក៏​​ចុះ​ទៅ​​ជា​បន្ទាន់​​​និង​​ឃើញ​​ពិត​មែន ដែល​​គេ​បង់​សំណាញ់​​នៅ​​ចម្ងាយ​ពី​ច្រាំង​ទន្លេ​​ប្រមាណ​​២​ម៉ែត្រ​ និង​ជម្រៅ​​ទឹក​ប្រហែល​​ជា​១​ម៉ែត្រ ​ហើយម៉ូតូ​នេះ​​​ត្រូវ​បាន​​លោក​​សំ ផាត ​អធិការ​​នគរ​បាល​​ក្រុង​កំពង់​ចាម​​ឱ្យ​យក​​​មក​រក្សា​ទុក​​បណ្តោះអាសន្ន​​នៅ​​ប៉ុស្តិ៍​​វាល​វង់ ។​

​លោក ណោ ​ចាន់​នី បញ្ជាក់​ថា ​ម៉ូតូ​នេះ​​មាន​​លេខ​តួ​ ១១១៦៦៥​ អាច​ត្រូវ​​បាន​ជន​សង្ស័យ​​ណា​ម្នាក់​​ជិះ​មក​​ប្លុង​ចោល​​​នៅក្នុង​ទន្លេ​​ កាល​ពី​​យប់​ថ្ងៃ​ទី​​១៥ សីហា ​​ដូច្នេះ​ប្រសិន​បើ​បង​​ប្អូន​​​​ណា​បាត់​ម៉ូតូ​​​មាន​ភិន​ភាគ​​ដូច​ខាង​​លើ សូម​​​មេត្តា​មក​​​ទាក់​​ទង​នៅ​​ប៉ុស្តិ៍​វាល​វង់​​នឹង​ទទួល​បាន​ព័ត៌​​មាន​លម្អិត​ ៕​