ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​លប​វាយ​​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​របួស​​៤នាក់

13 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​​មាន​​ជ័យ ៖ ពីខេត្តបន្ទាយ​មាន​ជ័យមាន​សេចក្តីរាយ​ការណ៍ថា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៦ សីហា មានករណី​បោក​​​គ្រាប់បែក​ចូល​ក្នុងក្រុមផឹកស៊ីមួយកន្លែងជិតស្ពានកោះកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំប្ញស្សីក្រោម ស្រុកមង្គលបុរី បណ្តាល​ឲ្យមនុស្ស៤នាក់ បានរបួសធ្ងន់ និងស្រាល  ។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​​ដៃ​នេះ ​ត្រូវ​បាន​​សមត្ថ​កិច្ច​​អះ​អាង​ថា ​​គឺជា​រឿង​គំនុំ ​ពេល​នេះ​ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​​​​រក​ជន​ដៃ​ដល់​​យ៉ាង​​​​ដុត​ដៃ​​​ដុត​ជើង​​​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕